ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Apple បញ្ចេញ​វីដេអូពាណិជ្ជកម្ម ចំនួន 4Clips ពាក់​ព័ន្ធ​នឹង​នាឡិកា​ឆ្លាតវៃ Series 3

Apple បញ្ចេញ​វីដេអូពាណិជ្ជកម្ម ចំនួន 4Clips ពាក់​ព័ន្ធ​នឹង​នាឡិកា​ឆ្លាតវៃ Series 3

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើន ពិតជា​បាន​ដឹង​ហើយ​ថា Apple Watch គឺជា​នាឡិកា​ឆ្លាត​វៃ របស់​ក្រុម​ហ៊ុន Apple ដោយ​វា​មាន​ចំនុច​ល្អ​ច្រើន សម្រាប់អ្នកប្រើប្រាស់ ពីមួយស៊េរី ទៅមួយស៊េរី។ មកទល់ពេលនេះ Apple បានបញ្ចេញនាឡិកាឆ្លាតវៃ ចំនួន 3 ស៊េរីហើយ ដោយ Apple Watch Series 3 នេះ មានលក្ខណៈ​ពិសេស​ច្រើន​ជាង Series 1 & Series 2 ដែលវាអាចទទួល និង និយាយទូរស័ព្ទ បានដោយផ្ទាល់ មិន​បាច់​ចាំលើកទូរស័ព្ទមកក្រៅទេ។

Cover

Final 1000x150 copy

ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ចេញវីដេអូពាណិជ្ជកម្ម ចំនួន 4Clips ពាក់​ព័ន្ធនឹង​នាឡិកាឆ្លាតវៃ ជំនាន់ទី 3 មានចំណងជើងថា The Gift of Go ដោយវីដេអូនេះ ចង់បង្ហាញពីភាពធន់ សម្រាប់​​កីឡា ដូចជា ហែលទឹក, ហាត់ប្រាណ, លេងបាល់ និង ជិះស្គីជាដើម។

ទាំងនេះ ជាវីដេអូដែល​បង្ហាញ​ពីកីឡា ដែល Apple បានបង្ហោះ៖

  1. ការជិះស្គីលើទឹកកក
  1. ការលេងកីឡាបាល់ទាត់
  1. ការហាត់ប្រាណ
  1. ការហែលទឹក

វីដេអូពណិជ្ជកម្មខ្លីៗ ដែលក្រុមហ៊ុន Apple បានបង្ហោះនេះ គឺចង់បង្ហាញថា Apple Watch Series 3 គឺអាចធន់បានគ្រប់ស្ថានភាព នៃការហាត់កីឡា មិនថា​នៅក្នុងទឹក, មិនថាអាកាសធាតុត្រជាក់ និយាយ​អោយ​ស្រួលស្តាប់ គឺបានគ្រប់កន្លែងទាំងអស់ សម្រាប់ការហាត់កីឡា។ អញ្ចឹងនេះជា លក្ខណៈ​ពិសេស​ដែល Series 3 អាចធ្វើបាន និង ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 12:19 PM, 02 December
  • ប្រភព: iPhone Hacks
  • Tag: នាឡិកាវៃឆ្លាត