ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះ​ជា​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ អាច​សាក​បាន​ឧបករណ៍​ចំនួន 2 ជាមួយ​តម្លៃ​សមរម្យ

នេះ​ជា​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ អាច​សាក​បាន​ឧបករណ៍​ចំនួន 2 ជាមួយ​តម្លៃ​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទះសាកថ្មឥតខ្សែ AirPower របស់ Apple នឹងធ្វើការបញ្ចេញលក់ នាពេលឆាប់ៗនេះ ដែលវាអាច សាកថ្មទូរស័ព្ទ iPhone X,  8 & 8 Plus របស់អ្នកបាន។ មិនតែប៉ុណ្ណោះ វាក៏អាចសាកថ្ម Apple Watch និង កាសឥតខ្សែ AirPods បានក្នុងពេល តែមួយផងដែរ ដោយមិនចាំបាច់ ប្រើឆ្នាំងសាក ដោយឡែកពីគ្នានោះទេ។ ឆ្នាំងសាកឥតខ្សែនេះ ត្រូវបានគេរំពឹងថា នឹងមានតម្លៃ ថ្លៃខ្ទង់ $ 200 ដោយវាក៏មានភ្ជាប់មក ជាមួយបច្ចេកវិទ្យា សាកថ្មបានលឿន ផងដែរ។

Cover

Final 1000x150 copy

ឥលូវនេះ ខ្ញុំសូមណែរនាំមិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់នូវបន្ទះសាកថ្មឥតខ្សែមួយឈ្មោះថា Funxim ជាប្រភេទ Wireless Charger ដែលវាមានសមត្ថភាព ស្រដៀងនឹង AirPower របស់ក្រុមហ៊ុន Apple ដែរ ហើយឥលូវគម្រោងនៃ ការបង្កើតបន្ទះសាកនេះ ក៏ជិតបានបញ្ចប់ រួចរាល់ឆាប់ៗ នេះផងដែរ។ បន្ទះសាក ឥតខ្សែនេះ អាចសាកឧបករណ៍ អេឡិចត្រូនិកពីរ នៅពេលតែមួយ ដូចជា ទូរស័ព្ទ និង នាឡិកា ឆ្លាតវៃ ជាដើម។ វាត្រូវបានបំពាក់នូវ បច្ចេកវិទ្យា Qi ដែលអាចសាកថ្ម បានលឿន និង អាចផ្តល់ថាមពល មិនតិចជាង 10 វ៉ាត់នោះទេ មិនតែប៉ុណ្ណោះ បន្ទះសាកថ្មនេះ មិនចោទជាបញ្ហា សម្រាប់ស្មាតហ្វូន ដែលដាក់ Case រឺ មានទ្រាប់របស់អ្វីមួយ នៅពីលើវានោះទេ ដោយវានៅតែអាចសាក ចូលបានដដែល ។

ហើយនេះជាវីដេអូបន្ថែម៖

នេះក៏ជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុននេះ បានផលិតបន្ទះសាកថ្មឥតខ្សែ បានច្រើនឧបករណ៍ នេះឡើង សម្រាប់ឧបករណ៍ ជំនាន់ថ្មី ហើយវាក៏មាន តម្លៃសមរម្យ ទៀតផង គឺត្រឹមតែ 79$ ប៉ុណ្ណោះ (តម្លៃចេញលក់ លើទីផ្សារ) បើធៀបទៅនឹង AirPower របស់ Apple គឺធូរថ្លៃមែនទែន។ ហើយយើងក៏ សង្ឃឹមថា វានឹងមានលក់នៅទីផ្សារ នាពេល ឆាប់ៗទៅចុះ ព្រោះសព្វថ្ងៃ តាមបណ្តាហាង ស្រុកយើង គឺមានលក់តែបន្ទះ សាកឥតខ្សែ បានតែមួយឧបករណ៍ ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 11:15 AM, 01 December
  • ប្រភព: Phone Arena
  • Tag: Accessories