ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះជា External HDD Wireless សម្រាប់​ស្មាត​ហ្វូន​ ដែល​មាន​ទំហំ​ផ្ទុក​ធំ និង​អាចរក្សាទិន្នន័យយ៉ាង​មាន​សុវត្ថិភាព​ខ្ពស់

នេះជា External HDD Wireless សម្រាប់​ស្មាត​ហ្វូន​ ដែល​មាន​ទំហំ​ផ្ទុក​ធំ និង​អាចរក្សាទិន្នន័យយ៉ាង​មាន​សុវត្ថិភាព​ខ្ពស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អង្គផ្ទុកទិន្នន័យបន្ថែមសំរាប់​ស្មាតហ្វូន នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​កាន់​តែ​មាន​ច្រើន​ប្រភេទ​ជាង​មុន​ហើយ ដោយ​ពី​មុន​យើង​មាន​តែ SD កាត​នោះ​ទេ។ មក​ដល់​ពេល​នេះ​មាន Flash អាច​ដោត​ជាមួយ​នឹង​ស្មាតហ្វូន​យើងបានកាន់តែងាយស្រួលទៀតផង បន្ទាប់មកមានការវិវឌ្ឍពីក្រុមហ៊ុននានា កាន់តែងាយស្រួលគឺ Flash​ ប្រភេទ Wireless ។

cover

Final 1000x150 copy

ហើយថ្មីៗនេះផងដែរ កាន់តែមានជឿនលឿនទៅៗ ដោយមានក្រុមហ៊ុនមួយឈ្មោះថា Halos​ បាន​ធ្វើ​ការ​ផលិត​ចេញជា External HDD សម្រាប់ប្រើជាមួយស្មាតហ្វូន ទាំង Android និង iOS ហើយមិនត្រឹម​តែ​ប៉ុណ្ណោះ​កុំព្យូទ័រដែលប្រើប្រាស់ Mac OS ក៏ប្រើបានដែរ។ ដែលវាមានឈ្មោះថា  CatDrive។ វាជាប្រភេទ External HDD Wireless ទៀតផងអាចអោយយើងធ្វើការភ្ជាប់ពីស្មាតហ្វូននានាមិនចាំបាច់ ប្រើខ្សែភ្ជាប់​ឡើយ វាមានទំហំផ្ទុករបស់វាមាន 1TB ឯណោះ។ វាអាចធ្វើការផ្ទុកឯកសារ បានច្រើន ជាពិសេស​នោះ​រូបភាព​ដល់ទៅដល់ 630,000 រូបទៀតផង។ បន្ថែមទៀតនោះវាមានបំពាក់ជាមួយនឹង Shockproof ការពារ​នៃ​ការធ្លាក់ ដោយមិនមានបញ្ហាខូចអ្វីឡើយ ហើយការប្រើប្រាស់របស់វានោះគឺងាយស្រួល យើង​អាច​ធ្វើ​ការប្រើប្រាស់ភ្ជាប់វាតាមរយៈ WiFi ដូចគ្នានឹង External HDD នេះក៏បាន ដោយគ្រាន់​តែ​ទាញ​យក​កម្មវិធីបង្កើតជាគណនី ក៏អាចភ្ជាប់បានដែរ​អោយតែមានអ៊ីនធើណេតយើង​អាចធ្វើការអាប់​ឡូត​ចូល​ទៅ​ក្នុង External HDD នេះបាន​ ហើយវាក៏មានការមុខងារ Auto Backup ជៀ​សវាង​ពីការ​ច្រលំ​លុប​ទិន្នន័យ​យើងអាចយកមកវិញទៀតផង។  CatDrive នេះ​ មានទាំងប្រព័ន្ធ Ultra-silent Cooling System ផងដែរ ដែលវាអាចដំណើរការបានរលូនដោយពុំមានសម្លេងនៅក្នុង External HDD នេះមក​រំខាន និងកាត់បន្ថយកំដៅបានល្អទោះជាយើង ដោតភ្លើង បើកវាចោលរាល់ថ្ងៃក៏ដោយ។

សរុបសេចក្ដីមក វាជា External HDD ល្អមួយដែលអាចផ្ទេរទិន្នន័យងាយស្រួល និង ផ្ទុកទិន្នន័យ​បាន​ច្រើន និងធុនទៀតផង។ ប្រសិនបើមានចំណាប់អារម្មណ៍នោះ មិត្តអ្នកអាចធ្វើការពិចារណា ទិញ​វា​បាន​យក​ទៅ​ប្រើប្រាស់ ដោយវាបើកកម្មង់ទិញផ្ទាល់តាមរយៈវេបសាយ Halos ផ្ទាល់តែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 3:59 PM, 23 November
  • ប្រភព: Halos
  • Tag: Accessories