ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ផលិតផល​​អស្ចារ្យ​​ទាំង 5 ដែល​​ចេញ​​លក់​​ក្រោម​​ការ​​ដឹក​នាំ​​របស់ Tim Cook

ផលិតផល​​អស្ចារ្យ​​ទាំង 5 ដែល​​ចេញ​​លក់​​ក្រោម​​ការ​​ដឹក​នាំ​​របស់ Tim Cook

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីការកកើតឡើង​នូវ​ឈ្មោះ Apple ដ៏ល្បី​ល្បាញ​ដោយ​លោក Steve Jobs បាន​បន្ត​ទៅ​ដល់​លោក Tim Cook ដែល​ជា​នាយក​ប្រតិបត្តិ​នាពេល​បច្ចុប្បន្ន​នេះ តាំងពីឆ្នាំ 2011 រហូតមកដល់ពេលនេះ គាត់​បាន​បញ្ចេញនូវផលិតផលប្លែកៗ និងអស្ចារ្យចំនួន 5 ម៉ូឌែលហើយ។​

cover

Final 1000x150 copy

ផលិតអស្ចារ្យទាំង 5 នោះ មានដូចជា iPhone X ដែលមានវត្តមាននៅក្នុងឆ្នាំ 2017, Apple Watch ចេញ​បង្ហាញដំបូងឆ្នាំ 2014, AirPods ចេញបង្ហាញដំបូងឆ្នាំ 2016, HomePod ចេញបង្ហាញដំបូងឆ្នាំ 2017 និង AirPower ចេញបង្ហាញដំបូងឆ្នាំ 2017 ។ សម្រាប់ពត៌មានលម្អិតទាក់ទងនឹងផលិតផលនេះ សូមអានបន្តនៅខាងក្រោម៖

iPhone X

អេក្រង់ទំហំ 5.8 អ៊ីញ ជាមួយនឹងកម្រិត Resolution ធំខ្លាំងដល់ទៅ 2436 x 1125p អមមកជាមួយ​នឹង​កម្រិត​ដង់ស៊ីតេ 458ppi​ ។ Apple ហៅអេក្រង់ថ្មីនេះថា Super Retina Display វាប្រើប្រាស់អេក្រង់ OLED ស៊េរីថ្មី អាចបង្ហាញពណ៌ដិតច្បាស់ដូចអេក្រង់ទូរទស្សន៍តម្លៃពាន់ដុល្លារអញ្ចឹងដែរ ថែមទាំង Support ជាមួយមុខងារ Doby Vision និង HDR10 អនុញ្ញាតឲ្យម្ចាស់របស់វាទស្សនាវីដេអូបែប HDR ក្នុងកម្រិតច្បាស់ត្រជាក់ភ្នែក ដែលស្មាតហ្វូនភាគច្រើនពុំអាចធ្វើទៅបាននៅឡើយ។  បំពាក់ឈីប A11 Bionic ថ្មី ដែលជា CPU មានភាពវ័យឆ្លាត និងទំនើបជាងមុន ដោយវាមាន Core ដល់ទៅ 6 គ្រាប់ មាន 2 ខ្លាំង និង 4 ទៀតខ្សោយ ដែលជួយឲ្យ iPhone ជំនាន់ក្រោយទាំងអស់រត់បានកាន់តែលឿន ដំណើរការ​បាន​កាន់​តែរហ័ស ជាមួយនឹងមុខងារថ្មីៗជាច្រើនរបស់​ Apple បានបង្កើត និងគ្រោងបង្កើន​នាពេល​ឆាប់ៗ​ខាងមុខនេះ។ ជាការពិតណាស់ ជាមួយនឹង A11 Bionic ម្ចាស់ iPhone X ទាំងអស់នឹងទទួលបាន​ល្បឿន​កើនដល់ 25% សម្រាប់ការប្រើប្រាស់ Core មួយគ្រាប់ និងលោតដល់ 70% នៅពេលប្រើ Multithread ឬ CPU ច្រើនក្នុងពេលតែមួយ នេះបើយើងប្រៀបធៀបជាមួយនឹង A10 Fusion នៅលើ iPhone 7 និង​ 7 Plus។

េរ

Apple Watch 3  

និយាយពីរចនាបថ របស់វាវិញនោះ គឺពុំសូវផ្លាស់ប្ដូរ អ្វីឡើយ គឺវាស្រដៀង ទៅនឹង Apple Watch ជំនាន់​ទី 2 អញ្ចឹងដែរ គ្រាន់តែគ្រាប់ crystal ក្រាស់ជាងមុន រីឯអាវក្រោះការពារទឹក ក៏អញ្ចឹងដែរ នាឡិកា​ឆ្លាតវៃ ជំនាន់​ថ្មីនេះ ក៏នៅតែមាន។ និយាយពីកម្លាំងម៉ាស៊ីនរបស់ Apple Watch ជំនាន់ទី 3 នេះវិញម្ដង ក៏មិន​អន់​ដែរ ក្រុមហ៊ុន Apple ក៏មិនបាន អោយស៊េរីថ្មី អន់ជាងស៊េរី ចាស់ឡើយ។ ដោយខ្លួនបាន ធ្វើការ​បំពាក់ បន្ទះឈីបខ្លាំង លក្ខណៈ dual-core processor អាចអូសបាន ខ្លាំងជាងមុន 70% វាជាបន្ទះឈីប W2។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ល្បឿន WiFi វិញ Apple ក៏បានកែប្រែ អោយដំណើរការ លឿនជាមុន 85% ដែរ។

