ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    ខ្សែ​ភាពយន្ត គ្រួសារ​អ្នក​ក្លាហាន “The Incredible” បាន​ត្រលប់​មក​វិញ ជាមួយ​នឹង​វគ្គ 2 ហើយ!

ខ្សែ​ភាពយន្ត គ្រួសារ​អ្នក​ក្លាហាន “The Incredible” បាន​ត្រលប់​មក​វិញ ជាមួយ​នឹង​វគ្គ 2 ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្ត ភាគច្រើនប្រាកដជា ធ្លាប់បានទស្សនាហើយ នូវខ្សែភាពយន្ត គំនូរជីវចលមួយ ដែលនិយាយពី គ្រួសារមួយ មានថាមពលអស្ចារ្យ ហើយក៏ជាអ្នកក្លាហាន ជួយអ្នកទន់ខ្សោយ ផងដែរ ដែលខ្សែភាពយន្តនោះ មានចំណងជើងថា The Incredible។ យ៉ាងណាមិញ ក្រោយពីបាន បញ្ចេញវគ្គ 1 កាលពីឆ្នាំ 2004 កន្លងទៅ រហូតមកដល់ ពេលនេះ វាមានរយៈពេល 13 ឆ្នាំហើយ ហើយវគ្គថ្មីនៃរឿងនេះ ក៏បានដុះពន្លកវិញ ផងដែរ ដោយវគ្គថ្មី គឺវគ្គ 2 (The Incredible 2) នឹងចាប់បញ្ចាំង នៅឆ្នាំក្រោយនេះហើយ។

Cover

Final 1000x150 copy

ជាមួយគ្នានេះដែរ ផលិតកម្ម Disney Pixar ក៏បានបញ្ចេញនូវឈុតខ្លីប្រភេទ Teaser Trailer មួយឃ្លីបផងដែរ ដែលបាននិយាយពី កូនពៅរបស់ Mr. Incredible និង Elastigirl ឈ្មោះថា Baby Jack-Jack ទទួលបាន ថាមពលខ្លាំងខ្លា ស្រដៀងទៅនឹង Superman ដែរ។ ចង់ដឹងបន្ថែម សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

The Incredibles 2 នឹងត្រៀមចាក់បញ្ចាំង នៅក្នុងរោងកុនបរទេស នៅឆ្នាំក្រោយនេះហើយ ដែលត្រូវនឹងថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2018។ ដូចនេះ បើអ្នកទាំងអស់គ្នា ចង់ដឹងពី សាច់រឿងទាំងមូល ថាល្អមើលយ៉ាងណា ឬនៅក៏ល្អមើល ដូចកាលពី 13 ឆ្នាំមុនទៀត ឬអត់នោះ កុំភ្លេចកក់ថ្ងៃ ទុកមើលទាំងអស់គ្នាផង!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 9:16 AM, 21 November
  • ប្រភព: Disney Pixar
  • Tag: ភាពយន្ត