ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung អាចនឹង​បង្អួត​លក្ខណៈ​ពិសេស​របស់ S9 មុន​ថ្ងៃ​ចេញ​ជា​ផ្លូវ​ការ

Samsung អាចនឹង​បង្អួត​លក្ខណៈ​ពិសេស​របស់ S9 មុន​ថ្ងៃ​ចេញ​ជា​ផ្លូវ​ការ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទំលាប់ទៅហើយ​ដែលក្រុម​ហ៊ុន Samsung បាន​ធ្វើ​ការ​​ចេញ​នូវ កំពូលស្មាតហ្វូនត្រកូល S របស់​ខ្លួន​នៅ​ក្នុង​ខែមីនា នោះ។ ប៉ុន្តែមុននឹងមានព្រឹត្តិការណ៍ ដ៏ធំរបស់ Samsung ​នៅដើមឆ្នាំ​ក្រោយនេះ​ក៏​តែង​តែ​មាន​ព្រឹត្តិការណ៍ CES 2018 ផងដែរ។

pic 1

Final 1000x150 copy

ដោយ​ក្រុមហ៊ុន Samsung ឃើញថា Apple ឆ្នាំនេះក៏មិនធម្មតាឡើយ ដោយបានចេញ iPhone X មក​ធ្វើ​អោយ​ផ្លាស់ប្ដូរប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនមួយនេះយ៉ាងខ្លាំង និងមានអ្នកចាប់អារម្មណ៍ក៏មិនតិចដែរ។ អញ្ចឹង​ហើយក្រុមហ៊ុនយក្សរបស់កូរ៉េ​មួយ​នេះ ក៏មិន​នៅ​ស្ងៀម​​អោយ​ក្រុមហ៊ុន​ជាគូប្រជែងវាយ​លុក​ទីផ្សារ​ងាយៗ​ដែរ ហើយនៅសល់ប៉ុន្មានខែទៀតនោះទេ​នឹងមានការបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួនហើយ។ ថ្មីៗនេះផងដែរក៏មានពត៌មានលេចលឺមកពីកំពូលស្មាតហ្វូនរបស់ Samsung Galaxy S9 ក៏នឹងអាច​មាន​ការ​ចេញម​ក​មិនធម្មតាឡើយ ដើម្បីប្រកួដជាមួយគូ​ប្រជែងនោះ ក្រុមហ៊ុនមួយនេះ​នឹង​ត្រៀម​ធ្វើការ​បង្ហើប​នូវ​ចំណុច​អស្ចា្យមួយចំនួនអោយដឹងពីកំពូលស្មាតហ្វូនត្រកូល S នេះ​ ដើម្បីធ្វើជាការ​បង្អួតអោយ​គេភ្ញាក់​ផ្អើល​មុន​នោះ។ ដោយ Samsung នឹងអាចធ្វើការប្រកាសចំណុច ពិសេសមុខងារខ្លាំងៗទាំងនោះ របស់ Galaxy S9 នោះនៅក្នុងព្រឹត្តិការណ៍ CES 2018​ ដែលប្រព្រឹត្តឡើងនៅក្នុងខែមករា ខាងមុខនេះហើយ គឺ​ថាអោយដឹងមុនតែម្ដង។ យោងតាមពត៌មាន ដែលបានមកពីបុរសម្នាក់ ឈ្មោះថា Evan Blass ជា​កំពូល​អ្នកសរសេរពត៌មានលេចធ្លាយនោះបានអោយដឹងថា ព្រឹត្តិការណ៍ CES 2018 នោះក្រុមហ៊ុន Samsung នឹងធ្វើការបង្ហើបពីអេក្រង់របស់ Galaxy S9 Plus ទៀតផងដោយក្រុមហ៊ុន នេះនឹង​អាចធ្វើ​ការ​ពង្រីកអេក្រង់វាអោយធំជាងមុនផងដែរ។

pic 2

ទោះជាយ៉ាងក៏ដោយ សម្រាប់ការបង្ហាញ និងប្រកាស Galaxy S9 ជាផ្លូវការនោះនៅតែចេញក្នុងខែមីនា ដដែល​ទេ។ ដោយពត៌មានលេចធ្លាយនេះគ្រាន់តែចង់បង្ហើបយើងដឹងថា ក្រុមហ៊ុន Samsung នឹងអាច​មាន​អ្វីប្លែកច្រើនសម្រាប់ Galaxy S9 ដូច្នេះហើយ ក្រុមហ៊ុននេះអាច​នឹងធ្វើការបង្អួតលក្ខណៈ​ពិសេស មុន​​តែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 1:39 PM, 23 November
  • ប្រភព: Engadget
  • Tag: ទូរស័ព្ទ