ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Leica បញ្ចេញ​កាមេរ៉ា​ត្រកូល CL ជា​ផ្លូវ​ការ ដោយ​បន្ថែម​មក​ជាមួយ​នឹង Viewfinder រួច​ជាស្រេច

Leica បញ្ចេញ​កាមេរ៉ា​ត្រកូល CL ជា​ផ្លូវ​ការ ដោយ​បន្ថែម​មក​ជាមួយ​នឹង Viewfinder រួច​ជាស្រេច

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Leica ទីបំផុតបានបញ្ចេញកាមេរ៉ាក្នុងត្រកូល CL របស់ខ្លួន ជំនាន់ទី 4 ជាផ្លូវការហើយ ជាមួយរូបរាងបែប Classic របស់ Leica ផ្ទាល់ ដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិតរូបភាព និងវីដេអូ។ កាមេរ៉ាទើបនឹង ប្រកាសចេញកាល ពីម្សិលមិញនេះ ត្រូវបានឲ្យឈ្មោះ ជាផ្លូវការថា Leica CL បង្កើតឡើងយ៉ាង ពិសេសសម្រាប់អ្នក ចូលចិត្តថតរូប និងវីដេអូ ព្រោះថាវាមិនមែន ជាកាមេរ៉ាមានតម្លៃធូរថ្លៃ នោះទេ ដោយគិតតែ Body តម្លៃលោត ដល់ទៅ 2795$ សម្រាប់ទីផ្សារអន្តរជាតិ។

1

Final 1000x150 copy

Leica CL មានតួខ្លួនតូចល្មមមិនធំពេកនោះទេ ដោយតួខ្លួនបង្កើតពី លោហៈជាសារធាតុ Alloy និងក្រាលដោយ ស្បែកគុណភាពខ្ពស់ ហើយម្ចាស់របស់កាមេរ៉ានេះ ទាំងអស់អាចធ្វើការផ្លាស់ប្ដូរ កែវលែនបាន ថែមទៀតផង ជាប្រភេទ APS-C L Mount ដើម្បីថតបានទៅតាម ស្ថានភាពជាក់ស្ដែង។ ការថតរូប គឺពឹងផ្អែកទៅលើ សេនស័រ CMOS ដែលមានទំហំ 23.6 x 15.7mm អាចផ្ដិតយករូបភាព ក្នុងទំហំ 24 មេហ្គាភិចសែល ឬស្មើនឹងកម្រិត 6014 x 4041p ជាមួយនឹងខួរក្បាល គ្រប់គ្រងដោយ Processor ថ្មីពពួក Maestro ជំនាន់ទី 2 ធ្វើឲ្យ Leica CL 2 មានសមត្ថភាពប្រសើរ ជាមួយនឹង លក្ខណៈសម្បត្តិទូទៅ ដូចខាងក្រោម៖

  • តួខ្លួនពពួក : Rangefinder-style Mirrorless
  • តួខ្លួនផលិតពីសារធាតុ Alloy
  • សេនស័រ : CMOS
  • សេនស័រទំហំ : 23.6 x 15.7mm
  • Processor ពពួក Maestro II
  • រូបភាពថតជាប្រភេទ JPEG និង RAW
  • ថតរូបបាន 10 សន្លឹកក្នុង 1 វិនាទី
  • កម្រិតពន្លឺ ISO ចាប់ពី 100 ឡើងទៅ 50000
  • លែនអាចប្រើប្រាស់ជាមួយបានប្រភេទ L Mount
  • ចំនុច Focus ចំនួន 49
  • អេក្រង់ Touchscreen មាន 1,040,000 dots
  • អេក្រង់មិនអាចបង្វិលបាន ទំហំ 3 អ៊ីញ ប្រភេទ TFT LCD
  • បំពាក់មកជាមួយ Electronic Viewfinder
  • ល្បឿន Shutter Speed យូបំផុត 30 វិនាទី ឬ Bulb
  • ល្បឿន Shutter Speed លឿនបំផុត 1/25000
  • ថតវីដេអូក្នុងកម្រិត 720p, 1080p និងលោតដល់ 4K ក្នុងល្បឿន 30fps
  • មានមុខងារ WiFi
  • ទម្ងន់សរុប 403 ក្រាម (តួខ្លួន)
  • វិមាត្រសរុប 131 x 78 x 45mm
  • ពុំមានមុខងារ GPS

