ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    បន្ទះ​សាក​ថ្ម​ឥត​ខ្សែនេះ អាច​សាក​បាន​ឧបករណ៍​ចំនួន 3 ដូចជា AirPower របស់ Apple ដែរ ប៉ុន្តែ​តម្លៃខុសគ្នាឆ្ងាយ

បន្ទះ​សាក​ថ្ម​ឥត​ខ្សែនេះ អាច​សាក​បាន​ឧបករណ៍​ចំនួន 3 ដូចជា AirPower របស់ Apple ដែរ ប៉ុន្តែ​តម្លៃខុសគ្នាឆ្ងាយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទះសាកថ្មឥតខ្សែ AirPower របស់ Apple នឹង​ធ្វើ​ការ​បញ្ចេញ​លក់ នា​ពេល​ឆាប់ៗ​នេះ ដែល​វា​អាច​សាក​ថ្ម​ទូរស័ព្ទ iPhone X,  8 & 8 Plus របស់​អ្នក​បាន។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​អាច​សាកថ្ម  Apple Watch និង កាសឥតខ្សែ AirPod បានក្នុងពេលតែមួយផងដែរ ដោយមិនចាំបាច់ ប្រើឆ្នាំងសាកដោយ​ឡែក​​ពី​គ្នានោះទេ។ ឆ្នាំងសាកឥតខ្សែនេះ ត្រូវបានគេរំពឹងថា នឹងមានតម្លៃថ្លៃខ្ទង់ $ 200 ដោយវា​ក៏​មាន​ភ្ជាប់​មកជាមួយបច្ចេកវិទ្យាសាកថ្មបានលឿនផងដែរ។

Cover

Final 1000x150 copy

ឥលូវនេះ ខ្ញុំសូមណែ​នាំមិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់នូវបន្ទះសាកថ្មឥតខ្សែមួយឈ្មោះថា Kaci QI Wireless Charger ដែលវាមានតម្លៃទាប តែអាចសាកឧបករណ៍បានច្រើនថែមទៀតផង។ ហើយ​ខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិមួយចំនួន ពីបន្ទះសាកមួយនេះ ដូចខាងក្រោម៖

  • សាកបានច្រើនឧបករណ៍: បន្ទះសាកថ្មទូរស័ព្ទនេះ ប្រើប្រាស់បច្ចេកវិទ្យា Qi ដែលអាចសាក​ថ្ម​ឥត​ខ្សែ​ទៅ​លើ​ឧបករណ៍ចំនួន 3 ក្នុងពេលតែមួយហើយឧបករណ៍សាកថ្មនេះក៏មានរន្ធ USB ចំនួនពីរ​ផង​ដែរ ដូច្នេះអ្នកអាចសាកបានដល់ 5 ទូរស័ព្ទឯណោះ។ ចំណាំ: សាកច្រើនពេក វា​ក៏​មិនធានា ក្នុង​ការសាកថ្មអោយមានប្រសិទ្ធភាពនោះដែរ។
  • ការរចនាបែប Premium: ការរចនាឡើង គឺធានាអោយមានភាពងាយស្រួលក្នុងការសាកថ្ម មិនងាយនឹងធ្លាក់ ព្រោះបន្ទះវាមានទំហំធំ។
  • បន្ទះសាកថ្មឥតខ្សែនេះ អាចប្រើបានជាមួយ ទូរស័ព្ទ iPhone 8, 8 Plus, iPhone X, Galaxy Note 8, Galaxy S8, Galaxy S8 Plus, Galaxy S7/S7 Edge, Galaxy S6/S6 Edge, Nexus 4, Nexus 5, Lumia920 ជាដើម។

Pic 1

នេះក៏ជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុននេះ បានផលិតបន្ទះសាកថ្មឥតខ្សែ បានច្រើនឧបករណ៍​នេះ​ឡើង សម្រាប់ទូរស័ព្ទជំនាន់ថ្មី ហើយវាក៏មានតម្លៃសមរម្យទៀតផង គឺត្រឹមតែ 36$ ប៉ុណ្ណោះ។ មិត្តអ្នក​អាន ក៏អាចទិញបន្ទះសាកថ្មឥតខ្សែនេះ បាន​តាមរយៈ គេហទំព័រ Amazon ហើយយើងក៏សង្ឃឹមថា វា​នឹង​មានលក់នៅទីផ្សារស្រុកយើង នាពេលឆាប់ៗនេះទៅចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 2:46 PM, 21 November
  • ប្រភព: BGR
  • Tag: Accessories