ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    តើ Galaxy S7 និង S7 Edge អាច​ជា​ស្មាត​ហ្វូន​ល្អ​ប្រើ​នៅ​ក្នុងឆ្នាំ 2018 ឬ​ក៏​អត់?

តើ Galaxy S7 និង S7 Edge អាច​ជា​ស្មាត​ហ្វូន​ល្អ​ប្រើ​នៅ​ក្នុងឆ្នាំ 2018 ឬ​ក៏​អត់?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដោយសារតែពេលនេះ គឺជាចុងឆ្នាំ 2017 ទៅ​ហើយ នៅ​សល់​តែ​ប្រហែល​ជា 40 ថ្ងៃទៀត​ប៉ុណ្ណោះ យើង​នឹង​បាន​ឆ្លង​ឆ្នាំ​ចាស់ ចូល​ឆ្នាំ 2018 ហើយ។ វាក៏ជាពេលវេលាដែលមនុស្សមួយចំនួន អា​ច​នឹង​គិត​ចង់​ផ្លាស់​ប្តូរ​ស្មាត​ហ្វូន​ចាស់ៗ​របស់​ពួកគេចោល និងរង់ចាំការបង្ហាញខ្លួនរបស់កំពូលស្មាតហ្វូនថ្មីៗ ដែលប្រកាស​ក្នុង​ឆ្នាំ 2018 ផងដែរ។ ប៉ុន្តែសម្រាប់អ្នកដែលកំពុង កាន់ប្រើប្រាស់ Galaxy S7 និង S7 Edge នាពេល​បច្ចុប្បន្ននេះ គួរតែងាកចិត្តពីស្មាតហ្វូនរបស់អ្នក កំពុងកាន់នៅក្នុងដៃឬទេ? អញ្ចឹងមកស្វែងយល់​ទាំង​អស់​គ្នា។

cover

Final 1000x150 copy

Galaxy S7 និង S7 Edge គឺជាកំពូលស្មាតហ្វូនប្រចាំឆ្នាំ 2016 របស់ Samsung ត្រូវបានប្រកាសចេញ​នៅ​ក្នុង​ថ្ងៃទី 22 កុម្ភៈ ហើយវាពិតជាទទួលបានការគាំទ្រខ្លាំងមែនទែននៅពេលនោះ និងជាស្មាតហ្វូន ដែល​លក់បានច្រើនជាងគេ នៅសហរដ្ឋអាមេរិចផងដែរ បន្ទាប់ពី iPhone 7/ 7 Plus។

Galaxy S7 និង S7 Edge ត្រូវបានរចនាយ៉ាងស្រស់ស្អាត តួខ្លួនស្រោបដោយកញ្ចាក់រលោង និង​មាន​រូបរាង​កោងស្រួលកាន់នៅក្នុងដៃ។ Galaxy S7 មានរូបរាងកោងនៅផ្នែកខាងក្រោយ និងមានអេក្រង់​រាប​ស្មើ ចំណែកឯ Galaxy S7 Edge វិញមានអេក្រង់កោង នៅផ្នែកខាងមុខ។

1

  1. អេក្រង់

អេក្រង់របស់ S7 មានទំហំ 5.1 អ៊ីង រីឯ S7 Edge មានទំហំ 5.5 អ៊ីងកោងនៅគែមសងខាង។ ទាំងពីរ​គ្រឿង​នេះ ប្រើប្រាស់បន្ទះអេក្រង់ Super AMOLED ដូចគ្នា និងអាចបង្ហាញរូបភាពរូបភាពក្នុងកម្រិត Quad HD (1440 x 2560 ភិចស៊ែល) និងដង់ស៊ីតេអេក្រង់ 577ppi។ អេក្រង់បង្ហាញប៉ុណ្ណេះ គឺម៉ត់​ច្បាស់​ល្អមែនទែន វាមិនចាញ់ស្មាតហ្វូនដែលបានប្រកាសចេញនៅចុងឆ្នាំ 2017 នេះទេ។

