ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Apple បញ្ចេញ​វីដេអូ​ពាណិជ្ជ​កម្ម​មួយ និយាយ​ពី​​ការ​ប្រើ iPhone X និង​កាស AirPods

Apple បញ្ចេញ​វីដេអូ​ពាណិជ្ជ​កម្ម​មួយ និយាយ​ពី​​ការ​ប្រើ iPhone X និង​កាស AirPods

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើគិតមកទល់ពេលនេះ វាមានរយៈពេល ជាងមួយឆ្នាំហើយ ដែលក្រុមហ៊ុន Apple បានបញ្ចេញកាស AirPods ឥតខ្សែដំបូង សម្រាប់អតិថិជន របស់ខ្លួន ដោយសំលេងរបស់វា លាន់រងំបានល្អ ដូចទៅនឹងកាស មានខ្សែអញ្ចឹង។ ប៉ុន្តែបើនិយាយ ពីតម្លៃវិញ អាចនិយាយបានថា រាងថ្លៃគួរសមដែរ ដោយ Apple បានដាក់លក់ ក្នុងតម្លៃ 159 ដុល្លារឯណោះ។ បើងាកមកមើល ស្មាតហ្វូនវិញ Apple ក៏មាន iPhone X មួយផងដែរ ដែលទទួលបាន ប្រជាប្រិយភាពខ្ពស់ ពីសំណាក់អ្នកប្រើប្រាស់ ដោយវាមាន សមត្ថភាពល្អច្រើន​ គួរជាទី ចាប់អារម្មណ៍។

Cover

Final 1000x150 copy

ហើយថ្មីៗនេះ Apple បានបញ្ចេញវីដេអូពាណិជ្ជកម្មមួយ​ ដែលមានចំណងជើងថា Sway ដោយវីដេអូនេះ មិនត្រឹមតែ បង្ហាញពី iPhone X ប៉ុណ្ណោះទេ តែមានអមជាមួយ កាសឥតខ្សែ Air Pods ថែមទៀតផង។ វីដេអូនេះ បានបង្ហាញពី នារីម្នាក់ ដើរនៅតាមដងផ្លួវ ចាក់បទចម្រៀងមួយ ដែលមានចំណងជើង ថា Palace ច្រៀងដោយ Sam Smith ជាមួយនឹងការស្តាប់ កាសឥតខ្សែ។ ពេលកំពុងស្តាប់ បាននាំអារម្មណ៍នារី ម្នាក់នោះ អោយរាំទៅតាម ចង្វាក់ភ្លេង ក្រោមព្រិលត្រជាក់ ហើយចំនុចដែល ពិសេសនោះ គឺការចែករំលែក កាសម្ខាងទៀត ទៅកាន់បុរសម្នាក់ ពេលគាត់កំពុងរាំ ក៏បានទង្គិច នឹងបុរសម្នាក់។ ដើម្បីអោយកាន់តែច្បាស់ អ្នកអាចទស្សនាវីដេអូ នៅខាងក្រោមនេះបាន៖

សរុបមក វីដេអូមួយនេះ Apple បានបង្កើតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកប្រើប្រាស់ ថាបើមានលុយ ទិញដល់ iPhone X ហើយ គួរតែទិញ កាស AirPods សម្រាប់ស្តាប់ បន្ថែមទៅ ដើម្បីធ្វើអោយ ការប្រើប្រាស់ កាន់តែសម្បូរបែប និងជីវិតយើង កាន់តែស៊ីវីល័យ។ មិនតែប៉ុណ្ណោះ វាក៏អាចផ្តល់ភាព លេចធ្លោមួយដល់ អ្នកប្រើប្រាស់ផងដែរ ទាំងការស្តាប់តន្ត្រី និង ការនិយាយទូរស័ព្ទ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 11:45 AM, 23 November
  • ប្រភព: iPhone Hacks
  • Tag: ទូរស័ព្ទ