ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កុំព្យូទ័រ​យួរ​ដៃ​ទាំង​ប្រាំនេះ ខ្លាំង​ ​តម្លៃក្រោម 1000$ ដុល្លារ សម្រាប់អ្នក​លេង​​ហ្គេម​ និងឌីហ្សាញ

កុំព្យូទ័រ​យួរ​ដៃ​ទាំង​ប្រាំនេះ ខ្លាំង​ ​តម្លៃក្រោម 1000$ ដុល្លារ សម្រាប់អ្នក​លេង​​ហ្គេម​ និងឌីហ្សាញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កុំព្យូទ័រយួរដៃ  ឥឡូវ​កំពុង​​ចេញ​​ច្រើន​​ណាស់ ហើយ​​ក៏ រីក​​ដុះ​ដាល ដូច​ផ្សិត អញ្ចឹង​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​យើង​​​នេះ។ កុំព្យូទ័រ​យួរ​ដៃ​ទាំង​នោះ​ត្រូវ​បានផលិតចេញក្រុមហ៊ុនផ្សេងៗ​គ្នា ដើម្បី បំពេញតម្រូវ​ការ​ដល់​អ្នក​ប្រើប្រាស់ទូទៅ ហើយវាក៏មានគុណភាព សមត្ថភាព រឺមុខងារ និងតំលៃខុសៗគ្នាផងដែរ។

cover

Final 1000x150 copy

នៅពេលនេះ​យើង​នឹងលើក​ប្រធាន​បទមួយ និយាយ​ពី​កុំព្យូទ័រ​យួរ​ដៃ​​មាន តម្លៃ​ក្រោម 1000$ ដែល​មាន​សមត្ថភាព សម្រាប់ អ្នកឌីហ្សាញ និង អ្នកចង់យកមកប្រើប្រាស់សំរាប់លេងហ្គេម​នោះ។ មិត្តអ្នកអាន​ដែល​​មិន​ទាន់ មានកុំព្យូទ័រយួរដៃ ​ហើយ មិនដឹង​ថាគួរទិញយករបៀបណា ហើយមានថវិកា មិនដល់ 1000$ នោះ​យើង​ខ្ញុំយើងសូមណែនាំនូវកុំព្យូទ័រយួរដៃមួយចំនួនដល់អ្នកទាំងអស់គ្នា។ កុំព្យូទ័រ​យួរដៃ​ទាំង​នោះ​មាន​​សមត្ថភាព​​ខ្ពស់ ដែលមានតម្លៃខ្ទង់ 900$ ហើយប្រសិនបើមិត្តអ្នកអានមានចំណាប់​អារម្មណ៍​អាច​ស្វែងរកជាវ បាននៅតាមបណ្ដាហាងលក់កុំព្យូទ័រនានា​ ក្នុងប្រទេសកម្ពុជាយើង។

1. Asus Rog Strix GL753VD តម្លៃប្រហាក់ប្រហែល 995 ដុល្លារ

កុំព្យូទ័រយួរដៃនេះ ល្អជាស៊េរីថ្មីស្ថិតក្នុងត្រកូល​ Rog Strix មិនត្រឹមតែប៉ុណ្ណោះបំពាក់មកជាមួយនឹង​ក្រាហ្វិច​កាត GTX 1050 ទៀត។ អ្វីដែលពីសេសនោះក្ដារចុចវាមានបំពាក់មកជាមួយនឹងភ្លើងពណ៌ RGB ទៀតផងដែរអាចធ្វើការគ្រប់គ្រប់ផ្លាស់ប្ដូរបានតាមចិត្ត។ សម្រាប់កម្លាំងម៉ាស៊ីនរបស់អាចធ្វើការ យកធ្វើ​ការងារ​ទូទៅបានជាពិសេស ឌីហ្សាញនិងលេងហ្គេមបានធំៗ ទៀតផង។

  • Intel i7-7700HQ 2.80GHz Max 3.80GHz
  • RAM : 8GB DDR4
  • HDD : 1TB (7200 RPM)
  • 17.3″ FHD (1920 x 1080)
  • Optical Drive: DVD-RW
  • VGA 1 : Intel HD Graphics 630 
  • VGA 2 : NVIDIA GTX 1050 4GB 

pic 1

2. MSI GL62M 7RDX តម្លៃប្រហាក់ប្រហែល 900 ដុល្លារ

កុំព្យូទ័រយួរដៃរបស់ MSI មួយនេះក៏ល្អម្យ៉ាងដែរ កម្លាំងម៉ាស៊ីនដូចកុំព្យូទ័រខាងលើអញ្ចឹងមិនត្រឹម​តែ​ប៉ុណ្ណោះ វាក៏បានបំពាក់មកជាមួយនឹងភ្លើងពណ៌ក្រហមភ្ជាប់នឹងក្ដារចុច Steelseries ស្រាប់ ទៀតផង​និយាយ​រួមទៅតម្លៃសមរម្យហើយក៏អាចធ្វើការឌីហ្សាញនឹងលេងហ្គេមបានដែរ។

