ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone X បាន​​បំបែក​​កំណត់​ត្រា​​មួយ​អោយ​​ក្រុមហ៊ុន Apple

iPhone X បាន​​បំបែក​​កំណត់​ត្រា​​មួយ​អោយ​​ក្រុមហ៊ុន Apple

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នកអាន ពិតជា​បាន​ដឹង​ហើយ​ថា ពាក់​កណ្តាល​ឆ្នាំ​ចុង​ក្រោយ​នេះ Apple បាន​បញ្ចេញ​ស្មាត​ហ្វូន ដល់​ទៅ 3 ស៊េរីឯណោះគឺ iPhone 8 & 8 Plus និង iPhone X។ បើសង្គេតតាមជាក់ស្តែង iPhone 8 & 8 Plus គឺមិនមានរូបរាងខុសពី iPhone 7 & 7 Plus នោះទេ គ្រាន់តែមានលក្ខណៈប្រសើរជាង លើ​ចំនុច​មួយ​ចំនួនប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើល iPhone X វិញ វាបានក្លាយស្មាតហ្វូន កាំ​ជណ្តើរ​បើកផ្លូវ​ទៅ​រកអនាគតដំបូងបង្អស់របស់ iPhone ព្រោះតែវាមានលក្ខណៈពិសេស​ច្រើន ទាំង អេក្រង់លាតដំបូង, រចនាបថប្លែក, បំពាក់បច្ចេកវិទ្យាថ្មីៗ និង កាមេរ៉ាពោពេញទៅដោយសមត្ថភាព។ ចុះបើក្រឡេកទៅមើល ផ្នែក​ទីផ្សារវិញ តើ Apple ទទួលបានលទ្ធផលយ៉ាងណា?

Cover

Final 1000x150 copy

យោងតាមរបាយការណ៍របស់អ្នកវិភាគទីផ្សារ IHS Markit បាននិយាយថា គ្រាន់តែរយៈ​ពេល​បី​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពីការចេញលក់ iPhone ទាំង 3ម៉ូឌែលនេះ គឺមានចំនួនអ្នកទិញយកទៅប្រើប្រាស់ មិន​តិច​ជាង 2% នោះទេ បន្ថែមពីលើ ចំនួនភាគរយចាស់ នោះដោយសារតែមានមនុស្សរាប់រយលាននាក់ នៅ​ជុំវិញ​ពិភពលោក បានសម្រេចចិត្តជ្រើសយក ផលិតផលម៉ាកផ្លែប៉ោមមួយនេះ។ អ្នកវិភាគបានរំពឹងថា  ក្រុមហ៊ុន Apple មានទូរស័ព្ទចំនួន 88,8 លានគ្រឿង សម្រាប់ការដឹកជញ្ជូនសរុបទាំងអស់ ដែល​វា​នឹង​បញ្ចប់​នៅ​ត្រីមាសទីបួននេះ  ហើយវាគឺជាចំនួនមួយ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការ​លក់ត្រឹម​រយៈ​ពេល​បីខែដូចនេះ។ IHS បានព្យាករណ៍ថា ការបំបែកកំណត់ត្រាលក់បានច្រើនយ៉ាងនេះ ដោយ​សារ​តែ​ក្រុមហ៊ុន Apple មានស្មាតហ្វូនដែលទាក់ទាញគេមួយម៉ូឌែលគឺ iPhone X ខណៈ iPhone 8 & 8 Plus ស្ថិតនៅក្នុងភាគរយមធ្យមប៉ុណ្ណោះ។

Pic 1

នេះជាដំណឹងល្អមួយ សម្រាប់ Apple ដែលអាចលក់ស្មាតហ្វូនបានច្រើនយ៉ាងហ្នឹង ពោលគឺជិត 90​ លាន​គ្រឿង​ទៅហើយ នៅក្នុងត្រីមាសចុងក្រោយនេះ។ នេះក៏ដោយសារតែ Apple មាន iPhone X ជាជំហ៊រ​មួយ​នៅ​ក្នុងទីផ្សារ ដែលអាចទាក់ចិត្តអ្នកប្រើប្រាស់បានច្រើន លើសពីការរំពឹងទុក បើទោះជា​ស្មាតហ្វូន​នេះ មានតម្លៃថ្លៃក៏ពិតមែន ក៏នៅតែលក់ដាច់ជាង iPhone 8 & 8 Plus ដែរ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:16 AM, 05 December
  • ប្រភព: PhoneArena
  • Tag: ទូរស័ព្ទ