ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    MSI ប្រកាស​ចេញ ម៉ូនីទ័រ​អេក្រង់​កោង មាន​ល្បឿន Refresh Rate 144 Hz ថ្មីមួយ​ទៀត​ហើយ

MSI ប្រកាស​ចេញ ម៉ូនីទ័រ​អេក្រង់​កោង មាន​ល្បឿន Refresh Rate 144 Hz ថ្មីមួយ​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន MSI ចាប់ផ្ដើម​ដំណើរ​ការ​បណ្ដើរៗ ចូល​ទៅ​វិស័យ​ម៉ូនីទ័រ gaming ហើយ ដោយក្នុង​ឆ្នាំ​នេះ​ក៏ឧស្សាហ៍​ចេញ​បានពីរបីស៊េរីហើយដែរ​។ គ្រាន់មិនទាន់​ហ៊ាន​ហក់​​លោត​ខ្លាំង​នូវម៉ូនីទ័រកប់ដែល​មាន​កម្រិត​បង្ហាញរូបភាពធំ និង ល្បឿន Refresh Rate ខ្ពស់នូវឡើយនោះទេ។

pic 1

Final 1000x150 copy

ថ្មីៗនេះក្រុមហ៊ុន MSI ប្រកាស​ចេញ​នូវម៉ូនីទ័រ Gaming ស៊េរីថ្មីដែល​វា​មាន​ឈ្មោះ​ជាផ្លូវការថា Optix MAG24C។ វាជាប្រភេទម៉ូនីទ័រដែលមានអេក្រង់កោង ទំហំ 24 អ៊ីញហើយមានកម្រិតបង្ហាញរូបភាព ត្រឹម​តែ 1920 x 1080 ភិចសែលប៉ុណ្ណោះ។ ទោះវាមានកម្រិតបង្ហាញរូបភាពតូចក៏ពិតមែន​ប៉ុន្តែម៉ូនីទ័រ​នេះ​បាន​ជំនួស​មកវិញនៃ ល្បឿ Refresh Rate ខ្ពស់មកជាមួយគឺមាន 144 Hz ជាមួយនឹងបច្ចេកវិទ្យា FreeSync របស់ AMD ទៀតផង ​មានន័យថាទាល់តែយើងប្រើប្រាស់ម៉ូនីទ័រនេះមកជាមួយនឹង ក្រាហ្វិច AMD ផងនោះ​ទើបទទួលបាន ល្បឿន Refresh rate រលូន​ ម្យ៉ាងវិញទៀត វាក៏មាន Response-time  1 ms (GTG) ទៀតផង។

pic 2

ក្រុមហ៊ុន MSI នេះក៏បានបំពាក់កញ្ចក់ប្រភេទ VA ទៅលើម៉ូនីទ័រនេះ និងអេក្រង់​កោងបានដល់ទៅ 1800R មិនត្រឹមតែប៉ុណ្ណោះអាចធ្វើការបង្ហាញជាលក្ខណៈ 178 នៃ 178 ឌឺក្រេផងដែរ ដោយវាអាច​បង្ហាញ​រូបភាព​នូវមានពណ៌ច្បាស់មិនថាយើងមើលចំហៀងក៏ដោយ។ បន្ថែមទៀតនោះក្រុមហ៊ុនមួយនេះ ក៏បានបន្ថែមនូវមុខងារ sRGB មកជាមួយម៉ូនីទ័រនេះ​​ ​ដោយវាអាចធ្វើការបន្ថែមពណ៌អេក្រង់​នៃ​រូបភាព បាន​ដិតពណ៌ល្អដល់ 110%  និងច្បាស់ទៀតផង រីឯពន្លឺនៃអេក្រង់នេះវិញ​ក៏​មាន​ភាព​ភ្លឺត្រជាក់​ភ្នែក​ដែរ​ជាមួយ​នឹង កម្រិតខ្ពស់ 250 cd/m2 ហើយមានទាំងបច្ចេកវិទ្យាកាត់បន្ថយពន្លឺពណ៌ខៀវ ដែលជះចេញពី​អេក្រង់​ការពារ​ភ្នែកទៀតផង។ បើនិយាពីមុខងារសម្រាប់រន្ធដោតរបស់ម៉ូនីទ័រនេះក៏មានច្រើនគួរសមដែរ វាមាន រន្ធដោត DisplayPort 1.2a ស៊េរីថ្មីសម្រាប់ភ្ជាប់ជាមួយនឹងក្រាហ្វិចកាត AMD ប្រើប្រាស់ FreeSync អូសល្បឿន Refresh Rate បាន 144 Hz នោះឯង ហើយមានរន្ធដោត HDMI មួយ និង​រន្ធ​ដោត DVI មួយ។

pic 3 pic 4 pic 5

ទោះជាយ៉ាងក៏ដោយ ថ្វីត្បិតតែក្រុមហ៊ុន MSI នេះបានធ្វើការប្រកាសចេញនូវម៉ូនីទ័រនេះក៏ពិតមែន​ប៉ុន្តែ​ខ្លួន​មិនទាន់​ផ្ដល់ដំណឹងពីតម្លៃ និងថ្ងៃចេញលក់នូវឡើយនោះទេ។ ដូច្នេះបើចង់ទិញវានោះទាល់​តែរង់​ចាំ​មើល​នូវដំណឹងផ្សព្វចេញលក់ពី MSI ម្ដងទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 2:06 PM, 22 November
  • ប្រភព: Tech Power Up
  • Tag: កុំព្យូទ័រ