  • Intel i7-7700HQ 2.80GHz Max 3.80GHz 
  • RAM : 8GB DDR4
  • HDD : 1TB (7200 RPM)
  • 15.6″ Full HD (1920 x 1080) 
  • VGA 1 : Intel HD Graphics 630
  • VGA 2 : NVIDIA GTX 1050  
  • SteelSeries Red colors Keyboard 

pic 2

3. Lenovo Legion Y520 តម្លៃប្រហាក់ប្រហែល 950 ដុល្លារ

និយាយពីកម្លាំងម៉ាស៊ីនរបស់វាវិញ គឺវាខ្លាំងហើយតែគ្រាន់តែទំហំ Ram ត្រឹមតែ 4GB ប៉ុណ្ណោះ ប៉ុន្តែវា​ជំនួស​​មកវិញនូវ ទំហំ SSD 128 និង HDD 1TB ទៀត​ផង។

  • Intel i7-7700HQ 2.80GHz Max 3.80GHz 
  • RAM : 4GB DDR4
  • HDD : 256GB PCIe + 1TB
  • 15.6″ FHD (1920*1080) IPS 
  • Optical Drive : NO 
  • VGA 1 : Intel HD Graphics 630
  • VGA 2 : NVIDIA GTX 1050 

pic 3

4. Acer Nitro 5 តម្លៃប្រហាក់ប្រហែល 880 ដុល្លារ

វាមាន CPU ជំនាន់ទី 7 ក៏ពិតមែនប៉ុន្តែវាជា CPU Core i5 ប៉ុណ្ណោះ ប៉ុន្តែសម្រាប់តម្លៃប៉ុននេះវាល្មម CPU វាអន់បន្តិចក៏ពិតមែន ប៉ុន្តែកម្លាំងផ្សេងអាចទទួលយកបានដូចជាវាមានក្រហ្វិចកាត GTX 1050 Ti ឯណោះ ទំហំ Ram 8GB សាកសមក្នុងការឌីហ្សាញ​បាន។

  • Intel i5-7300HQ 2.50GHz Max 3.50GHz 
  • RAM : 8GB DDR4 (2133MHz)
  • HDD : 1TB = 1,000GB
  • 15.6″ FHD (1920*1080) IPS, 4K Output 
  • Optical Drive : NO 
  • VGA 1 : Intel HD Graphics 630
  • VGA 2 : NVIDIA GTX 1050Ti 4GB GDDR5
  • 1x USB 3.1 Gen 1 Type-C

pic 4

5. Dell Inspiron 7567 តម្លៃប្រហាក់ប្រហែល 900 ដុល្លារ

សម្រាប់ត្រកូល Inspiron លើកនេះក៏ក្រុមហ៊ុន Dell បានធ្វើការ រចនាមកជាប្រភេទ gaming ហើយ​ស៊េរីថ្មីទៀត​ផងក្រាហ្វិចកាត GTX 1050 ហើយ។ និងមាន SSD M.2 128GB ងាយស្រួលចំលង​ឯកសារ​បានច្រើន បើកម៉ាស៊ីនបានលឿនទៀតផង។

  • Intel i5 7300HQ 2.50GHz Max 3.50GHz 
  • RAM: 8GB DDR4
  • HDD : 128GB (M.2-SSD) + 0.5TB
  • 15.6″ FHD (1920 x 1080), 4K Output
  • Optical Drive: NO
  • VGA 1: Intel HD Graphics 630 
  • VGA 2: NVIDIA GTX 1050Ti 4GB 
  • Windows 10 License 
  • Technology : Keyboard light 

pic 5

សរុបមក​នេះហើយគឺជាកុំព្យូទ័រដែលមានឈ្មោះបោះសម្លេង ច្រើន ដែលយើងខ្ញុំលើកយកមកណែនាំ​សម្រាប់ មិត្តអ្នកអានដែលចង់ បានកុំព្យូទ័រយួរដៃ ក្រោម 1000$ ដើម្បីលេងហ្គេម រឺទុកឌីហ្សាញនោះ។ មិត្តអ្នកអានអាចធ្វើការពិចារណារកទិញ កុំព្យូទ័រ ទាំងនេះតាមបណ្ដាហាងនានា បាននៅក្នុងទីក្រុង ភ្នំពេញ​​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 5:02 PM, 21 November
  • ប្រភព: Cambo Report
  • Tag: កុំព្យូទ័រ