ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    អ្នកដែលចូល​ចិត្ត​លេង​ហ្គេម​បែប​ប្រយុទ្ធ​គ្នា អាច​សាក​ល្បង​ជាមួ​យ​ហ្គេម​នេះ​បាន

អ្នកដែលចូល​ចិត្ត​លេង​ហ្គេម​បែប​ប្រយុទ្ធ​គ្នា អាច​សាក​ល្បង​ជាមួ​យ​ហ្គេម​នេះ​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចំពោះប្រិយមិត្ត ដែលនិយមលេងហ្គេម ប្រាកដ​ជា​ស្គាល់ ច្បាស់​​ហើយ នូវ​​ហ្គេម ប្រយុទ្ធ​​គ្នា កំពុងពេញនិយម ដែល​​មាន​ឈ្មោះ​ថា Vainglory។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា អ្នក​លេង​ហ្គេម Vainglory នៅ​ក្នុង​​ប្រទេស​​​កម្ពុជា​​យើង មាន​ការ​កើន​ឡើង​ច្រើន ហើយ​មិន​ត្រឹម​តែ ប្រទេស​យើង តែ​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​តែ ប្រទេស​ដទៃ​ទៀត ក៏កើន​ឡើង ដូច​គ្នា​ដែរ។ ដោយសារតែហ្គេម ប្រភេទនេះ កំពុងទទួលបាន ប្រជាប្រិយភាពច្រើន ទើបធ្វើអោយមាន អ្នកអភិវឌ្ឍន៍កម្មវិធី ជាច្រើន ព្យាយាមបង្កើតហ្គេម ដែលមានលក្ខណៈស្រដៀង គ្នានេះជាបន្តបន្ទាប់។

Cover

Final 1000x150 copy

សម្រាប់ថ្ងៃនេះដែរ ខ្ញុំនឹងណែរនាំមិត្តអ្នកអានមួយចំនួន អោយបានស្គាល់នូវហ្គេមមួយទៀត ដែលវាមាន​ឈ្មោះ ថា Iron Blade ដោយ​ហ្គេម​នេះ មានការលេងមិនខុសគ្នា ពីហ្គេមវ៉ៃ​ប្រយុទ្ធគ្នា នាពេលកន្លង​ប៉ុន្មាន​ទេ  ដោយសារតែវាមាន Hero​s ថ្មីៗ, Skin ថ្មីសម្រាប់ការប្រយុទ្ធជាមួយសត្រូវ។ បើនិយាយពីក្រាហ្វិចវិញ គឺមានភាពច្បាស់ល្អ ត្រជាក់ដល់អារម្មណ៍ សប្បាយលេងថែមទៀតផង។ ហើយខ្ញុំនឹងដាក់តំណរភ្ជាប់ នៅ​ខាង​ក្រោម សម្រាប់ទាញយក៖

ទស្សនាវីដេអូបន្ថែម៖

ហ្គេមមួយនេះ អាចនឹងមានប្រិយមិត្តមួយចំនួន បានស្គាល់ និង ធ្លាប់លេងរួចហើយផងដែរ ដូច្នេះ​សម្រាប់​មិត្តអ្នក​អានដែលមិនទាន់ដឹង អាចទាញយកហ្គេមមួយនេះ សម្រាប់លេងកំសាន្តបាន ហើយវា​ក៏​អាច​ជួយ​កំដរអ្នកពេលទំនេរ បានផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:59 PM, 20 November
  • ប្រភព: App Store + Play Store
  • Tag: កម្មវិធី & ហ្គេម