2

  1. កម្លាំងម៉ាស៊ីនលឿនល្អ

Galaxy S7 និង S7 Edge ធ្លាប់ជាស្មាតហ្វូនដែលមានល្បឿនលឿនជាងគេបំផុត កាលពីដើមឆ្នាំ 2016 ដោយ​វាទទួលបានពិន្ទុតេស្ដកម្លាំងម៉ាស៊ីន Antutu ដល់ទៅជាង 130,000 លើសស្មាតហ្វូននានា។ ហើយ​មក​ដល់​ពេលនេះវាក៏នៅតែដំណើរបានលឿនល្អដែរ ជាមួយនឹងបន្ទះឈីប Exynos 8890, មានស៊ីភីយូ Octa-Core ល្បឿន 2.3 GHz, រ៉េមទំហំ 4GB, និងទំហំផ្ទុកទិន្នន័យ 32/64/128GB។ ចំណែកឯ Galaxy S7 Edge របស់សហរដ្ឋអាមេរិច ត្រូវបានប្រើប្រាស់បន្ទះឈីប Snapdragon 820 វិញ និងមានស៊ីភីយូ Quad-Core ល្បឿន 2.15 GHz។ កម្លាំងម៉ាស៊ីនរបស់វានេះ នៅតែដើរបានរលូនល្អ អាចលេងហ្គេមធំៗ​ដោយ​គ្មានបញ្ហា និងបើកកម្មវិធីចោលច្រើនទៀតផង។

3

  1. កាមេរ៉ា

កាលពី Galaxy S7 / S7 Edge ប្រកាសចេញមកដំបូង វាទាំង ២ គឺជាស្មាតហ្វូនដែលមាន​កាមេរ៉ា​ល្អ​ដាច់​គេ​នៅ​ពេល​នោះ។ វាត្រូវបានប្រើប្រាស់ស៊េនស័រចាប់យករូបភាពទំហំ 1.4 មីក្រូភិចស៊ែល និងកែវលេន​កាមេរ៉ា​ទំហំ 12MP ជាមួយនិងកម្រិត Aperture f/1.7 ដែលធ្វើការបានល្អមែនទែននៅកន្លែងខ្សោយពន្លឺ។ នេះ​គឺ​ជា​កាមេរ៉ាល្អ ដោយវាអាចផលិតរូបភាពបានច្បាស់ល្អ មានពណ៌ដិតច្បាស់គ្រប់គ្រាន់, ថតបានភ្លឺ​នៅ​ពេល​យប់ និងការទប់រំញ័រ មិនឱ្យរូបភាពព្រាលផងដែរ។

  1. កម្លាំងថ្ម

នៅក្នុង Galaxy S7 បានផ្ទុកនូវកម្លាំងថ្មទំហំ 3,000 mAh ចំណែក S7 Edge បានផ្ទុកនូវកម្លាំង​ថ្ម​ធំ​ដល់​ទៅ 3,600 mAh ឯណោះ ដែលអាចកំដរការប្រើប្រាស់របស់យើងបានពេញមួយ​ថ្ងៃដោយគ្មាន​បញ្ហា​នោះ​ទេ ហើយថែមបានប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន និងសាកថ្មមិនប្រើខ្សែផងដែរ ដែលចំណាយត្រឹមតែ 30 នាទី វាអាចថ្មឡើងទៅដល់ 83% ក៏ប៉ុន្តែគួរឱ្យស្ដាយ ដែលវាប្រើប្រាស់រន្ធសាកថ្មត្រឹម microUSB ប៉ុណ្ណោះ​។

4

សរុបមកវិញ Galaxy S7 និង S7 Edge គឺជាស្មាតហ្វូនដែលមានចំណុចល្អច្រើន ហើយក៏នៅ​តែ​ដំណើរ​ការ​បាន​លឿនល្អផងដែរ បើទោះជាពេលនេះ វាមានអាយុកាលជិត 2 ឆ្នាំហើយក៏ដោយ។ ដូចនេះ​យើង​អាចសម្មត់បានថា វាទាំង 2 គ្រឿនអាចប្រើប្រាស់ដល់ផុតឆ្នាំ 2017 និងចូលដល់ 2018 បានយ៉ាងស្រួល ដោយ​មិន​បាច់ពិបាកឡើងស៊េរីថ្មីនោះទេ។ ក៏ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនអេក្រង់ធំនោះ Galaxy S7 អាចនឹងធ្វើឱ្យអ្នករេចិត្តបន្ដិចហើយ ព្រោះវាមានអេក្រង់ត្រឹម 5.1 អ៊ីងប៉ុណ្ណោះ ហើយ​ស្មាត​ហ្វូន​នាពេល​បច្ចុប្បន្ននេះ ក៏វិវត្ដខ្លួន​មាន​អេក្រង់លាតធំ និងគែមខ្លីផងដែរ។

ទស្សនាវីដេអូបង្ហាញលក្ខណៈសម្បត្តិ Galaxy S7 និង S7 Edge ពីក្រុមការងារ ខេមបូរីផត៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:52 PM, 23 November
  • ប្រភព: Cambo Report
  • Tag: ទូរស័ព្ទ