ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    DxO One កាមេរ៉ា​សម្រាប់​ស្មាត​ហ្វូន Android បង្ហាញ​ខ្លួន​ហើយ ធ្វើ​ឲ្យ​ការ​ថតរូប និង​វីដេអូ​កាន់​តែ​ច្បាស់​ជាង​មុន

DxO One កាមេរ៉ា​សម្រាប់​ស្មាត​ហ្វូន Android បង្ហាញ​ខ្លួន​ហើយ ធ្វើ​ឲ្យ​ការ​ថតរូប និង​វីដេអូ​កាន់​តែ​ច្បាស់​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តប្រហែលជាបានស្គាល់ ឬធ្លាប់​បាន​ឮ​អំពី DxO រួច​មក​ហើយ ដែល​ជា​ក្រុម​អ្នក​ជំនាញ​ផ្នែក​វាយ​តម្លៃ​កាមេរ៉ា​ទាំង​ម៉ាស៊ីន​កាមេរ៉ា​ថ្លៃៗ និង​កាមេរ៉ា​បំពាក់​នៅ​លើ​ស្មាត​ហ្វូន​ជាដើម។ មកដល់ថ្ងៃនេះ DxO មានឱកាសបង្ហាញឲ្យពិភពលោកបានឃើញនូវផលិតផលថ្មី ដែលទើបនឹងបើកចេញជាកម្មវិធីដំបូង សម្រាប់​ស្មាតហ្វូន Android ក្នុងការទទួលយកកូនកាមេរ៉ាចល័ត មានភាពងាយស្រួលក្នុងការយកតាមខ្លួន ទុកដាក់ ពិសេសគឺផ្ដល់នូវសមត្ថភាពពិសេសទៅដល់ស្មាតហ្វូន Android ក្នុងការថតយករូបភាព​ ក៏ដូច​ជាវីដេអូ​តាមរយៈរន្ធ USB ប្រភេទ C ដោយតភ្ជាប់ចេញពីកាមេរ៉ាចល័តនេះទៅកាន់ស្មាតហ្វូនផ្ទាល់។

1

Final 1000x150 copy

កាមេរ៉ាពិសេសនោះមានឈ្មោះថា DxO One វាមានទំហំតូមល្មមអាចចាប់កាន់ក្នុងប្រអប់ដៃបានល្អ ដោយ​វា​បាន​ចេញម្ដងរួចទៅកាលពីឆ្នាំ 2015 កន្លងទៅសម្រាប់ប្រប្រាស់ជាមួយនឹងស្មាតហ្វូន ក៏ដូច​ជា​ថេប្លេត​របស់​ក្រុមហ៊ុន Apple។ ដូច្នេះសម្រាប់ចុងឆ្នាំ 2017 ក្រុមជំនាញ DxO បានបើកចេញ​ជា​កម្មវិធី​ពិសេស​ក្នុងការនាំយក DxO One ទៅកាន់ Android វិញម្ដង តែមិនទាន់បើកទូលំទូលាយនៅឡើយទេ។ DxO One សម្រាប់ Android ត្រូវបានបង្កើនសមត្ថភាពជុំវិញបទពិសោធន៍ប្រើប្រាស់ទូទៅ បូករួម​ទាំង​មុខងារ​ថ្មីៗតាមរយៈ Firmware Update ធ្វើឲ្យការចាប់យករូបភាព ក៏ដូចជាវីដេអូតាមរយៈសេនស័រទំហំ 1 អ៊ីញ ដែលមានកម្រិត Aperture ធំបំផុត f/1.8 មានសមត្ថភាពថតរូបជាប្រភេទ File JPEG និង Raw ក្នុងទំហំ 20.2 មេហ្គាភិចសែលបាន។

2

DxO នឹងដាក់លក់ DxO One សម្រាប់ Android នេះក្នុងតម្លៃ 499$ ដោយនៅក្នុងកម្មវិធីចាប់ផ្ដើមដំបូង (Early Access) នេះ DxO ក៏មាន Promotion ពិសេសគឺរាល់ការទិញយក DxO One នឹងមានការ Free ជូននូវសំបកការពារខាងក្រៅ និងឌុយ USB បន្ថែម ក៏ដូចជាកូដសម្រាប់ប្រើប្រាស់ជាមួយកម្មវិធី PhotoLab ផងដែរ ដោយការបន្ថែមជូនខាងក្រៅនេះគិតជាតម្លៃក៏ 250$ ដែរ។ សម្រាប់ពេលនេះ DxO One អាចយកទៅប្រើប្រាស់នៅលើស្មាតហ្វូន Android បានប៉ុន្មានម៉ូឌែលប៉ុណ្ណោះដូចជា HTC U11, LG G6, LG V20, Moto Z, Nexus 5X, Nokia 8, Nubia Z11, Galaxy A5, Galaxy Note 8, Galaxy S8/S8+, Huawei Honor 9, Mate 9 និង P10 ប៉ុណ្ណោះ សម្រាប់ម៉ូឌែលផ្សេងៗ​នឹង​ចេញ​ជាបន្តបន្ទាប់​ទៀត។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 10:56 AM, 01 December
  • ប្រភព: The verge
  • Tag: Accessories