ជាមួយសមត្ថភាពប៉ុណ្ណេះ Photographer អាចរីករាយក្នុងការ ថតយករូបភាពបាន កាន់តែប្រសើរ ពិសេស Leica បានបន្ថែមមក ជាមួយនឹង Electronic Viewfinder មកជាមួយទៀតផង ផ្ដល់ភាពងាយស្រួល ទៅដល់ការចាប់យក ប្លង់កាន់តែប្រសើរ ជាជាងការពឹងផ្អែក ទៅលើអេក្រង់ខាងក្រោយ សុទ្ធតែម្ដង។

Leica CL អាចប្រើប្រាស់ដោយតភ្ជាប់ទៅកាន់ស្មាតហ្វូន Android និង iOS បានផងដែរ តាមរយៈកម្មវិធី បើក សិទ្ធិឲ្យយើងធ្វើការ ចែករំលែករូបភាព វីដេអូ និងគ្រប់គ្រង ទៅលើការថតមួយចំនួន ទៀតផង ដូចជាបិទបើកកាមេរ៉ា បញ្ជាទៅលើការថត កំណត់កម្រិតពន្លឺ ល្បឿនចាប់យករូបភាព និងជាច្រើនផ្សេងទៀត។ ដូច្នេះសរុបមក Leica CL គឺជាម៉ូឌែលថ្មី ហើយក៏ជាជំនាន់ទី 4 នៃខ្សែស្រឡាយ ម៉ូឌែល CL ផងដែរ ដែលវាត្រូវបានបង្កើន សមត្ថភាពកាន់តែខ្លាំង ជាមួយនឹងការថត យករូបភាព បានរហ័ស ងាយស្រួលប្រើប្រាស់ និងបញ្ជា ថែមទាំងអាចថត វីដេអូបានកម្រិត 4K ក្នុងល្បឿន 30fps ទៀតផង។

កាមេរ៉ាផលិតដោយដៃនេះនឹងមានលក់ក្នុងហាងកាមេរ៉ា Leica ផ្ទាល់ នៅចុងខែវិច្ឆិកានេះ ដោយតម្លៃតួម៉ាស៊ីនគឺ 2795$ និងមានកែវលែន លក់ដាច់ដោយឡែក ទៀតដូចជា៖

  • Leica CL Prime Kit ប្រវែង 18mm តម្លៃ 3795$
  • Leica CL Vario Kit ប្រវែង 18-56mm តម្លៃ 3995$
  • Elmarit-TL ប្រវែង 18mm មានកម្រិត Aperture ធំបំផុត f/2.8 តម្លៃ 1295$

ដូចនេះទម្រាំបានប្រើ Leica CL ទើបនឹងចេញនេះយ៉ាងហោចណាស់ ក៏ត្រូវចំនាយលើស 6000$ ទើបបានកាមេរ៉ាមួយគ្រឿងនេះ មកប្រើប្រាស់ ហើយបើប្រធៀបជាមួយនឹង ម៉ាកផ្សេងៗទៀតដូចជា Canon, Nikon ឬ SONY ខ្ញុំគិតថាកុំលេង ជាមួយ Leica CL នេះអីល្អជាង ព្រោះទីផ្សារ ស្រុកយើង វាមិនសូវជាលោត ខ្ពស់នោះទេ ម្យ៉ាងក៏ពិបាករកទិញ ថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:20 AM, 22 November
  • ប្រភព: DP Review
  • Tag: កាម៉េរ៉ា