ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទាំងនេះ​ជា​ចំនុច​ថ្មីៗ ដែល Apple បាន​កែ​ប្រែ​នៅ​ក្នុង iOS 11.2 ជា​ផ្លូវ​កា​រ

ទាំងនេះ​ជា​ចំនុច​ថ្មីៗ ដែល Apple បាន​កែ​ប្រែ​នៅ​ក្នុង iOS 11.2 ជា​ផ្លូវ​កា​រ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្ងៃនេះ Apple បានបញ្ចេញ​ជា​ផ្លូវ​ការ​នូវ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 11.2 ដើម្បី​ជួស​ជុល នូវ​បញ្ហា​ខ្លះ ដែល​អ្នក​ប្រើប្រាស់​កំពុង​ជួប​ប្រទះ។ ដូចថ្មីៗនេះ Apple បានបញ្ចេញកំណែ Update ថ្មីមួយទៀត ដែល​វា​គឺជា Beta ទី 6 របស់ជំនាន់ iOS 11.2 ដែរ ប៉ុន្តែបញ្ហានៅតែមានដដែល អញ្ចឹងហើយទើប Apple សម្រេច​ចិត្តចេញ iOS 11.2 ជាផ្លូវការតែម្តង។ ចុះមិត្តអ្នកអាន មានដឹងទេថា តើ  iOS 11.2 ជាផ្លូវ​ការ​នេះ បានកែប្រអ្វីខ្លះ សម្រាប់ iPhone ចាប់ពីស៊េរី 5s ឡើងមក និង ជាពិសេសលើ iPhone X នោះ?

Cover

Final 1000x150 copy

ដូច្នេះ សម្រាប់ថ្ងៃនេះដែរ ខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់គ្នា អោយបានដឹងពីចំនុចទាំង13 ដែល Apple បានកែប្រែលើ iOS 11.2 នេះ ដូចតទៅ៖

  1. ជួសជុលបញ្ហាដែលកើតមានចំថ្ងៃ Beta ចុងក្រោយ

កាលពីថ្ងៃទី 02 ខែធ្នូ កន្លងទៅថ្មីៗ ក្តៅៗនេះ Apple បានបញ្ចេញកំណែ​ Update Beta ទី​6 សម្រាប់អ្នក​ប្រើ​ប្រាស់ ប៉ុន្តែទូរស័ព្ទមួយចំនូន បែរជាជូបបញ្ហាគាំង មិនអាចតម្លើង រឺ ទម្លាក់វិញបាន ទើប Apple សម្រេច​ចិត្តចេញ iOS 11.2 ជាផ្លូវការ ប្រញាប់ប្រញាល់បែបនេះ។

Pic 1

  1. ធ្វើអោយមានភាពប្រសើរលើកម្មវិធី Calculator

iOS 11.2 Beta ទី​6 បានធ្វើអោយកម្មវិធី Calculator ដំណើរការខុសប្រក្រតី ដោយវាគណនាលេខ ខុសម្តងម្កាល អាចមកពីវាជាជំនាន់ Beta ក៏ថាបាន។

Pic 2

  1. សម្រួលលើមុខងារ Apple Pay Cash

តាមពិតមុខងារនេះ គឺមិនមានបញ្ហាអីនោះទេ គ្រាន់តែ Apple ធ្វើអោយមុខងារនេះ ទូរទាត់បានកាន់​តែ​លម្អិត និង ច្បាស់លាស់ នៅក្នុងកម្មវិធី iMessage។

Pic 3

  1. ការសាកថ្មឥតខ្សែបានកាន់តែលឿនជាងមុន

រហូតមកដល់ពេលនេះទូរស័ព្ទ iPhone 8, iPhone 8 Plus និង iPhone X បានសាកថ្មឥតខ្សែនៅក្នុង​កម្រិត 5 វ៉ាត់នៅឡើយទេ។ ដូច្នេះហើយទើបក្រុមហ៊ុន Apple បានដាក់អោយវាសមត្ថភាពក្នុង​ការសាក​ឥតខ្សែ​ក្នុងល្បឿនលឿនជាមួយកម្លាំងបញ្ជូនថាមពល 7.5 វ៉ាត់ ប្រើប្រាស់បច្ចេកវិទ្យា Qi ។

