ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Vivo V7 ប្រកាស​ចេញ​​ជាមួយ​​នឹង​​អេក្រង់​​លាត​ទំហំ 5.7 អ៊ីង កាមេរ៉ា​មុខ 24 មេហ្គាភិចស៊ែល!

Vivo V7 ប្រកាស​ចេញ​​ជាមួយ​​នឹង​​អេក្រង់​​លាត​ទំហំ 5.7 អ៊ីង កាមេរ៉ា​មុខ 24 មេហ្គាភិចស៊ែល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Vivo បានបញ្ចេញ​នូវ​ស្មាតហ្វូន​ស៊េរីថ្មីរបស់ខ្លួន មួយ​ម៉ូឌែល​ទៀត ដែល​វា​ត្រូវ​បាន​បង្កើត​ចេញ​ពី​ម៉ូឌែល Vivo V7+ ឬក៏យើងអាចហៅ​ថា​ជាសិស្សប្អូន ព្រោះវាមានលក្ខណៈ​សម្បត្តិ​ភាគ​ច្រើន​ដូចគ្នា និងមានទំហំអេក្រង់តូចជាង។ ហើយចង់ដឹងថា ប្អូនតូចរបស់ Vivo V7+ នេះមានលក្ខណៈសម្បត្តិល្អ​យ៉ាង​ណា​ខ្លះនោះ ខ្ញុំនឹងធ្វើការរៀបរាប់ដូចតទៅ។

cover

Final 1000x150 copy

សម្រាប់រចនារបស់វា ត្រូវបានយកមកពី Vivo V7+ សុទ្ធសាធ និងមានអេក្រង់ខាងក្រោយស្រោប​ដោយ​សារធាតុ Polycarbonate ជាប្រភេទ Uni-body ដែលមានកម្រាស់ស្តើង និងបំពាក់មកនូវស៊េនស័រ​ស្គេន​ម្រាម​ដៃ និងកាមេរ៉ាមួយគ្រាប់។ ចំណែកផ្នែកខាងមុខរបស់វាវិញត្រូវបានបំពាក់ដោយអេក្រង់លាតវិមាត្រ 18:9 មានទំហំ 5.7 អ៊ីង ជាប្រភេទ IPS LCD ដែលអាចបង្ហាញរូបភាពនៅក្នុងកម្រិត HD+ (720 x 1440 ភិចស៊ែល)។

1

ចំណែកផ្នែកកម្លាំងម៉ាស៊ីនរបស់វាវិញ ត្រូវបានបំពាក់មកនូវបន្ទះឈីប Snapdragon 450 ដេលមាន​ស៊ីភីយូ​ចំនួន 4 គ្រាប់រត់នៅក្នុងល្បឿន 1.8GHz, មានរ៉េមទំហំ 4GB, ទំហំផ្ទុកទិន្នន័យ 32GB និងអាច​បន្ថែម​ខាង​ក្រៅ​បាន​ដល់ 256GB, ទំហំថ្ម 3,000mAh ប៉ុន្ដែវាប្រើប្រាស់រន្ធសាកថ្មត្រឹម MicroUSB តែប៉ុណ្ណោះ។ បើ​មើល​ទៅលើ កម្លាំងម៉ាស៊ីនរបស់វានេះ គឺដូចទៅនឹង V7+ តែម្តង ដែលស្ថិតនៅក្នុងលំដាប់បង្គួរ និងទំហំ​រ៉េមធំ ដែលអាចដំណើរការទូទៅបានរហ័សល្អ ព្រោះវាដំណើរការដោយ Android 7.1.2 និងស្រោបដោយ Funtouch OS 3.2 ជំនាន់ចុងក្រោយ។ 

2

ចំណុចដែលទាក់ទាញជាងគេ គឺកាមេរ៉ារបស់វានេះតែម្តង ដោយកាមេរ៉ាខាងក្រោយរបស់វា អាចចាប់យ​ក​រូបភាព​នៅក្នុងទំហំ 16MP មានកម្រិត Aperture f/2.0 អាចចាប់យករូបភាពបានច្បាស់​ល្អច្រើន​កាលៈ​ទេសៈ និងថតវីដេអូក្នុងកម្រិត 1080p ចំណែកកាមេរ៉ាខាងមុខមានទំហំធំដល់ 24MP មានកម្រិត Aperture f/2.0 ដែលថតបានច្បាស់ល្អមែនទែន ហើយក៏មានមុខងារថតរូបជាច្រើនទៀតផងដែរ ដូចជា Bokeh Effect ព្រាលផ្ទៃខាងក្រោយ, Group Selfie ថតបានទូលាយល្អ, Face Beauty សម្រាប់ជំនួយ​សម្រស់ ជាដើម ហើយវាក៏អាចថត Selfie ដោយបើក HDR ដើម្បីជំនួយពណ៌និងពន្លឺ ឬក៏ប្រើប្រាស់ភ្លើង LED Moonlight Glow ដែលបានភ្ជាប់មកជាមួយផងដែរ។

3

Vivo V7 នឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី 24 ខែវិច្ឆិកាខាងមុខនេះហើយ ដោយមានចំនួន 2 ពណ៌ ឱ្យ ជ្រើស រើស គឺពណ៌មាស និងពណ៌ខ្មៅ ដែលតម្លៃរបស់វាប្រហាក់ប្រហែលនឹង 259 ដុល្លារនៅក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា។ សម្រាប់ប្រទេសកម្ពុជាវិញ វាអាចនឹងមកដល់ឆាប់ៗនេះដែរហើយ ដែលមាន​តម្លៃ​របស់​វា​នៅ​មិន​ទាន់​ដឹងនៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:41 PM, 20 November
  • ប្រភព: gadgets NDTV
  • Tag: ថេបប្លេត