ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    អំពូលភ្លើង​បែប​ថ្មី​ប្តូរពណ៌​ឲ្យ​ត្រូវ​តាម​ពណ៌​វត្ថុ ឬផ្ទៃ​ពណ៌​នៅ​ខាង​ក្រោម​វា!

អំពូលភ្លើង​បែប​ថ្មី​ប្តូរពណ៌​ឲ្យ​ត្រូវ​តាម​ពណ៌​វត្ថុ ឬផ្ទៃ​ពណ៌​នៅ​ខាង​ក្រោម​វា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពន្លឺពិតជាសំខាន់ដល់ការរស់នៅ ហើយពន្លឺដែល​យើង​ទទួល​បាន​សម្រាប់​កា​ររស់​នៅ​សព្វថ្ងៃ​នេះ មាន​ដូចជា​ ពន្លឺ​ព្រះអាទិត្យ, ពន្លឺ​ភ្លើង​ទាន និងពន្លឺអំពូល ដែលសុទ្ធតែចាំបាច់ និងមិនអាចខ្វះបាន បន្ទាប់​ពី​ខ្យល់, ទឹក និងធម្មជាតិ។ ដោយសារតែសារៈសំខាន់របស់ពន្លឺនេះ ទើបធ្វើឲ្យក្រុមអ្នក​បង្កើត​ឧបករណ៍​បច្ចេក​វិទ្យា​ផ្សេងៗ ព្យាយាម បង្កើតនូវអំពូល ភ្លើងដែលអាចប្រើប្រាស់បានយូរម៉ោង, មានរូបរាងទាក់ទាញ និងមានបំពាក់មកជាមួយនឹងបាសបំពងសម្លេង ឬវិទ្យុជាដើម។

cover

Final 1000x150 copy

ងាកមកចូលក្នុងអត្ថបទរបស់យើងវិញ និយាយពីអំពូលភ្លើងប្រភេទថ្មីមួយឈ្មោះ The Color Swing ដែល មានរូបរាងសាមញ្ញ តែមានបច្ចេកវិទ្យាទំនើប អាចប្តូរពណ៌បានយ៉ាងរហ័ស ដោយចាប់យក​ពណ៌​ពី​វត្ថុ ឬផ្ទៃពណ៌ដែលនៅខាងក្រោមវា។ ក៏មានន័យថា បើផ្ទៃខាងក្រោមវាពណ៌ស វានឹងបញ្ចេញពន្លឺពណ៌ស តែបើអ្នកសាកយកវត្ថុអ្វីមួយ ឬចានពណ៌ក្រហម មកដាក់ពីក្រោមវានោះ វានឹងបញ្ចេញពណ៌ក្រហម តាម​ចាន​នោះ ដែលការប្តូរពណ៌បានរហ័សបំផុត។

1

មិត្តអ្នកអាន អាចនឹងឃើញ ពីសមត្ថភាពរបស់អំពូលភ្លើងនេះ ក្នុងវីដេអូផ្សព្វផ្សាយខាងក្រោមនេះ ហើយ​នឹង​ដឹងបានកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់វា។

អំពូលភ្លើងនេះ អាចបញ្ចេញនូវពណ៌បានច្រើន វាអាចបញ្ចេញបានពណ៌ផ្សេងៗ ទៅតាមការ​សម្គាល់​ដោយ IR សេនស័រ ដែលគេបំពាក់នៅបាតខាងក្រោមរបស់វា។ ដោយឡែកអំពូលនេះ នៅមិន​ទាន់​មាន​ដាក់​លក់​នៅ​ឡើយទេ ដោយសារវានៅជាឧបករណ៍តេស្តនៅឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 3:07 PM, 01 December
  • ប្រភព: The Verge
  • Tag: Accessories