ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    ត្រឡប់​ទៅ​មើល​ការ​វិវត្ត​នៃ​ការ​រចនា​ទូរទស្សន៍ ទើប​ដឹង​ថា​អស្ចារ្យ​យ៉ាងណា

ត្រឡប់​ទៅ​មើល​ការ​វិវត្ត​នៃ​ការ​រចនា​ទូរទស្សន៍ ទើប​ដឹង​ថា​អស្ចារ្យ​យ៉ាងណា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្ន ទូរទស្សន៍ភាគច្រើនត្រូវបានរចនាឡើងដើម្បីកាត់បន្ថយទំហំទីតាំង ទុកដាក់វា។ បើមើលពីខាងក្រៅ ក្នុងរយៈពេលជាច្រើន ទសវត្សរ៍មកនេះ ការរចនាទូរទស្សន៍ ហាក់ដូចជា មានការផ្លាស់ប្តូរ តិចតួច ប៉ុន្តែបើសិក្សា ឲ្យបានច្បាស់ វាមានការប្រែប្រួល យ៉ាងខ្លាំងច្រើន ដើម្បីស្របតាមជីវភាព រស់នៅទាន់សម័យ របស់អ្នកប្រើប្រាស់។ ខាងក្រោមនេះ គឺជាដំណើរ វិវត្តនៃការរចនា ប្រកបដោយភាព ច្នៃប្រឌិត ហើយនិង នៅតែបន្តអភិវឌ្ឍន៍ ឥតឈប់ឈរ។

cover

Final 1000x150 copy

កាលពីអតីតកាលខ្ទង់ឆ្នាំ ១៩៣០ គឺជារបកគំហើញនៃបច្ចេកវិទ្យាផ្សព្វផ្សាយ ហើយទូរទស្សន៍ ក៏បានចាប់កំណើត នៅពេលនោះដែរ។ ដោយរូបរាងរបស់ ទូរទស្សន៍នៅពេលនោះ គឺមានភាពសាមញ្ញ មែនទែន គ្មានភាពឡូយឆាយ អ្វីទាំងអស់ ព្រោះវាមានទំហំធំ និងមានអេក្រង់បង្ហាញ រូបភាពស្ទើរតូចជាង ថេប្លេតនាពេលបច្ចុប្បន្ន នេះទៅទៀត។ មកដល់ខ្ទង់ឆ្នាំ 1950 នៅតាមគេហដ្ឋាន ជាងពាក់កណ្តាល នៅអាមេរិក សុទ្ធតែមានបំពាក់ នូវទូរទស្សន៍ នៅកណ្តាលបន្ទប់ ទទួលភ្ញៀវ ពេលនោះទំហំអេក្រង់ទូរទស្សន៍ ក៏ត្រូវបានពង្រីក ឲ្យធំជាងមុន តែវាត្រឹមជាទូរទស្សន៍ សខ្មៅប៉ុណ្ណោះ។ រហូតដល់ខ្ទង់ឆ្នាំ 1970 ទើបទូរទស្សន៍ពណ៌ ត្រូវបានពេញនិយម ប្រើប្រាស់។ ចាប់ពីពេលនោះ ទូរទស្សន៍ក៏មានការបង្កើតនូវ បច្ចេកវិទ្យាថ្មីៗ រហូតដល់ការអភិវឌ្ឍ ផ្នែករចនារូបរាង ឲ្យអេក្រង់ធំ គុណភាពរូបភាព កាន់តែច្បាស់ និងមានរាង កាន់តែស្លីមជាដើម។

1

យ៉ាងណាមិញ ប៉ុណ្ណេះវានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះយើងត្រូវការប្រើប្រាស់ ខ្សែភ្ជាប់ច្រើនមាន ភាពរញ៉េរញ៉ៃ និងបន្ទះឈីបរបស់ទូរទស្សន៍ ក៏ត្រូវវិវឌ្ឍន៍ឱ្យទូរទស្សន៍ កាន់តែមានភាព ឆ្លាតវៃជាងមុន ផងដែរ។ ហើយការវិវឌ្ឍន៍ ទៅមុខជារៀងរាល់ថ្ងៃ គឺដើម្បីផលិតឧបករណ៍ កាន់តែសាមញ្ញ និងបច្ចេកវិទ្យាថ្មីៗ ជាច្រើនទៀត។

