ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Razer ចេញកាស​ត្រចៀក​ខ្នាត​តូច​ពីរ​ស៊េរី ​​​ដែល​មួយ​​សម្រាប់ Android និង​មួយ​ទៀត​សម្រាប់ iOS

Razer ចេញកាស​ត្រចៀក​ខ្នាត​តូច​ពីរ​ស៊េរី ​​​ដែល​មួយ​​សម្រាប់ Android និង​មួយ​ទៀត​សម្រាប់ iOS

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូននៅពេលបច្ចុប្បន្ននេះបានធ្វើការ​កែ​ប្រែរូបរាង អោយ​កាន់​តែប្លែក ស្ដើង​ងាយ​កាន់​ជាង​មុន​ទៀត​ផង។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ក្នុង​ការ​កែ​ប្រែរូបរាងមកដល់ពេលបច្ចុប្បន្ននេះផងដែរ ដូចមិត្តអ្នកអានដឹង​ស្រាប់​ហើយ​​ ក្រុមហ៊ុន Apple បានសម្រេចចិត្តធ្វើការបំបាត់​រន្ធដោតកាសមុនគេ​នោះ​ហើយ​មកធ្វើការ​ប្រើប្រាស់​រន្ធដោត Lightning ជំនួសវិញ។ ការធ្វើបែបនេះមុនដំបូងមុនដំបូងគេ រាល់គ្នាគិតថាឆ្គងខ្លាំងតែយូរៗ​ទៅ​ក៏​មាន​ស្មាតហ្វូនប្រភេទ Android មួយចំនួនចេញក្រោយៗក៏បានធ្វើការបំបាត់រន្ធដោតកាស 3.5mm ដែរ​ហើយ​ក៏ប្រើ USB C ជំនួសវិញនោះ។

pic 1

Final 1000x150 copy

មកដល់ពេលនេះការបំបាត់រន្ធដោតកាសនោះគឺជារឿងធម្មតា​ និងមានក្រុមហ៊ុនកាសជាច្រើន​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ឌុយផងដែរ ហើយថ្មីៗនេះក្រុមហ៊ុន Razer ក៏បានធ្វើការចេញនូវកាសថ្មីពីរស៊េរី ទៀតសម្រាប់​ស្មាតហ្វូន ដោយធ្វើការផ្លាស់ប្ដូរឌុយដែលកាសខ្លួនចេញនោះជាពីរប្រភេទ និងលែងមាន ឌុយ 3.5mm​ ទៀត​ហើយ។ សម្រាប់កាសពីរស៊េរីទើបតែចេញនេះមានឈ្មោះថា Razer Hammerhead USB-C និង​មួយ​ទៀត Razer Hammerhead iOS Mercury។ កាសពីរស៊េរីនេះគឺមិនខុសគ្នាប៉ុន្មាននោះ​ទេ​បើ​និយាយ​ពី​រូបរាង​ដូចគ្នា និងមានសមត្ថភាពដូចគ្នាដែរ រីឯចំនុចខុសគ្នានោះគ្រាន់តែ Razer Hammerhead iOS បង្កើតឡើងសម្រាប់ភ្ជាប់​ជាមួយ​នឹង​ឧបករណ៍ iOS និងមានតែពណ៌ស និយាយពី Razer Hammerhead USB-C គឺ​សម្រាប់​ប្រើប្រាស់ ជាមួយ​ឧបករណ៍ Android ដែលមានឌុយ USB C តែម្ដង។ ខ្សែ​របស់​កាស​ទាំងពីរស្រោបដោយជ័រស្វិត មិនងាយដាច់រហែករូបរាងខ្សែសំប៉ែតទៀតផង និងមានមុខងារជួយកាត់បន្ថយ​សម្លេង​ខាង​ក្រៅ​ផង​ដែរ។

pic 2 pic 3 pic 4 pic 5

Razer Hammerhead USB-C និង Razer Hammerhead iOS កំពុង​ដាក់​លក់​នៅ​ក្នុង​វេបសាយ​របស់ Razer ហើយ ដែលកាសសម្រាប់ Android តម្លៃ 79$ និង 99$ សម្រាប់កាសប្រើជាមួយនឹងឧបករណ៍ iOS។ សរុបសេចក្ដី មកកាសទាំងពីរស៊េរីនេះហាក់បីដូចជាថ្លៃពិតមែន នេះមិនមែនតែដោយសារ Brand Razer ពីព្រោះដោយសារការផលិត​ ទាំងការស្រោបជាមួយអាលុយ​មីញ៉ូម ​និង​ខ្សែមានជ័រស្វិតទន់​ល្អទៀត​នោះ។ ដូច្នេះសម្រាប់អ្នកចង់រកកាសដែលល្អមួយសម្រាប់ស្មាតហ្វូន របស់អ្នកដែលពុំមានរន្ធដោយកាស 3.5mm នោះអាចធ្វើការពិចារណាលើវាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 1:56 PM, 21 November
  • ប្រភព: Tech Power up
  • Tag: Accessories