Pic 4

  1. ការបន្ថែមនៅក្នុង Control Center

ចាប់ពីពេលនេះ ការភ្ជាប់ពី Control Center ទៅកាន់ Device ផ្សេងៗ បានច្រើនជាងមុន រួមជាមួយការរៀបរាប់លម្អិតជាងមុនថែមទៀតផង។

Pic 5

  1. រង្វង់មុខងារនៅក្នុង Control Center កាន់តែច្បាស់ជាងមុន

ប្រព័ន្ធកំណត់មុខងារ ទាំងអស់នៅក្នុង Control Center រួមមាន Airplane Mode , Mobile Data, Wifi, Bluetooth, Airdrop និង Personal Hotspot មានសភាពដិតច្បាស់ជាងមុន ស្រួលសម្រាប់ការមើល។

Pic 6

  1. មុខងារ​ AirPlay 2

មុខងារ AirPlay 2 អនុញ្ញាតអោយអ្នកអាចភ្ជាប់ឧបករណ៍របស់អ្នកទៅនឹងការចាក់ Audio បានច្រើន និង អាចគ្រប់គ្រងវាក្នុងពេលតែមួយបានថែមទៀតផង។ ឧទាហរណ៍៖ អ្នកអាចភ្ជាប់ទៅ HomePod ឬ Apple TV ដោយ​បញ្ជា​ចេញ​ពី iPhone របស់អ្នកបាន គ្រាន់តែចុចលើប៊ូតុង AirPlay ប៉ុណ្ណោះ។

Pic 7

  1. ការបន្ថែមរូប Emojis

សម្រាប់ iOS 11.2 នេះ Apple បន្ថែមរូប Emoji ថ្មីៗ មួយចំនូនផ្សេងទៀត ដូចជា កែវថ្លា, កាមេរ៉ា, សម, ស្លាបព្រា និង រូបជាច្រើនទៀត សម្រាប់ការលេង និង ផ្ញើ​សារទូទៅ។

Pic 8

  1. ការដោះសោរលើ iPhone X កាន់តែលឿនជាងមុន

ប្រិយមិត្តពិតជាបានដឹងហើយថា iPhone X គឺដោះសោរដោយសម្គាល់មុខ អញ្ចឹងរាល់ពេលដោះ​សោរ​ម្តងៗ អ្នកអាចនឹងត្រូវរង់ចាំបន្តិច ប៉ុន្តែពេលនេះ ការដោះសោយនឹងលឿនជាងមុនថែមទៀត ប្រសិនបើ iPhone X  របស់អ្នក បានតម្លើង iOS 11.2 ជាផ្លូវការនេះ។

Pic 9

  1. រូប Wallpaper ថ្មី

ប្រសិនបើ iPhone X របស់អ្នក បានតម្លើង iOS 11.2 ជាផ្លូវការហើយនោះ ទូរស័ព្ទរបស់អ្នក នឹងទទួល​បាន​រូប Wallpaper ថ្មីចំនួន 3សន្លឹក ដោយរូបទាំងនេះ យើងធ្លាប់ឃើញតែនៅក្នុងពណិជ្ជកម្មរបស់ Apple នាពេលកន្លងមកប៉ុណ្ណោះ។

Pic 10

ហើយវាក៏នៅមានចំនុចតូចៗមួយចំនួនទៀតផងដែរ សម្រាប់ iOS 11.2 ថ្មីនេះ ប៉ុន្តែខ្ញុំសូមលើកយក​តែ​ចំនុច​សំខាន់ៗ មកចែករំលែកទៅកាន់ ប្រិយមិត្តទាំងអស់គ្នា។ ចុះអ្នកដែលកំពុងប្រើ iPhone X បាន​តម្លើង​ទៅកាន់ iOS 11.2 ជាផ្លូវការនេះហើយរឺនៅ? បើអាច គួរតែតម្លើងវាទៅ នោះអ្នកនឹងឃើញចំនុច​ទាំងនេះ ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 1:21 PM, 04 December
  • ប្រភព: iPhone Hacks
  • Tag: ទូរស័ព្ទ