អ្នករចនាទូរទស្សន៍ល្បីៗ ដូចជានៅក្រុមហ៊ុនសាមសុង សុទ្ធតែមានក្រុមការងារ ពហុជំនាញ ដែលស្រាវជ្រាវ វិភាគអំពីការរចនា និងគំនិត ច្នៃប្រឌិតថ្មី។ ពួកគេស្រាវជ្រាវ ដោយផ្អែកលើ ការរចនាផ្ទៃខាងក្នុង ចំណូលចិត្ត និងទម្លាប់ នៃការទស្សនា ព្រមទាំងការ សង្កេតអំពី ការផ្លាស់ប្តូរនៃទម្លាប់ ទាំងនោះ។

2

លោក Lee Kyu Bok ដែលកំពុងបម្រើការនៅក្រុមហ៊ុនសាមសុងប្រទេសកូរ៉េ បានមាន ប្រសាសន៍ថា «ដើម្បីអភិវឌ្ឍ ចេញជាទូរទស្សន៍ QLED TV យើងបានសិក្សា ពីការរចនា គេហដ្ឋាន និងបរិស្ថាន របស់អ្នកប្រើប្រាស់ ក្នុងតំបន់ ផ្សេងៗគ្នា។ យើងបានធ្វើការ សិក្សាជាមួយ ក្រុមហ៊ុនសាមសុង នៃប្រទេសដទៃ ដើម្បីបង្កើតបាន ជាការវិភាគ ដ៏លម្អិត»។

3

ក្រុមការងារបានបង្កើតនូវទូរទស្សន៍ QLED TV ដែលមានការរចនាស្អាត បែបសាមញ្ញ ជាមួយបច្ចេកវិទ្យាទំនើប ឈានមុខគេ ព្រមទាំងផ្តល់នូវភាព បត់បែន សម្រាប់ការរចនា។ ក្រុមការងារបានរកឃើញ វិធីច្រើនយ៉ាងក្នុងការ រចនាប្រភេទទូរទស្សន៍ QLED TV ដោយភ្ជាប់វា ជាមួយបរិស្ថាន ហើយលាក់បំបាំង ផ្នែកមុខងារ របស់វា។

4

លោក Lee បានថ្លែងថា «ដំបូងយើងបានជ្រើសរើស វត្ថុធាតុដើម ដែលស៊ីគ្នា ជាមួយពណ៌ឈើ និងពណ៌ស ដែលជាពណ៌ពេញនិយម បំផុតសម្រាប់ការ រចនាផ្ទៃខាងក្នុង។ យើងក៏បានរចនា អេក្រង់រាបស្មើ រហូតដល់គែម ហើយជើងទម្រ ទូរទស្សន៍ក៏ត្រូវបានបង្កប់ ក្នុងទូរទស្សន៍ ដូច្នេះ វាមើលទៅហាក់ដូចជា គំនូរនៅលើ ជញ្ជាំងអ៊ីចឹង»។

ប្រភេទទូរទស្សន៍ QLED TV មានម៉ូដែល Q7, Q8 និង Q9។ ចំណែកការរចនា ឈុតទូរទស្សន៍ ជំនាន់ថ្មីនេះ មាន 24 ម៉ូត សម្រាប់ទំហំ និងជើងទម្រ ផ្សេងៗគ្នា។ ទូរទស្សន៍ប្រភេទនេះ មានប្រអប់ One Connect Box ជាមួយនឹងខ្សែថ្លាទំហំ 1.8 មីលីម៉ែត្រ និងប្រវែង 16 ហ្វីត ដូច្នេះ មានន័យថា អ្នកមិនចាំបាច់ភ្ជាប់ ខ្សែរញ៉េរញ៉ៃនៅខាងក្រោម ទូរទស្សន៍ទេ ព្រោះអ្នកអាចភ្ជាប់ ឧបករណ៌ផ្សេងៗ តាមរយៈ One Connect Box៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 8:35 AM, 21 November
  • ប្រភព: Samsung Cambodia
  • Tag: TV