ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    បែកធ្លាយ​រូបរាង Case របស់ Galaxy S9 ដែល​ត្រៀម​ចេញ​នៅ​ឆ្នាំ​ក្រោយ

បែកធ្លាយ​រូបរាង Case របស់ Galaxy S9 ដែល​ត្រៀម​ចេញ​នៅ​ឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ធ្លាប់មានពាក្យចចាមអារ៉ាម​ជាច្រើន បាន​និយាយថា Galaxy ត្រកូល S ជំនាន់​ក្រោយ នឹង​មាន​កាមេរ៉ា​ភ្លោះ រាង​ផ្តេក ដូច Note 8 ដែរ តែ​រចនាបថ​ខាង​មុខ គឺដូច S8 & S8+ អញ្ចឹង ពុំមានផ្លាស់ប្តូរទេ។  ហើយ​​មូល​ហេតុនោះ គឺដោយសារ ក្រុមហ៊ុន ចង់បន្ថែម ការផ្លាស់ប្តូរមួយ ដើម្បីកុំអោយជាន់នឹង Note 8 ហើយ​មួយរយៈនេះ  ក៏មានសារពត៌មានបរទេស ដែលចេញផ្សាយពីចំនុចមួយចំនួន ដោយបានធ្វើការ​បញ្ជាក់​អោយ យើងបានដឹងបន្ថែមពីវាខ្លះផងដែរ។

Cover

Final 1000x150 copy

បើទោះបីជា Samsung មិនទាន់ដល់ថ្ងៃដាក់បង្ហាញ Galaxy S9 & S9+ ក៏ពិតមែន ប៉ុន្តែពេលនេះ រូបរាង Case នៃស្មាតហ្វូននេះ បានចេញមុនបាត់ទៅហើយ។ យើងសង្កេតឃើញថា រចនាបថខាងមុខ គឺមិនខុសគ្នាពី S8 & S8+ នោះទេ ជាមួយនឹងអេក្រង់លាតដដែល ប៉ុន្តែបើក្រឡែកទៅ​ផ្នែក​ខាង​ក្រោយ​វិញ គឺផ្ទុយពី ព័ត៌មានលេចលឺនាពេលកន្លងមក ដោយកាមេរ៉ាភ្លោះនោះ មានរាងបញ្ឍរ មាន Flash នៅ​ខាង​ក្រោម និង ចុងក្រោយគឺ សេនស័រស្គេនម្រាមដៃ។

Pic 1

សរុបមក វាគ្រាន់តែអាចបញ្ជាក់​ថា ម៉ូឌែល S9 ឆ្នាំក្រោយ អាចនឹងមានកាមេរ៉ាភ្លោះ រាងបញ្ឍរ ជាមួយ​នឹង​អេក្រង់​លាតដដែល។ បើអ្នកកំពុងតែទន្ទឹងរង់ចាំ ការបង្ហាញខ្លួនរបស់ម៉ូឌែលខាងលើ អ្នកអាចរង់ចាំ​បន្តិច​ទៀត គឺចាំព័ត៌មានផ្លូវការពី Samsung តែម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 2:30 PM, 22 November
  • ប្រភព: BGR
  • Tag: Accessories