ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    តើ​បិសាច​ល្បឿន OnePlus 5T អាច​ផ្តួល iPhone X បាន​ដែរ​ឬទេ?

តើ​បិសាច​ល្បឿន OnePlus 5T អាច​ផ្តួល iPhone X បាន​ដែរ​ឬទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iPhone X ជាស្មាតហ្វូនដែលឡូយ​បំផុត​របស់ Apple នៅ​ក្នុង​ឆ្នាំនេះ ហើយ​ធ្វើ​ឱ្យមនុស្ស​ភាគ​ច្រើន កំពុង​តែ​ចោល​ភ្នែក​ទៅ​សំលឹ​ង​វា ដោយ​​មាន​អ្នក​ខ្លះ​ស្រលាញ់​អេក្រង់​របស់​វា អ្នក​ខ្លះ​ស្រលាញ់​កាមេរ៉ា និង​អ្នក​ខ្លះ​ទៀត​​ស្រលាញ់ទៅលើរបៀបប្រើប្រាស់។ ចំពោះល្បឿនដំណើររបស់វា ក៏លឿនរហ័សដែរ ព្រោះ​វាបំពាក់​មក​នូវ​បន្ទះឈីប A11 Bionic ជំនាន់ថ្មីទំហំ 10 ណាណូម៉ែត្រ ហើយក៏មានល្បឿនស៊ីភីយូ លឿន​ជាង​គេ​ផង​ដែរ នៅក្នុងកម្មវិធី Geek bench។ ក៏ប៉ុន្តែសម្រាប់តម្លៃរបស់វាវិញក៏មិនធម្មតាដែរ ដោយម៉ូឌែល​ទំហំ​ផ្ទុក 256GB មានតម្លៃដល់ទៅ 1500 ដុល្លារឯណោះ នៅក្នុងប្រទេសយើង។

បើយើងងាកមកមើល OnePlus 5T ដែលទើបប្រកាសចេញថ្មីៗនេះវិញ មានតម្លៃប្រហែល 560 ដុល្លារ​តែ​ប៉ុណ្ណោះ​សម្រាប់​ម៉ូឌែល 128GB ហើយសម្រាប់ល្បឿនរបស់វាវិញ ក្រុមហ៊ុន OnePlus ធានាថា វា​គឺ​ជា​បិសាចល្បឿនតែម្តង ទៅលើការ Load កម្មវិធី និងដំណើរការ​បាន​លឿនជាងស្មាត​ហ្វូន​នានា​ទាំងអស់ នា​ពេលបច្ចុប្បន្ន។ អញ្ចឹងដើម្បីឱ្យដឹងច្បាស់ថា តើ OnePlus 5T មានល្បឿនលឿនប៉ុណ្ណានោះ យើងមក​មើល​ការប្រៀបធៀបល្បឿនរវាង OnePlus 5T និង iPhone X ទាំងអស់គ្នា។

cover

Final 1000x150 copy

ជាដំបូង យើងគួរតែប្រៀបធៀប Specs កម្លាំងម៉ាស៊ីនដែលបំពាក់នៅក្នុងស្មាតហ្វូនទាំង 2 នេះសិន៖

  1. iPhone X
  • ប្រើប្រាស់បន្ទះឈីប A11 Bionic
  • មានស៊ីភីយូ 6 គ្រាប់រត់នៅក្នុងល្បឿន 2.4GHz
  • រ៉េមទំហំ 3GB
  • និងទំហំផ្ទុក 64GB ឬ 256GB
  1. OnePlus 5T
  • ប្រើប្រាស់បន្ទះឈីប Snapdragon 835
  • មានស៊ីភីយូ 8 គ្រាប់ (4 គ្រាប់រត់ក្នុងល្បឿន 2.45GHz និង 4 គ្រាប់ទៀតល្បឿន 1.9GHz)
  • មានរ៉េមទំហំ 8GB
  • និងទំហំផ្ទុកទិន្នន័យ 64GB ឬ 128GB

កម្លាំងម៉ាស៊ីនរបស់វាទាំង 2 នេះស្ថិតនៅក្នុងលំដាប់កំពូលដូចគ្នាទាំងអស់ ក៏ប៉ុន្តែ OnePlus 5T មាន​រ៉េម​ធំ​ជាង iPhone X ដល់ទៅ 5GB ឯណោះ។ អញ្ចឹងដើម្បីឱ្យដឹងកាន់តែច្បាស់ថា តើបិសាចល្បឿន OnePlus 5T នេះអាចយកឈ្នះ iPhone X ឬអត់នោះ?

សូមទស្សនាវីដេអូខាងក្រោម៖

ក្រោយពីបានទស្សនាវីដេអូធ្វើតេស្តរួចមក យើងឃើញថា OnePlus 5T ពិតជាដំណើរការបានលឿន​មែន​ទែន ជាមួយនឹងប្រព័ន្ធដំណើរការ OxygenOS របស់វានេះ។ ដោយវាមានល្បឿន Load កម្មវិធី និង​ហ្គេម​លឿនជាង iPhone X ភាគច្រើន ហើយការបើកកម្មវិធីចោលច្រើន និង Reload មកវិញ​ក៏​មាន​ល្បឿន​លឿន​ជាងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការស្គេនមុខរបស់ OnePlus 5T គឺមានល្បឿនលឿន​ស្ទើតែ​មិន​​គួរឱ្យជឿ អាចនិយាយថាលឿនជាង iPhone X ជិតពីរដង។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 2:53 PM, 22 November
  • ប្រភព: Everything Apple Pro
  • Tag: ទូរស័ព្ទ