ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Casio ដាក់​លក់​កាមេរ៉ា Action មាន​រាង​ដូច​នាឡិកា G-Shock និង​អាច​ថត​បាន​ទូលាយ​ដល់ 190 ដឺក្រេ!

Casio ដាក់​លក់​កាមេរ៉ា Action មាន​រាង​ដូច​នាឡិកា G-Shock និង​អាច​ថត​បាន​ទូលាយ​ដល់ 190 ដឺក្រេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ ក្រុមហ៊ុន Casio បានដាក់លក់នូវ Action Camera ជំនាន់ចុងក្រោយរបស់ខ្លួន មានរូបរាងដូចទៅនឹង នាឡិកា G-Shock ដែលបានប្រកាសចេញ កាលពីខែតុលា កន្លងទៅ។ កាមេរ៉ានេះ ស្ថិតនៅក្នុងត្រកូល G ដូចជា G-Shock ដែរ ទើបធ្វើឱ្យវាមានរូបរាង ដូចនាឡិការបែបនេះ និងមានឈ្មោះ ជាផ្លូវការថា Casio G’s Eye GZE-1។ 

cover

Final 1000x150 copy

កាមេរ៉ាថតយកសកម្មភាព GZE-1 នេះ មិនសូវជាផ្តោតខ្លាំង ទៅលើគុណភាពស៊េនស័រ និងកែវលេនប៉ុន្មាន នោះទេ ក៏ប៉ុន្តែវាបានយកចិត្ត ទុកដាក់ខ្លាំង ទៅលើគុណភាព នៃការផលិត។ រូបរាងរបស់វា ត្រូវផលិតឡើង ជារាងមូល យ៉ាងរឹងមាំ ដែលមើលទៅដូចជា គ្រាប់បែកអញ្ចឹង។ កាមេរ៉ានេះត្រូវបាន ស្រោបដោយជ័រស្វិត មានគុណភាពខ្ពស់ វាធន់នឹងការ ធ្លាក់ត្រឹមកម្ពស់ 4 ម៉ែត្រ ដោយគ្មានបញ្ហានោះទេ និងអាចចុះ ក្នុងទឹកបាន ដល់ជម្រៅ 50 ម៉ែត្រ ជាមួយនឹងអាវក្រោះ ការពារទឹកកម្រិត IP6X និងធន់នឹង សីតុណ្ហភាពដល់ -10 អង់ស្សាសេ ផងដែរ។ វាក៏មានបំពាក់ នូវអាវក្រោះ Shock proofing ដែលអាចការពារ ពីការឆក់ បានយ៉ាងល្អ បើទោះយើងកាន់ថត នៅក្នុងទឹកក៏ដោយ។  

1

ចំពោះសមត្ថភាពថតរបស់វាវិញ មិនសូវជាខ្លាំងដូចជា Action Camera របស់ក្រុមហ៊ុនដទៃ នោះទេ ដោយវាបាន ប្រើប្រាស់ កែវលេន កាមេរ៉ាទំហំ 6MP មានកម្រិត Aperture f/2.8 ដែលអាចចាប់ យករូបភាពបាន ទូលាយល្អ នៅក្នុងទំហំ មុំដល់ទៅ 190.8 ដឺក្រេឯណោះ។ វាមានសមត្ថភាព ថតវីឌីអូ បានត្រឹមកម្រិត 1080p ក្នុងល្បឿន 30fps និងកម្រិត 480p ក្នុងល្បឿន 120fps។ កាមេរ៉ានេះ មានលក់នៅ សហរដ្ឋអាមេរិច ក្នុងតម្លៃ 400$។

ទស្សនាវីឌីអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:39 PM, 22 November
  • ប្រភព: The Verge
  • Tag: កាម៉េរ៉ា