ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ពត៌មាន Sony Xperia មួយ​ម៉ូឌែល​ដែល​មាន​អេក្រង់ 4K HDR!

លេច​ពត៌មាន Sony Xperia មួយ​ម៉ូឌែល​ដែល​មាន​អេក្រង់ 4K HDR!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Sony បានប្រកាស​ជាផ្លូវកា​រ​រួច​មក​ហើយ ថាខ្លួន​នឹ​ងផ្លាស់​ប្តូរ​រចនាបថ​រូបរាង​ស្មាត​ហ្វូន Xperia របស់​ខ្លួន​ដែល​ចេញ​នៅ​ក្នុង​ឆ្នាំ ២០១៨ ខាងមុខនេះ ហើយយើងក៏រីករាយនៅក្នុងការរង់ចាំផងដែរ ព្រោះ​ស្មាត​ហ្វូននាពេលបច្ចុប្បន្នមានការរចនាកាន់តែទាក់ទាញខ្លាំងមែនទែន ដោយមាន​រូបរាង​ស្រោប​ដោយ​កញ្ចាក់រលោងចាំង និងមានអេក្រង់ខាងមុខលាតទ្រវែង មានគែមខ្លីនិងបង្ហាញបានម៉ត់ច្បាស់ទៀតផង។

cover

Final 1000x150 copy

ចំណែកស្មាតហ្វូនរបស់ Sony Xperia វិញក៏មានចំណុចពិសេសលេចធ្លោផងដែរ ព្រោះវាជាស្មាតហ្វូន​ដំបូងបង្អស់លើលោក ដែលមានកម្រិតបង្ហាញរូបភាពដល់កម្រិត 4K HDR បំពាក់មកនូវកាមេរ៉ាថត Slow Motion យឺតបំផុតដល់ ៩៦0 ប្លង់ក្នុងមួយវិនាទី។ ប៉ុន្តែវាមានចំណុចមួយ ដែលប្រិយមិត្ត​ទាំង​អស់​គ្នា​តែង​លើក​យកមកនិយាយ គឺរចនាបថរបស់វានេះឯង ព្រោះស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Sony មាន​សមត្ថភាព​ពេញលេញ និងលេចធ្លោច្រើន ក៏ប៉ុន្តែរូបរាងរបស់វាស្រដៀងគ្នាជាច្រើនម៉ូឌែលមកហើយ ហើយ​ក៏​នៅសល់គែមអេក្រង់ច្រើនទៀតផង។

ហើយថ្មីៗនេះ មានពត៌មានមួយបានបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូន Xperia ដែលមានលេខសម្គាល់ H81XX ដែលមានរូបរាងរចនានូវអេក្រង់លាតថ្មីដែលមានគែមខ្លី និងមានកម្រិតបង្ហាញរូបភាពដល់កម្រិត 4K (3840 x 2160 ភិចស៊ែល)។

1

បើយោងតាម Script ដែលលេចចេញនូវកម្រិតបង្ហាញរូបភាពប៉ុណ្ណេះ យើងអាច​មើល​ដឹង​អំពី​វិមាត្រ​របស់​អេក្រង់​វា​បាន​ហើយ ព្រោះកម្រិតបង្ហាញរូបភាព 3840 x 2160 ភិចស៊ែលនេះ វាដូចទៅនឹង Xperia XZ Premium អញ្ចឹងបញ្ចាក់ថា វាមិនមែនជាប្រភេទអេក្រង់ទ្រវែង 18:9 Aspect Ratio នោះទេ ពោលវា​ជា​អេក្រង់ 16:9 ដដែលប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ យើងមិនទាន់ទទួលបាន​នូវពត៌មាន​ជាក់លាក់​ណា​មួយ​នៅ​ឡើយទេ មានតែរង់ចាំមើលទៅមុខបន្ដទៀតពីក្រុមហ៊ុនជប៉ុននេះទៅចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:57 PM, 04 December
  • ប្រភព: Xperia Blog
  • Tag: ទូរស័ព្ទ