2ឹ

AirPods

កាសនេះ អាចភ្ជាប់ទៅកាន់ ទូរស័ព្ទរបស់យើង បានយ៉ាងស្រួលបំផុត ដោយគ្រាន់តែ ចុចយកប្រអប់កាស ដាក់ជិតទូរស័ព្ទ និងធ្វើការចុចភ្ជាប់តែប៉ុណ្ណោះ។ វាអាចលេងតន្ត្រីបាន តាមប្រព័ន្ធ Wireless ដែល​នៅ​ក្នុង​កាស ក៏បង្កប់ទៅដោយបន្ទះឈីប W1 ដែលអាចអោយយើង ធ្វើការបញ្ជាបើកមុខងារ Siri ដោយគ្រាន់តែ ប៉ះលើកាសខាងស្តាំ។ កាសនេះក៏បាន បង្កប់ទៅដោយ Hardware ពិសេសៗផងដែរ ដើម្បីជួយអោយការ បញ្ចេញសម្លេង កាន់តែពិសេស ដូចជាបង្កប់ដោយ Microphone, Dual Optical Sensor, Dual accelerometers និងថ្មដែលអាច ប្រើប្រាស់បានម្តង 5 ម៉ោងពេលសាកថ្ម។ យើងក៏អាចបន្ត សាកថ្មពី​ប្រអប់ វាបានផងដែរ ដែលអាចផ្ទុកថ្ម ស្តាប់ចម្រៀងបាន 24 ម៉ោង។ ថ្មនេះទៀតសោត ក៏អាច​សាក​ចេញ​ពី ទូរស័ព្ទ iPhone យើងផងដែរ។

3

HomePod

HomePod ជាកូន​បាស​បញ្ចេញ​សម្លេង​ដែល​មាន​ភាពវ័យឆ្លាត​មួយ ត្រូវ​បាន​ក្រុមហ៊ុន Apple ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 កន្លងទៅ ហើយវាត្រូវបានអ្នកប្រើប្រាស់​ជាច្រើន​គាំទ្រ និងកោតសរសើរទៅលើគុណភាពសម្លេងដែល HomePod ផ្ដល់ឲ្យនៅតាមគេហដ្ឋាន ឬនៅតាម​ទីតាំង​ផ្សេងៗ។ ជាងនេះទៅទៀត ក្រៅពីការផ្ដល់សម្លេងបានពិរោះល្អ HomePod គឺជាកូនបាស​មាន​ភាព​វ័យឆ្លាតមួយ​ ដែល Apple បានបំពាក់ជាមួយឈីប​ A8 អមមកជាមួយ RAM ទំហំ 1GB និង​មាន​អេក្រង់ LED តូចមួយនៅខាងលើ ដើម្បីបង្ហាញដំណឹងទៅដល់ម្ចាស់របស់វាថែមទៀត ពិសេស​ប្រើប្រាស់​​ជាមួយ​នឹង Siri។

4

AirPower

Apple បានចេញនូវឆ្នាំង សាកឥតខ្សែ ដែលវាមាន ឈ្មោះថា AirPower។ ក្នុងនោះ ផងដែរ Apple​ ក៏​បាន​បញ្ជាក់ពី ឧបករណ៍ ណាអាចប្រើប្រាស់ ជាមួយនឹងវាបាន ដោយឧបករណ៍ ទាំងនោះ មានដូចជា iPhone 8/8+, iPhone X, AirPods និង Apple Watch បានផងដែរ ដោយមិនបាច់ប្រើខ្សែ ដោត​បន្ថែម​ឡើយ។ ហើយការ សាកឥតខ្សែនេះ ផងដែរ គឺយើងអាចធ្វើការ សាកបានក្នុងពេល តែមួយ ទៀតផង ។ ការអាចសាកថ្ម បានច្រើនក្នុង ពេលតែមួយនេះនេះ ក៏ដោយសារ Apple បានធ្វើការ បូករួមជាមួយ នឹង​ការ ប្រើប្រាស់បច្ចេកវិទ្យា Qi ដែលវាអាច ជំនួយអោយយើង ធ្វើការសាថ្មច្រើន ឧបករណ៍ក្នុងពេល តែ​មួយ និងលឿន ទៀតផង។ ប៉ុន្តែ Apple ក៏មិនទាន់បាន ប្រកាសនៅឡើយនោះទេ ថា​វាអាចសាក បាន​លឿន ក្នុងរយៈពេលប៉ុន្មាន និងបញ្ជាក់ពីតម្លៃ នៅឡើយ ប៉ុន្តែខ្លួនបានបង្ហើប អោយដឹងថា AirPower នឹង​ចេញនៅក្នុង ឆ្នាំ 2018 ឯណោះ។

េ

ផលិតផលទាំងនេះ ភាគច្រើន មានដាក់លក់នៅក្នុងទីផ្សារមួយចំនួនហើយ ដោយគ្រាន់តែ AirPower និង HomePod ចេញលក់នៅឆ្នាំ 2018 ក្រោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 2:54 PM, 04 December
  • ប្រភព: gadget snow
  • Tag: ទូរស័ព្ទ