ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​ជា​ដំណឹង​ដែល​យើង​ទទួល​បាន​ជុំវិញ iPhone SE ជំនាន់​ទី 2

នេះ​ជា​ដំណឹង​ដែល​យើង​ទទួល​បាន​ជុំវិញ iPhone SE ជំនាន់​ទី 2

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

SE មកពីពាក្យពេញថា Special Edition ដោយការបង្កើតឡើងនៃ iPhone SE គឺដើម្បីបំពេញសេចក្ដីត្រូវការ របស់អតិថិជនខ្លួន ដែលនិយមស្មាតហ្វូន មានទំហំតូចហើយខ្លាំង ហើយក៏ជាទម្រង់ទីផ្សារ ចាស់របស់ Apple ដែល ដោយកាលលោក Steve Jobs នៅកាន់តំណែង ជាអគ្គនាយក iPhone ជំនាន់នោះគឺមានទំហំតូច នោះទេ ដោយឡែកនៅពេល Tim Cook កាន់វិញ iPhone បានពង្រីកមាឌ កាន់តែធំឡើងៗ ហើយអតិថិជនជាច្រើន ក៏ពេញចិត្តដែរ ព្រោះថាបច្ចុប្បន្ននរណា ក៏ចូលចិត្តស្មាតហ្វូន អេក្រង់ធំដែរ។

1

Final 1000x150 copy

បើទោះបីជា iPhone មានអេក្រង់ធំក៏ដោយក៏ Apple នៅមិនបោះបង់ចោលទីផ្សារចាស់របស់ខ្លួន ដែរ ព្រោះមិនខ្វះទេ អ្នកដែលស្រលាញ់ទូរស័ព្ទតូច ហើយមានសមត្ថភាពខ្លាំង ដូចទៅនឹងទូរស័ព្ទ អេក្រង់ធំ។ ក្នុងនោះ យើងក៏ទទួលបានដំណឹង ចេញផ្សាយពីគេហទំព័រ Slash Gear បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple បានកំពុងរៀបចំ គម្រោងថ្មី ក្នុងការនាំយក iPhone SE ជំនាន់ទីពីរ ចូលទីផ្សារនាឆ្នាំ ក្រោយនេះហើយ ដែលជាការកែប្រែធំ អាចនឹងធ្វើឲ្យអ្នក លង់ស្នេហ៍ ជុំវិញបទពិសោធន៍ក្នុងការ ប្រើប្រាស់ទូទៅ។

2

ត្រូវហើយ iPhone SE 2 នឹងត្រូវរក្សារូបរាងតូចដដែល តែនឹងធ្វើការផ្លាស់ប្ដូរ រូបរាងរចនាបទថ្មី ដែលមើលទៅ ទាក់ទាញជាងមុន ហើយអ្វីដែលយើង អាចរំពឹងទុកបាន មុនថ្ងៃប្រកាសចេញជាផ្លូវការ នោះគឺអេក្រង់ ដោយ Apple នឹងបំពាក់អេក្រង់ Retina ដដែល តែអាចនឹងយកស្តាយ ដូចទៅនឹងអេក្រង់ iPhone X ដូច្នេះអេក្រង់ធំ នៅលើរូបរាង ស្មាតហ្វូនតូច នេះពិតជាអ្វី ដែលយើងក្នុងនាមជាអ្នក ប្រើប្រាស់ពេញចិត្ត។ យ៉ាងណាក៏ដោយ ជុំវិញកម្លាំងម៉ាស៊ីន យើងនៅមិនទាន់បានដឹង ច្បាស់នៅឡើយទេ តែភាគច្រើនគឺ Apple មិនអាចយកឈីប CPU អ្វីក្រៅពី A10 Fusion ឬ A11 Bionic យកមកបំពាក់ នៅលើ SE 2 នោះទេ។ ប្រភពដដែលបាន បន្ថែមទៀតថា iPhone SE2 នឹងធ្វើការ Upgrade ផ្នែកកាមេរ៉ាមុខក្រោយ ឲ្យថតរូបបាន កាន់តែប្រសើរ ថែមទាំងអាច ថតមុខងារ Portrait បានទៀត ដោយប្រើប្រាស់ កាមេរ៉ាភ្លោះ នៅខាងក្រោយ និងមានមុខងារ Face ID ដូចទៅនឹង iPhone X។

3

នេះគឺជាដំណឹងក្ដៅៗ សម្រាប់ប្រិយមិត្តដែលនិយាមផលិតផល Apple ហើយក៏សង្ឃឹមថាឆ្នាំក្រោយ iPhone SE 2 នឹងធ្វើត្រូវ ច្រើនចំចំនុច ដែលអ្នកប្រើប្រាស់ ទូទៅចង់បាន តែបើអ្នកមិនស្រលាញ់ ស្មាតហ្វូនតូច ដែលមានទំហំ រូបរាងប៉ុន iPhone 5/5s នោះ អ្នកក៏ប្រហែលជា មិនអាចងាកទៅរក iPhone SE 2 បានដែរ។ សរុបមក Apple បានរៀបចំគម្រោងថ្មី នេះរួចហើយ ហើយយើងនឹងបន្តឃើញ ដំណឹងថ្មីៗ លេចឮ ជាបន្តបន្ទាប់ទៀតជុំវិញ ការមកដល់របស់ iPhone SE 2 នាពេលខាងមុខ ហើយ Cambo Report នឹងចេញផ្សាយ ដំណឹងថ្មីៗពេលយើង ទទួលបានអ្វី ដែលប្លែក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:22 AM, 23 November
  • ប្រភព: Slash Gear
  • Tag: ទូរស័ព្ទ