ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Aria FXE រថយន្តលឿន​ដូច​ហោះ មាន​កម្លាំង​ដល់​ទៅ 1150 កម្លាំង​សេះ ប្រើ​ម៉ាស៊ីន V8 និង​ម៉ូទ័រ 2

Aria FXE រថយន្តលឿន​ដូច​ហោះ មាន​កម្លាំង​ដល់​ទៅ 1150 កម្លាំង​សេះ ប្រើ​ម៉ាស៊ីន V8 និង​ម៉ូទ័រ 2

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជារថយន្តល្បឿនលឿនដូចហោះ​មួយ​របស់​អាមេរិក វាត្រូវ​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ LA Auto Show ឆ្នាំ 2017 ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ជាមួយ​នឹង​ការ​ចោមរោម​មើល​ជាច្រើន​ពីសំណាក់​ភ្នែក​មហាជន​ទូទៅ។ រថយន្តស្ព័រ មានរូបរាងកាច និងទាក់ទាញមួយនេះមានឈ្មោះហៅជាផ្លូវការថា FXE ត្រូវបាន​ផលិត​ឡើងដោយក្រុមផលិតរថយន្តឈ្មោះថា Aria Group ដែលក្រុមនេះតែងមានវត្តមានក្នុង​កិច្ចការ​ធ្វើ​ទៅ​លើរថយន្តគម្រូ និងរថយន្តតេស្ដសាកល្បងរបស់រោងចក្រជាច្រើនដូចជា Tesla, Ford, Honda, Northrop Grumman ជាដើម -ល-។

1 2

Final 1000x150 copy

Aria FXE រថយន្តមានល្បឿនដូចហោះនេះប្រើប្រាស់ស៊ីឡាំង 6.2-liter មានម៉ាស៊ីន 8 ពពួក Supercharged គួបផ្សំជាមួយនឹងម៉ូទ័រអគ្គិសនីធំចំនួន 2 ផ្សេងទៀតសម្រាប់អូសកង់ពីរខាងមុខ និង​អំប្រាយ៉ា​ចំនួន 2 ប្រើប្រាស់លេខ Auto ក៏បាន ឬចង់ប្រើលេខដៃក៏បានតាមចិត្តចង់។ ជាលិទ្ធផលរថយន្ត FXE នេះអាចបង្កើនល្បឿនពី 0KM/h ទៅកាន់ 96KM/h ដោយចំនាយពេលត្រឹម 2.7 វិនាទីប៉ុណ្ណោះ ពិត​ជាលឿនមិនធម្មតានោះទេ អាចនិយាយបានថារថយន្តស្ព័រល្មមៗក៏ពិបាកដេញជាមួយវាដែរ អគុណ​ទៅ​ដល់កម្លាំងម៉ាស៊ីនសាំង 720 កម្លាំងសេះ និងកម្លាំងម៉ូទ័រអគ្គិសនី 540 កម្លាំងសេះ ដែលរួមបញ្ចូល​គ្នា​ធ្វើ​ឲ្យរថយន្តនេះមានសន្ទុះខ្លាំង ថែមទាំងអាចបើកដល់ល្បឿន 355KM/h ទៀតផង។

3 4 5 6

Aria FXE មានកន្លែងអង្គុយតែ 2 ប៉ុណ្ណោះ ដោយរចនាបថទាំងខាងក្នុង និងខាងក្រៅគឺប្លែកមិន​ធម្មតា​នោះ​ទេ ដោយទទួលបាននូវលោហៈការពារ និងសារជាតិ Carbon នៅផ្នែកសំខាន់ៗ​ទៀត​ផង​នៃ​តួ​ម៉ាស៊ីន​​ខាងក្រៅ ចំនែកតាមឡូខាងក្នុងគឺស្រោបឡើងដោយសារធាតុ Carbon និងស្បែកមាន​គុណភាព​ខ្ពស់ តែពុំដឹងថា តើ Aria នឹងមានប្រព័ន្ធការពារអ្វីខ្លះនោះទេនៅក្នុងរថយន្តមួយនេះ អាចនឹង​មានមុខងារ​បើកបរ​ដោយស្វ័យប្រវត្តិ ក៏ដូចជាជម្រើសក្នុងការបើកបរតាមកាលៈទេសៈជាដើម។ រថយន្តនេះនឹង​ចេញ​លក់​ក្នុងទីផ្សារនាចុងឆ្នាំ 2019 ខាងមុខ ជាមួយតម្លៃនៅលាក់បាំងនៅឡើយ តែប្រភពព័ត៌មាន​សន្និដ្ឋានថា FXE អាចនឹងមានតម្លៃប្រហាក់ប្រហែល 1 លានដុល្លារ។

7

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:10 AM, 02 December
  • ប្រភព: SlashGear
  • Tag: យានយន្ត