ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ទី​បំផុត Marvel បញ្ចេញ Trailer ផ្លូវ​ការ​របស់ Avengers: Infinity War ហើយ!

ទី​បំផុត Marvel បញ្ចេញ Trailer ផ្លូវ​ការ​របស់ Avengers: Infinity War ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីយប់ថ្ងៃទី 29 ខែវិច្ឆិកា កន្លងទៅនេះ ផលិតកម្ម Marvel Entertainment បានធ្វើការបង្ហោះនូវ Trailer ផ្លូវការនៃរឿង Avengers វគ្គ Infinity War នៅលើ គណនី YouTube របស់ខ្លួនហើយ ធ្វើអោយ អ្នកទស្សនា រាប់លាននាក់ ព្រឺរសម្បុរ ស្ទើរគ្រប់គ្នា។ អ្វីដែលអស្ចារ្យនោះ គឺក្នុងមួយប៉ុណ្ណោះ គឺប្រហែលជា 13 ម៉ោង (រាប់មកដល់ ពេលនេះ) ចំនួន View នៃឈុត Trailer របស់ Infinity War កើនរហូតដល់ ទៅជិត 30 លាន ទៅហើយ រហូតដល់ក្លាយជា Top 1 Trending នៅលើ YouTube ថែមទៀតផង។

Cover

Final 1000x150 copy

ចំពោះសាច់រឿងសង្ខេបខ្លះ នៅក្នុងឈុតនេះ យើងសង្កេតឃើញថា Thanos បានបង្ហាញវត្តមាន តាមយក Stones ទាំង 6 ហើយ ដោយការបើកទ្វារ (Breach) ដោយ Loki ដែលត្រូវជាប្អូនចិញ្ចឹម របស់ Thor។ ហើយកាន់តែគួរអោយ សោកស្តាយនោះ គឺ Thanos បានដណ្តើមបាន Infinity Stones ចំនួន 2 បាត់ទៅហើយ ដែលមានដូចជា Space Stone និង Power Stone ហើយបើដណ្តើម Mind Stone បានពី Vision ទៀត អាចនឹងឡើង ទៅដល់ 3 គ្រាប់ហើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឃ្លីបខ្លីនេះ យើងក៏ឃើញ មានតួអង្គសំខាន់ៗ រួបរួមគ្នាផងដែរ ដែលមានដូចជា Iron man, Captain America, Doctor Strange, Thor, Guardians of the Galaxy, Black Widow, Spider Man, Black Panther និងផ្សេងៗ ជាច្រើនទៀត។ បើចង់ស្វែងយល់ បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

Avenger Infinity War នឹងមានវត្តមាន នៅក្នុងរោងកុន នៅ Summer ឆ្នាំក្រោយនេះហើយ គឺត្រូវនឹងថ្ងៃទី 4 ខែឧសភា ឆ្នាំ 2018 តែម្តង។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់ Marvel ក៏ដូចជា DC ផងដែរនោះ អាចចូលរួមទស្សនា ទាំងអស់គ្នាណា ដើម្បីដឹងថា សាច់រឿងចុងក្រោយ នឹងទៅជាយ៉ាងណា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 9:45 AM, 30 November
  • ប្រភព: YouTube
  • Tag: ភាពយន្ត