ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    HDMI ជំនាន់ 2.1 ចេញ​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ហើយ អាច​ប្រើ​បង្ហាញ​វីដេអូ​កម្រិត 10K បាន​យ៉ាង​រលូន

HDMI ជំនាន់ 2.1 ចេញ​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ហើយ អាច​ប្រើ​បង្ហាញ​វីដេអូ​កម្រិត 10K បាន​យ៉ាង​រលូន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើប្រិយមិត្តយល់ច្រើន និងចូលចិត្តស្វែងយល់អំពីបច្ចេកវិទ្យា មិនមែនលំៗ គឺស៊ីជម្រៅនោះ ប្រាកដជាបានដឹង អំពីខ្សែតភ្ជាប់ជាក់ជាមិនខាន វាក៏មានជំនាន់របស់វាដែរ ដែលតែងតែធ្វើការ Update បង្កើនសមត្ថភាព ពីមួយជំនាន់ទៅកាន់ មួយជំនាន់។ វាមិនខុសពីការ Update បន្ទះ RAM ពីជំនាន់ចាស់មកជំនាន់ថ្មី ហើយជំនាន់ថ្មី Update ល្បឿន Bus ឲ្យកាន់តែប្រសើរនោះទេ គឺថាខ្សែ ឬឌុយ HDMI ដែលយើងភាគច្រើន កំពុងប្រើប្រាស់ សព្វថ្ងៃនឹងក៏ដូចគ្នា វាមានទៅតាមជំនាន់ ដោយជំនាន់ចុងក្រោយគេ ទើបនឹងចេញ ឲ្យប្រើជាសាធារណៈ នេះគឺលោតដល់ 2.1 ហើយ។

1

Final 1000x150 copy

HDMI ជំនាន់ 2.1 មានក្បាលដោតដូចទៅនឹង HDMI 1.4 និង 2.0 អញ្ចឹងដែរ មានន័យថាយើងអាចប្រើត្រូវគ្នា ជាមួយនឹង HDMI 1.4 និង 2.0 ដែរ តែវាមានសមត្ថភាព កាន់តែពិសេសគឺថាវាមាន ល្បឿនបញ្ជូនទិន្នន័យ Bandwidth ដល់ទៅ 48Gbps ឯណោះ ពិតជាលឿនអាចឲ្យយើង មើលវីដេអូកម្រិត 10K បានដោយគ្មាន បញ្ហាអ្វីទាំងអស់។ ជាងនេះទៅទៀត HDMI 2.1 ជំនាន់ថ្មីនេះមានល្បឿន Refresh Rate ដែលអាចលោតដល់ 120Hz ក្នុងកម្រិតវីដេអូ 4K ឬលេងហ្គេម 4K ក៏ដូចជាលោត ដល់ល្បឿន 60Hz សម្រាប់វីដេអូ ឬលេងហ្គេមក្នុងកម្រិត 8K ទៀតផង ពិតជាលឿន មិនធម្មតានោះទេ។

2

ដោយសារតែវាមានល្បឿនលឿន ដូច្នេះការទស្សនាវីដេអូពពួក HDR ក៏អាចប្រើខ្សែមួយសរសៃ នេះបង្ហាញរូបភាពក្នុង កញ្ចក់ទូរទស្សន៍ ឬម៉ូនីទ័រឲ្យអ្នក បានទៀតផង ពិសេសគឺការយកទៅ ប្រើប្រាស់ជាមួយនឹងឧបករណ៍ Virtual Reality ដែលនឹងជួយទៅដល់ ល្បឿនក្រាហ្វិចឲ្យបញ្ជូនទិន្នន័យ បានកាន់តែរហ័ស ធ្វើឲ្យ VR ត្រៀមនឹងចេញនាថ្ងៃ អនាគតកាន់តែមាន សមត្ថភាព Render និងបញ្ជូនទិន្នន័យ តាមរយៈ HDMI 2.1 កាន់តែប្រសើរ។ HDMI 2.1 ក៏ Support នឹងមុខងារសំខាន់ៗ ដូចជា Quick Media Switching (QMS), Variable Refresh Rate (VRR), Quick Frame Transport (QFT) និង Auto Low Latency Mode (ALLM) ដែលវាដើរតួរសំខាន់បំផុត សម្រាប់ខាង Media ដែលគ្រប់គ្រង់ធំៗ និងអ្នកលេង ហ្គេមផងដែរ ព្រោះថាបើមិនបាន ប្រើបង្ហាញវីដេអូកម្រិត 10K ក៏ដោយ ក៏យើងអាចប្រើក្នុងកម្រិត 2K, 4K និង 8K បានប្រសើរ ទៀតផង។

3

HDMI 2.1 ថ្មីនេះនឹងត្រៀមយកទៅបង្ហាញពិភពលោកឲ្យបានដឹងច្បាស់បន្ថែមទៀត ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2018​ ខាងមុខ ដែលត្រៀមនឹងប្រព្រឹត្តិ ឡើងនាខែមករា ឆាប់ៗនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 12:16 PM, 29 November
  • ប្រភព: Slash Gear
  • Tag: កុំព្យូទ័រ