ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Asus ចេញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី​ដំបូង​បង្អស់​ដែល​បំពាក់​ជាមួយ​នឹង CPU Ryzen 7

Asus ចេញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី​ដំបូង​បង្អស់​ដែល​បំពាក់​ជាមួយ​នឹង CPU Ryzen 7

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ឆ្នាំនេះក្រុមហ៊ុន Asus ដូចជាចេញកុំព្យូទ័រច្រើនណាស់​ ដែលចេញមកសុទ្ធតែ ខ្លាំងៗទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ចុងឆ្នាំនេះក្រុមហ៊ុន Asus នេះឆ្លៀតចេញនូវកុំព្យូទ័រ យួរដៃថ្មីមួយទៀត ហើយផ្ដោតសំខាន់ ទៅលើ CPU ខ្លាំងកប់ ទៀតផង និងមានតែកុំព្យូទ័រដៃ មួយនេះទេដែល បំពាក់ CPU ទើបនឹងចេញថ្មី មុនគេបង្អស់។

pic 1

Final 1000x150 copy

ក្រុមហ៊ុន Asus នេះទើបតែប្រកាសចេញនូវ កុំព្យូទ័រយួរដៃនោះ គឺជាត្រកូល ROG Strix មានមានលេខម៉ូឌែ GL702ZC។ សម្រាប់រូបរាងការ រចនាវានោះ កុំព្យទ័រនេះមានទំហំ វិមាត្រសរុប 16.3 x 11 x 1.3 និង ទំងន់ 2.9 គីឡូក្រាម។ បន្ថែមទៀតនោះក្រុមហ៊ុន Asus បានធ្វើការរចនាវា មកអោយមានទំហំ អេក្រង់ ធំល្មម 17.3 អ៊ីញ វាជាប្រភេទ IPS Anti-glare មានកម្រិត បង្ហាញរូបភាព FULL HD ។ មិនត្រឹមតែប៉ុណ្ណោះ Asus បានធ្វើការបំពាក់នូវ បច្ចេកវិទ្យា AMD FreeSync មកជាមួយនឹងកុំព្យូទ័នេះ ទៀតផង បន្ថែមល្បឿន Frame Rate កាន់តែខ្ពស់ និងជំនួយដល់ការ បង្ហាញក្រាហ្វិច កាន់តែរលូន។

pic 2 pic 3

បើនិយាយពីកម្លាំងម៉ាស៊ីនរបស់វាវិញនោះ Asus បានធ្វើការភ្ជាប់មកជាមួយ បន្ទះឈីប CPU របស់ AMD Ryzen 7 ស៊េរីចុងក្រោយគេ ប្រភេទ 1700 វាជា CPU ដែលខ្លាំង និងមាន 8 Core ឯណោះញាក់សាច់ ជាមួយអ្នកចង់ ប្រើយក Render នោះ រីឯក្រាហ្វិចកាត របស់វាក៏មិនអន់ដែរ គឺក្រាហ្វិចកាត របស់ AMD ដែរជាប្រភេទ Radeon RX 580 វាមានទំហំ VRAM 4GB ហើយនិងទំហំ Ram នៅក្នុងកុំព្យូទ័រនេះ មានទំហំ ​16G ប្រភេទ DDR4 អាចធ្វើការ បន្ថែមបាន 2​ ដើមទៀតដល់ 32GB បាន។ ប៉ុន្តែគួអោយសោកស្ដាយ ផងដែរកុំព្យូទ័រនេះ Asus មិនបានបំពាក់មកជាមួយនឹង ប្រភេទផ្ទុកទិន្នន័យ SSD នោះឡើយ តែយើងអាចបន្ថែម បានដល់ 256GB ប្រភេទ SSD M.2 កុំព្យូទ័រនេះ បានធ្វើការភ្ជាប់មក ជាមួយនឹង HDD ធម្មតាទៅវិញ ដែលមានទំហំ 1TB ស្រាប់ និងមានល្បឿន 5400 RPM ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនោះ GL702ZC នេះគឺមិនត្រឹមតែ មានកម្លាំងម៉ាស៊ីនខ្លាំងនោះទេ សូម្បីតែតែប្រព័ន្ធ WiFi ដែលកុំព្យូទ័រយួរដៃនេះ ប្រើក៏លឿនដែរ ដោយក្រុមហ៊ុន Asus បានធ្វើការបំពាក់មក នូវប្រព័ន្ធ WiFi ប្រភេទ Dual Band 802.11 a/b/g/n/ac និង Bluetooth វិញ 4.2 ជំនាន់ថ្មី។ វាមានរន្ធដោត USB 3.1 Type C មានមួយ រន្ធដោតកាសក៏មាន រន្ធ USB 3.0 មានបីរន្ធ រន្ធ DisplayPort មួយ និងចុងក្រោយគេ មានរន្ធ HDMI Mini មួយផងដែរ។ រីឯប្រព័ន្ធប្រតិបត្តិការ វាដើរដោយ Windows 10 Home Edition ចេញពីប្រអប់ ស្រាប់តែម្ដង។

pic 4 pic 5 pic 6

ក្រុមហ៊ុន Asus ក៏បានធ្វើការចេញលក់ហើយដែរ ដោយតម្លៃសម្រាប់ កម្លាំងម៉ាស៊ីនដូចរៀបរាប់ ខាងលើនេះ មានតម្លៃ 1499 ដុល្លារ។ សរុបសេចក្ដីមកនេះ គឺជាកុំព្យូទ័រសម្រាប់អ្នក ដែលកុំពុងរកនូវ កុំព្យូទ័រយួរដៃ ចង់លេងហ្គេមនិង ទុក Render នោះអាចពិចារណា បានហើយ ទាំងកម្លាំងខ្លាំង  អេក្រង់ទំហំធំ ហើយស្ដើង និងស៊េរីថ្មីទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 3:33 PM, 21 November
  • ប្រភព: ASUS
  • Tag: កុំព្យូទ័រ