ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5 នឹង​ឈប់​ផលិត​ថ្មី​ទៀត​ហើយ ខណៈ​ដែល 5T ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង!

OnePlus 5 នឹង​ឈប់​ផលិត​ថ្មី​ទៀត​ហើយ ខណៈ​ដែល 5T ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រោយពី OnePlus 5T បញ្ចេញបាន មួយរយៈមក យើងសង្កេតឃើញថា វាបានក្លាយជា ប្រធានបទដ៏ក្តៅ គគុកមួយ សម្រាប់អ្នកប្រើប្រាស់ OnePlus ភាគច្រើន ជាពិសេស អ្នកប្រើប្រាស់ OnePlus 5 តែម្តង ដោយសារតែ វាមានលក្ខណៈពិសេស ខុសគ្នាធំៗ ដល់ទៅ 3 តែតម្លៃហាក់ត្រឹម ប្រហាក់ប្រហែលគ្នា ធ្វើអោយ ពួកគេខកចិត្ត មិនស្ទើរនោះទេ។ នៅក្នុងនោះ វាខុសគ្នាទៅលើ កាមេរ៉ា, អេក្រង់ និងមុខងារពិសេស ស្គេនទម្រង់មុខ។

Cover

Final 1000x150 copy

យ៉ាងណាមិញ ទាក់ទងទៅនឹង រឿងនេះដែរ ខាងក្រុមហ៊ុន OnePlus ក៏បានប្រកាសភ្លាមៗ ផងដែរថា OnePlus 5 នឹងលែងមាន ម៉ាស៊ីនថ្មីទៀតហើយ បានន័យថា ក្រុមហ៊ុនមួយនេះ នឹងបញ្ឈប់ការ ផលិត OnePlus 5 ថ្មី តែបែរមក បំបុកទៅលើ 5T វិញ។ តែទោះជាយ៉ាងណា ក៏ដោយ វាជារឿងធម្មតា ទៅហើយ ដែលបានអ្នកថ្មីហើយ ឈប់ចាប់អារម្មណ៍ ជាមួយអ្នកចាស់ ទៀតនោះ ហើយក្រុមហ៊ុនណា ក៏អនុវត្តតាម វិធីសាស្រ្តនេះដែរ។

1

ងាកមកវិញ ចំពោះវីដេអូ ធ្វើបទបង្ហាញអំពី ស្មាតហ្វូន ស៊េរីថ្មីរបស់ OnePlus គឺ OnePlus 5T នេះ ខេមបូរីផត ក៏នឹងត្រៀមជា វីដេអូលម្អិត សម្រាប់អ្នកទាំងអស់គ្នា ផងដែរ ហើយបើអ្នក ចង់ដឹងពី ពត៌មានកាន់តែច្បាស់នោះ កុំភ្លេចតាមដាន ពត៌មានពី ផេករបស់បងប្រុស John Sey និង ខេមបូរីផត បាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 10:09 AM, 21 November
  • ប្រភព: TIE
  • Tag: ទូរស័ព្ទ