ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ចង់​បាន​ស្មាតហ្វូន​អេក្រង់​លាត​មាន​តម្លៃ​ទាប អាច​រង់ចាំ Redmi 5 /5 Plus នេះ​បាន!

ចង់​បាន​ស្មាតហ្វូន​អេក្រង់​លាត​មាន​តម្លៃ​ទាប អាច​រង់ចាំ Redmi 5 /5 Plus នេះ​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅពេលដែលក្រុមហ៊ុន Oppo, Vivo និង Huawei ព្យាយាមបញ្ចេញនូវស្មាតហ្វូនអេក្រង់លាត របស់ខ្លួន នៅក្នុងតម្លៃ ទាបសមរម្យហើយនោះ ក្រុមហ៊ុនចិនដ៏ធំមួយទៀត ក៏បានកំពុងតែរិះរក វិធីដើម្បីប្រជែងជាមួយក្រុមហ៊ុន ទាំងនោះផងដែរ នោះគឺក្រុមហ៊ុន Xiaomi ជាក្រុមហ៊ុនទូរស័ព្ទ ដែលតែងផលិត ស្មាតហ្វូនតម្លៃសមរម្យ និងផ្ដល់មកវិញនូវការ ប្រើប្រាស់ល្អគួរសម។

ហើយមកដល់ចុងឆ្នាំនេះ Xiaomi នឹងបញ្ចេញស្មាតហ្វូនអេក្រង់លាតទ្រវែង 18:9 Aspect Ratio ដើម្បីប្រជែងជាមួយនឹង ក្រុមហ៊ុនដទៃ ហើយលក់នៅក្នុងតម្លៃទាប សមរម្យប្រហែល ១៥០ ដុល្លារប៉ុណ្ណោះ។

cover

Final 1000x150 copy

ស្មាតហ្វូនតម្លៃទាបដែលបំពាក់អេក្រង់លាតដំបូងបង្អស់របស់ Xiaomi មាន ២ ម៉ូឌែលគឺ Redmi 5 និង Redmi 5 Plus ដោយវានឹងប្រកាសចេញ ជាផ្លូវការនៅថ្ងៃទី ០៧ ខែធ្នូ ២០១៧ ខាងមុខនេះហើយ។ Redmi 5 នឹងត្រូវបំពាក់មកនូវ អេក្រង់ខ្នាត FullView Display ទំហំ ៥,៧ អ៊ីង មានកម្រិតបង្ហាញ រូបភាព HD+ (720 x 1440 ភិចស៊ែល) ចំណែកឯ Redmi 5 Plus វិញមានអេក្រង់ធំដល់ ៦ អ៊ីងនិងមានកម្រិត បង្ហាញរូបភាព Full HD+ (1080 x 2140 ភិចស៊ែល)។

1 2

កម្លាំងម៉ាស៊ីនរបស់ Redmi 5 និង 5 Plus វាស្ថិតនៅកម្លាំងមធ្យម ដោយវាអាចនឹងប្រើប្រាស់ បន្ទះឈីបរបស់ MediaTek និងមានរ៉េមទំហំ ៣ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃ ហើយក៏មាន ម៉ូឌែលផ្សេងៗទៀត សម្រាប់ជ្រើសរើសផងដែរ។ ហើយក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ប្រាប់រួច មកហើយថា Redmi 5 និង 5 Plus នឹងដំណើរការដោយ Android Nougat 7.1.2 ស្រោបដោយ MIUI 9 ជំនាន់ចុងក្រោយ។ ស្មាតហ្វូននោះនឹងមាន ជម្រើសដល់ទៅ ៤ ពណ៌ ទៅតាមការស្រលាញ់របស់អ្នក រួមមានដូចជា ពណ៌ខ្មៅ, ពណ៌ផ្កាឈូក, ពណ៌ទឹកសមុទ្រ, និងពណ៌មាស។ ហើយចំពោះលក្ខណៈសម្បត្តិ ដទៃផ្សេងទៀត នៅមិនទាន់ដឹង នៅឡើយទេ។

បន្ថែមពីនោះ ក្រុមហ៊ុនក៏បានបញ្ចេញពាណិជ្ជកម្មរបស់ Redmi 5 និង Redmi 5 Plus ផងដែរ ដោយវាជាវីឌីអូ បែបកំប្លែង បង្ហាញរូបរាង របស់ស្មាតហ្វូនទាំង ២ នេះ នៅក្នុងសម័យបុរាណ។

3 4

ទស្សនាវីឌីអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:34 AM, 05 December
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