ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Apple ត្រៀម​លក់បាសបំពងសម្លេងឆ្លាត​វៃ HomePod រាប់​លាន​គ្រឿង​សម្រាប់​ឆ្នាំ​ក្រោយ​

ក្រុមហ៊ុន Apple ត្រៀម​លក់បាសបំពងសម្លេងឆ្លាត​វៃ HomePod រាប់​លាន​គ្រឿង​សម្រាប់​ឆ្នាំ​ក្រោយ​

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Apple ក៏បានធ្លាប់ប្រកាស​ម្ដងរួច​មក​ហើយ​អំពី​ថ្ងៃ​ចេញ​លក់ HomePod នៅខែ​ក្រោយ​នេះ​​ប៉ុន្តែ​បែរជា​ថ្មីៗ​នេះ​ត្រូវ​ពន្យា​ពេល​ទៅ​វិញ។ ហើយកាលបរិច្ឆទថ្ងៃចេញក្រុមហ៊ុនយក្សមួយ មិនទាន់​បញ្ជាក់​ច្បាស់​នោះ​ទេ ថានៅថ្ងៃណានោះ អាចនៅដើមឆ្នាំ 2018 ក៏ថាបាន។

pic 1

Final 1000x150 copy

ដោយការពន្យាចេញនោះ ធ្វើអោយមនុស្សភាគច្រើនងឿងឆ្ងល់មែនទែន​ដែល សុខៗ Apple ធ្វើការ​ពន្យា​ពេល​នោះ ដោយធ្វើអោយគេគិតថាមានមូលហេតុ ច្រើនដូចជាបញ្ហាបច្ចេកទេស រឺ ខ្វះខាត នៃការ​ផលិត។ រហូតដល់ថ្ងៃនេះកាន់តែជ្រៀបច្បាស់ថាមកពីអ្វីនោះ ដោយមានដំណឹងថាក្រុមហ៊ុន Apple នេះ​នឹង​មានការ ផលិតត្រៀមចេញលក់តំបូង ដល់ទៅ 4 លានគ្រឿងឯណោះ ដែលទុក្ខសម្រាប់លក់នៅឆ្នាំ​ក្រោយ​នេះ។ ដូច្នេះ នេះប្រហែលជាមូលហេតុដែលធ្វើអោយក្រុមហ៊ុន Apple ​ធ្វើការពន្យាពេលចេញ​លក់​នូវ Speaker ឆ្លាតវៃរបស់ខ្លួនហើយ ពីព្រោះខ្លួនបានចាំនូវ ផលិតផល​អោយ​គ្រប់​ចំនួន​ត្រៀម​ទុក​ជាមុន​សិន​មុននឹងដាក់លក់។ ទោះជាយ៉ាងណាក៏ដោយ ការត្រៀមលក់ HomePod ត្រឹមតែ​ 4 លាន​គ្រឿង​នេះ តិច​ក៏ពិតមែនបើប្រៀបធៀប ជាមួយនឹង Amazon Echo ដែលជា Speaker ឆ្លាតវៃ និងជា​ដៃគូ​ប្រជែង ជាមួយនឹង HomePod នេះឯង ដោយ Amazon Echo ចេញលក់ដំបូងអស់ 15 លាន​គ្រឿង​ឯណោះ។ នេះក៏ប្រហែលដោយសារក្រុមហ៊ុន Apple ចេញដំបូងមិនទាន់ហ៊ានប្រថុយ​ដើមទុន​ច្រើន​នោះ​ទេ ពីព្រោះក្រុមហ៊ុន ផ្សេងៗបានលក់ និងដើរលឿនជាងខ្លួនប៉ុន្មានជំហ៊ានទៅហើយ មិនត្រឹ​ម​តែ​ប៉ុណ្ណោះ​ក៏មានអ្នកនៅប្រើផលិតផលរបស់ Amazon និង Google មុនច្រើន ដោយគេគិតថា​គ្រប់​គ្រាន់​​ទៅហើយ​។ ណាមួយសម្រាប់ Speaker ឆ្លាតវៃ ដែលហៅថា HomePod នេះមិនទាន់មានមុខងារ​ប្រើ​ច្រើន​ដូច​ Amazon Echo និង Google Home នៅឡើយ​ អញ្ចឹង​ក្រុមហ៊ុន Apple មិនទាន់ផលិត​ដោយ​មាន​ការ​ផ្គត់ផ្គង់ច្រើននោះទេ។

pic 2

លើកលែងតែអ្នកគាំទ្រ Apple នោះទេ ដែលនឹងរង់ចាំ​ទិញ ព្រោះចង់សាកនូវបទពិសោធន៍ថ្មីនៃ Speaker ឆ្លាតវៃរបស់ Apple នោះ។ ចំពោះតម្លៃរបស់វាវិញក្រុមហ៊ុន បានធ្វើការប្រកាសរួចមក​ហើយ​គឺ​តម្លៃថ្លៃដែរ 349 ដុល្លារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 3:58 PM, 22 November
  • ប្រភព: Phone Arena
  • Tag: Accessories