ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    iMac Pro ជំនាន់​ថ្មី​បាន​បន្ថែម​នូវ​បន្ទះ​ឈីប A10 Fusion និង​មាន​មុខងារ Siri ទៀតផង!

iMac Pro ជំនាន់​ថ្មី​បាន​បន្ថែម​នូវ​បន្ទះ​ឈីប A10 Fusion និង​មាន​មុខងារ Siri ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iMac គឺជាកុំព្យូទ័រដែលបូកបញ្ចូលគ្នា រវាង Monitor និង System Unit ឬយើងអាចហៅថា All-In-One ហើយវាផ្លាស់ប្តូរ ពីទម្លាប់ដែលមាន Case តខ្សែ រញ៉េញ៉ៃទៅ Monitor, Keyboard, Mouse និងការដោតភ្លើងច្រើន ឱ្យមកជាភាព ស្រលះស្អាតវិញ។ បើមើលមួយភ្លែត iMac ដូចជា Monitor អញ្ចឹង ក៏ប៉ុន្តែវាបានបំពាក់នូវ System Unit នៅក្នុងនោះ រួចជាស្រេចមកហើយ។ iMac ត្រូវបានសំលឹង ឃើញមុនគេ ពីអ្នករចនាក្រាហ្វិច និងកាត់តវីឌីអូ ព្រោះវាជាកុំព្យូទ័រ ដែលមានអេក្រង់ច្បាស់ ទាំងការ បង្ហាញភាពម៉ត់ និងកម្រិតពណ៌ ហើយប្រើប្រាស់ កម្លាំងម៉ាស៊ីនខ្លាំង និងដំណើរការដោយ MacOS ដែលដំណើរការ លឿនល្អទៀតផង។

cover

Final 1000x150 copy

ហើយថ្មីនេះដែរ យោងតាមរបាយការណ៍ពត៌មានបានឱ្យដឹងថា Apple បានបន្ថែមនូវ បន្ទះឈីប A10 Fusion ដែលធ្លាប់បានបំពាក់ នៅលើ iPhone 7 / 7+ និង iPad Pro យកទៅបំពាក់ បន្ថែមនៅលើ iMac Pro ជំនាន់ថ្មី។ ត្រង់ចំណុចនេះដែរ យើងចង់បញ្ចាក់ថា iMac Pro នេះ ឬ iMac ដទៃទៀត គឺត្រូវប្រើប្រាស់នូវគ្រឿង ម៉ាស៊ីនដូចជាកុំព្យូទ័រ ទូទៅដដែល ដូចជាស៊ីភីយូ Intel, ក្រាហ្វិច Intel Iris ឬ AMD Radeon ជាដើម គ្រាន់តែបានបន្ថែមនូវ បច្ចេកវិទ្យាថ្មីទៀត គឺបំពាក់បន្ទះឈីប A10 របស់ស្មាតហ្វូន និងថេប្លេតចូល។

នៅក្នុងការបន្ថែមបន្ទះឈីបនេះ ក្រុមហ៊ុន Apple ផ្តោតសំខាន់ទៅលើមុខងារថ្មីៗ ២ គឺ មុខងារប្រើប្រាស់ Siri ជាប់ជានិច្ច នៅពេលដែលយើង ត្រូវការជំនួយ និងការ Boot ឱ្យមានសុវត្ថិភាពខ្ពស់។ មុខងារ Always-on “Hey Siri” គឺត្រូវបានប្រើប្រាស់ ដូចជា Siri នៅលើ iPhone និង iPad ដែរ ដែលវានឹងជួយយើង ជាការបញ្ចេញសម្លេង និងប្រើប្រាស់អ៊ីនធើណេត រកដំណោះ នូវរាល់បញ្ហា ដែលយើងមាន។

ចំណែកមុខងារដ៏ធំមួយទៀត គឺការបើក SecureBoot នៅលើ iMac Pro មានន័យថាបន្ទះឈីប A10 និងក្លាយ ទៅជាជំនួយ នៅក្នុងការ Boot OS ឡើយរាល់ពេលបើក កុំព្យូរទ័រម្តងៗ ដូចជាការ ត្រួតពិនិត្យ Software និង កម្មវិធីផ្សេងៗ មុននឹងប្រគល់ តួនាទីទៅឱ្យ ស៊ីភីយូ Intel នៅពេលដំណើរការ MacOS។

សរុបមក នេះគឺជាការច្នៃប្រឌិត ដ៏ឡូយរបស់ក្រុមហ៊ុន Apple ដោយគេអាចបំពាក់ បន្ទះឈីបរបស់ iPhone និង iPad ចូលទៅក្នុង iMac និងបន្ថែមមកជាមួយនឹង ការប្រើប្រាស់កាន់តែសម្បូរបែប ជាងមុន ហើយក៏មានសុវត្ថិភាព ជាងមុនផងដែរ។ យ៉ាងណាមិញ ក៏គួរឱ្យ សោកស្តាយដែរ ព្រោះតម្លៃរបស់ iMac Pro កាន់តែថ្លៃជាងមុន ទៅទៀត ធ្វើឱ្យយើងដែលជាអ្នក មានថវិការទាប ពិបាកនឹងមាន ឱកាសបានវា យក មកប្រើណាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:58 AM, 21 November
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