ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Apple គ្រោង​បញ្ចេញ​លក់​ថេប្លេត​មាន​តម្លៃ​ខ្ទង់ ២៥០ ដុល្លារ​ប៉ុណ្ណោះ នា​ឆ្នាំ ២០១៨!

Apple គ្រោង​បញ្ចេញ​លក់​ថេប្លេត​មាន​តម្លៃ​ខ្ទង់ ២៥០ ដុល្លារ​ប៉ុណ្ណោះ នា​ឆ្នាំ ២០១៨!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាពេលបច្ចុប្បន្ននេះ ទីផ្សារថេប្លេត​ហាក់​ដូច​ជា​ធ្លាក់​ចុះ​ខ្លាំង​ជាងមុន​ច្រើន​គួរ​ឱ្យកត់​សម្គាល់ ហើយ​សម្រាប់​ក្រុមហ៊ុន​ស្មាត​ហ្វូន​មួយ​ចំនួន​ធំ​មិន​សូវ​បញ្ចេញលក់វាច្រើនដូចពីមុននោះទេ ហើយក្រុមហ៊ុន​ខ្លះហាក់​ដូច​ជា​​មិន​ចង់​ផលិតតែម្ដង។ មូលហេតុនោះ គឺដោយសារតែបទពិសោធន៍​នៃការប្រើប្រាស់របស់​វាមិនខុសគ្នា​ពី​ស្មាតហ្វូន​នោះឡើយ ហើយស្មាតហ្វូនក៏មានរូបរាងតូចងាយស្រួលយកតាមខ្លួនគ្រប់ពេលវេលា​បាន​ផង​ដែរ។ ម្យ៉ាងទៀត ថេប្លេតមិនទាន់មានហ្គេម និងកម្មវិធីល្អៗដែលប្លែកដូចជាកុំព្យូទ័រនៅឡើយទេ ឧទាហរណ៍ យើងចង់លេងហ្គេម Battle Field ឬក៏ World of Warcraft ឬមួយក៏ចង់ប្រើប្រាស់​កម្មវីធី​កាត់ត Photoshop ជាដើមនោះ យើងត្រូវការរកកុំព្យូទ័រយួរដៃ ដដែល ស្របពេលដែលតម្លៃរបស់ថេប្លេត និងកុំព្យូទ័រយួរដៃ ប្រហាក់ប្រហែលគ្នាទៅហើយ។

cover

Final 1000x150 copy

ប៉ុន្តែសម្រាប់ថ្មីនេះ មានដំណឹងល្អមួយទាក់ទងនឹងក្រុមហ៊ុន Apple ដែលធ្លាប់តែលក់ស្មាតហ្វូន ថេប្លេត និង​កុំព្យូទ័រដែលមានតម្លៃថ្លៃនោះ ពេលនេះក៏ចង់ផលិតថេប្លេតដែលមានតម្លៃទាប សម្រាប់លក់ផង​ដែរនា​ឆ្នាំ​ក្រោយនេះ។ យោងតាមពត៌មានរបស់ Digitimes បានឱ្យដឹងថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញ iPad នៅក្នុងត្រីមាសទី ២ នៅក្នុងឆ្នាំ ២០១៨ ដែលមានទំហំអេក្រង់ ៩,៧ អ៊ីង ហើយអាច​នឹង​ប្រើប្រាស់​បន្ទះ​ឈីប​ស៊េរី​ចាស់​របស់ iPhone 6s ឬក៏ iPad Pro 2016 គឺឈីប A9 ហើយដាក់លក់នៅក្នុងតម្លៃទាប មិនធ្លាប់មានពីមុនមក ត្រឹម ២៥៩ ដុល្លារឡើងទៅប៉ុណ្ណោះ។  

1

សម្រាប់តម្លៃប៉ុណ្ណេះ យើងអាចនិយាយថា វាអាចនឹងធ្វើឱ្យថេប្លេតរបស់ក្រុមហ៊ុនមួយចំនួនដូចជា Samsung, Huawei, Lenovo, និង Xiaomi អាចពិបាកលក់ថេប្លេតរបស់គេចេញបន្ដិចហើយ ព្រោះ​ក្រុម​ហ៊ុន Apple ជាយីហោដែលមានទំនុកចិត្តខ្ពស់ជាង និងមានប្រព័ន្ធដំណើរការដើរលឿនជាងផងដែរ។ ហើយ​ប្រសិនបើជាការពិតនោះ យើងគួរតែឱ្យកោតសរសើរដល់ក្រុមហ៊ុន Apple មែនទែន ព្រោះ​ក្រុមហ៊ុន​នេះ​បត់បែនស្ថានការណ៍បានរហ័សល្អ បន្ទាប់ពីបញ្ចេញលក់ថេប្លេតកម្លាំងខ្លាំងស្មើរនឹងម៉ាស៊ីន MacBook ប៉ុន្តែមិនសូវទទួលជោគជ័យ ព្រោះមិនទាន់អាចប្រើប្រាស់កម្មវីធីបានច្រើនដូចជាកុំព្យូទ័រនោះ ក៏ងាកមកបញ្ចេញលក់ថេប្លេតមានតម្លៃទាបវិញ និងប្រើប្រាស់ឈីបដែលមានលឿនល្អសមរម្យ​ជាមួយ​នឹង​កម្មវីធីដែលវាអាចប្រើបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:27 PM, 04 December
  • ប្រភព: First Post
  • Tag: ថេបប្លេត