ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេចធ្លាយ​រូបរាង​របស់ A8+ ស៊េរី 2018 ក្រោយ​អវត្តមាន 1ឆ្នាំ​កន្លងមក

លេចធ្លាយ​រូបរាង​របស់ A8+ ស៊េរី 2018 ក្រោយ​អវត្តមាន 1ឆ្នាំ​កន្លងមក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែមករា​  ដើមឆ្នាំ 2017 នេះ Samsung បាន​​ប្រកាស​​​ជា​​​ផ្លូវ​ការ នូវ​​​ស្មាត​​ហ្វូន​​​ត្រកូល Galaxy A ស៊េរីឆ្នាំ 2017 ដែល​​​មាន​​​ដូចជា Galaxy A5 និង A7 ជាមួយ​​នឹង​​​រូបរាង​​ស្តើង​​ស្អាត, អាច​ស្គេន​ម្រាម​ដៃ​បាន និង​មាន​តម្លៃ​សមរម្យ​ថែម​ទៀត​ផង។ ហើយកន្លងមក ក៏ធ្លាប់មានព័ត៌មាន ជាច្រើនផងដែរ ពាក់ព័ន្ធ​នឹង​ស្មាតហ្វូនស៊េរី A7 ទាំងលក្ខណៈសម្បត្តិ និង រូបរាង ហើយគ្រប់គ្នាក៏រំពឹងដែរថា Samsung នឹង​បញ្ចេញ A7 ស៊េរី 2018 នៅដើមឆ្នាំក្រោយនេះផងដែរ។

Cover

Final 1000x150 copy

យ៉ាងណាកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានព័ត៌មានលេចធ្លាយមួយ បង្ហាញពីរួបរាង នៃស្មាតហ្វូន​ត្រកូល A តែមិនមែនជា Galaxy A7 ស៊េរីឆ្នាំ 2018 ប៉ុន្តែវាជារូបរាងរបស់ A8+ ស៊េរីឆ្នាំ 2018 ទៅវិញ ខណៈដែលស្មាតហ្វូនត្រកូល A8 បានអវត្តមាននៅក្នុងឆ្នាំ 2017 នេះ ដោយវាមានតែស៊េរី 2016 ប៉ុណ្ណោះ​។ បើយោងទៅតាមរូបភាព យើងសង្គេតឃើញថា A8+ ស៊េរី 2018 នេះ មិនមានប៉ូតុង Home ទៀត​ទេ តែវាជំនួសមកវិញ នូវអេក្រង់លាត ដូចទៅទៅនឹង S8 អញ្ចឹងដែរ។

Pic 1

វាមិនបានបង្ហាញអ្វីច្រើនលើពីហ្នឹងទេ ដូចជាកាមេរ៉ា និង លក្ខណៈសម្បត្តិផ្សេងៗ ចំពោះស្មាតហ្វូន​មួយ​នេះ។ យ៉ាងណា យើងមិនអាចសន្និដ្ឋានបានទេថា ឆ្នាំក្រោយនេះ Samsung នឹងចេញលក់ស្មាតត្រកូល A8+ ស៊េរី 2018 មែនរឺយ៉ាងណានោះទេ ហើយក៏មិនប្រាកដដែរថា A7 ស៊េរី 2018 មិនចេញនោះដែរ អញ្ចឹង​មានតែរង់ចាំព័ត៌មានផ្លូវការ ពីក្រុមហ៊ុនតែម្តងទៅ ទើបអស់ចិត្ត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 4:02 PM, 04 December
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