ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    MacBook Pro ស៊េរី 2018 អាច​នឹង​ប្រើ CPU Core i9 ស​ម្រាប់​ម៉ូឌែល​ផុត​លេខ​របស់ Apple

MacBook Pro ស៊េរី 2018 អាច​នឹង​ប្រើ CPU Core i9 ស​ម្រាប់​ម៉ូឌែល​ផុត​លេខ​របស់ Apple

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Intel បន្ទាប់ពីបានប្រកាសចេញជាផ្លូវ​ការ​នូវ​កំពូល​ឈីប​ចុង​ក្រោយ​គេ Intel Core i9 រួចម​ក​ឃើញ​ថា ឈីប​ដ៏ក្ដៅ ហើយ​ខ្លាំង​នោះ​គឺ​មាន​ប្រើ​តែ​នៅ​លើម៉ាស៊ីន Desktop តែប៉ុណ្ណោះ ចំនែកម៉ាស៊ីន Laptop គឺ​លោត​អស់ត្រឹម CPU ពពួក Core i7​ តែប៉ុណ្ណឹង នោះក៏ដោយសារតែ Intel ពុំមាន CPU ពពួក Core i9 សម្រាប់​ម៉ាស៊ីន Laptop យួរដៃនៅឡើយ។ យ៉ាងណាមិញ បើ Intel មានឈីប Core i9 សម្រាប់ Laptop វិញ ខ្ញុំជឿថាមិនខ្វះទេ Gaming Laptop ជាច្រើន នឹងត្រៀមប្រើប្រាស់ឈីបកប់ស៊េរីនោះ ហើយវាអាច​នឹង​​កើតមានឡើងនាឆ្នាំក្រោយនេះតែម្ដង ព្រោះថា Intel អាចធ្វើវាបាន គ្រាន់តែបង្កើតឈីបខ្លាំងហើយ​ឲ្យ​ឈ្មោះ Core i9 ជាការស្រេច។

1

Final 1000x150 copy

មូលហេតុនេះហើយទើបបានជាដំណឹងថ្មីបានចេញផ្សាយដោយ BGR ប្រាប់ឲ្យដឹងថា ឆ្នាំក្រោយ Apple ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកឈីប Core i9 យកទៅបំពាក់នៅលើកំពូលកុំព្យូទ័រ MacBook Pro ម៉ូឌែលកប់ៗរបស់ខ្លួន ជាជាងប្រើឈីប Core i7 អស់រាប់សិបឆ្នាំកន្លងមក។  ការលើកឡើងនេះ ក៏​ដោយ​សារ​តែ​ឈីប CPU Core i9 ត្រូវបានប្រទះឃើញធ្វើតេស្ដមើលពិន្ទុក្នុងកម្មវិធី Aida64 ដែលជាឈីប​សម្រាប់​ប្រើ​នៅលើម៉ាស៊ីន Laptop ត្រៀមនឹងចេញនាឆ្នាំក្រោយ។ ហេតុនេះមិនត្រឹមតែ MacBook Pro នោះទេ ខ្ញុំអាចនិយាយបានថា សូម្បីតែ Laptop ម៉ាកផ្សេងៗទៀត ដែលជាម៉ូឌែលកំពូល ក៏ត្រៀមនឹង​ទទួល​បាន​នូវឈីបខ្លាំងជំនាន់ថ្មីរបស់ Intel យកមកប្រើផងដែរ ទោះបីក្រុមហ៊ុនទាំងនោះ​មិនបាន​ប្រកាស​ក៏​ដោយ ដោយអ្នកនឹងមិនទទួលបាន 4 Cores និង 8 Threads​ ទៀតនោះទេ គឺជំនួសមកវិញនូវ 6 Cores និង 12 Threads។

2

សម្រាប់ Core i9 ត្រៀមនឹងចេញឆ្នាំក្រោយនៅលើម៉ាស៊ីន MacBook ក៏ដូចជា Laptop ម៉ាកដទៃផ្សេង​ទៀ​ត​គឺ​ជា​ជំនាន់ទី 8 មិនមែនជំនាន់ទី 9 ឡើយ ដោយជំនាន់ទី 9 នឹងប្រកាសចេញឆ្នាំក្រោយនឹងឯង ដូច្នេះ​ទម្រាំនឹងចេញក្នុងទីផ្សារក៏អាចនឹងចេញនាឆ្នាំ 2019 ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 10:14 AM, 29 November
  • ប្រភព: BGR
  • Tag: កុំព្យូទ័រ