ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Yi 360 VR ថតវីដេអូ​ជុំវិញ​ខ្លួន​បាន​កម្រិត 5.7K ថែម​ទាំង​អាច​ផ្សាយ​ផ្ទាល់​ក្នុង​កម្រិត 4K បាន​ថែម​ទៀត

Yi 360 VR ថតវីដេអូ​ជុំវិញ​ខ្លួន​បាន​កម្រិត 5.7K ថែម​ទាំង​អាច​ផ្សាយ​ផ្ទាល់​ក្នុង​កម្រិត 4K បាន​ថែម​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុតការផ្សាយ​បន្តផ្ទាល់​នូវ​វីដេអូ​ក្នុង​កម្រិត 4K ពិសេស​អាច​មើល​ជុំវិញ​ខ្លួន​អាច​ធ្វើ​ទៅ​បាន​ហើយ ជាមួយ​នឹង​កាមេរ៉ា​ថ្មី​ឈ្មោះ​ថា YI 360 VR ដែល​វា​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស ជាមួយ​នឹង​សមត្ថភាព​កាន់​តែ​ប្រសើរ ដើម្បីបំពេញទៅដល់សេចក្ដីត្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ YI 360 VR​ គឺ​ជា​ផលិតផលរបស់ក្រុមហ៊ុនចិន Xiaomi ដែលវាបានចរាចរណ៍ចេញលក់ក្នុងទីផ្សារហើយ ហើយអ្នកក៏អាច​ស្វែងរក​ទិញយកមួយមកប្រើប្រាស់បានដែរ។

1

Final 1000x150 copy

YI 360 VR មានសមត្ថភាពពិសេសក្នុងការថតវីដេអូ ព្រោះវាត្រូវបានបំពាក់មកជាមួយនឹងកែវលែនចំនួន 2 របស់ក្រុមហ៊ុន SONY គឺ IMX377 អាចថតវីដេអូក្នុងកម្រិតមុំ 220 ឌឺក្រេក្នុងមួយគ្រាប់ ឬ ជុំវិញមួយ​តួ​ខ្លួន​នៅ​ពេលថតដោយប្រើកែវលែនទាំង 2 ដែលវាមានកម្រិត Aperture ធំបំផុត f/2.0 ជាមួយនឹង​សមត្ថភាព​ថតវីដេអូ​បានធំបំផុតដល់ទៅ 5.7K ក្នុងល្បឿន 30fps ពិសេសបំផុតនោះគឺម្ចាស់​របស់​វា​អាច​ធ្វើ​ការ Live Stream ផ្សាយបន្តផ្ទាល់នូវវីដេអូភ្លាមៗបានក្នុងកម្រិត 4K ជាមួយល្បឿន 30fps ដោយគ្មាន​បញ្ហា នោះក៏ដោយសារតែ YI 360 VR ប្រើប្រាស់បន្ទះឈីបជំនាន់ចុងក្រោយគេពពួក Ambarella H2V95 ក្នុងការគ្រប់គ្រងទៅលើការប្រើប្រាស់ទូទៅ។

2

កាមេរ៉ាថតវីដេអូជុំវិញខ្លួនចេញថ្មីនេះមិនត្រឹមតែអាចផលិតរូបភាពបានស្អាត និងវីដេអូបានល្អប្រសើរ​នោះ​ទេ ការប្រើប្រាស់ទូទៅគឺមានភាពងាយស្រួល ដោយវាមានអេក្រង់នៅខាងលើសម្រាប់ផ្ដល់ដំណឹង ក៏​ដូច​ជា​ប៊ូតុងសម្រាប់កំណត់បញ្ជា។ ការប្រើប្រាស់សម្រាប់ភ្ជាប់ទៅកាន់ស្មាតហ្វូន Android និង iDevice គឺ​ងាយ​ស្រួល យើងអាចភ្ជាប់តាមរយៈ Bluetooth 4.2 និង WiFi ល្បឿន 5GHz ឬ 2.Ghz បាន ដើម្បី​ផ្ទេរ​រូបភាព និងវីដេអូ ឬប្រើប្រាស់ផ្ទេរទិន្នន័យតាមរយៈឌុយ USB 3.1 ជាប្រភេទ Type C ក៏បាន ដើម្បីផ្ទេរ​ទិន្នន័យ​បានកាន់តែរហ័សទៅកាន់កុំព្យូទ័រ។

3

YI 360 VR មានដាក់លក់ជាផ្លូវការហើយនៅតាមទីផ្សារអាមេរិក ហើយក៏មានលក់ Online ដែរនៅតាម​គេហទំព័រ​របស់ក្រុមហ៊ុន Microsoft ដោយវាមានលក់នៅក្នុងតម្លៃត្រឹមតែ 399$ ប៉ុណ្ណោះ ជាមួយនឹង​សមត្ថភាព​ធ្វើ​ការ​ផ្សាយបន្តផ្ទាល់តាមបណ្ដាញសង្គមនានាដូចជា Facebook, Twitter, Instagram និង Twitter ជាដើម ដោយយើងអាចកាន់ថតដោយដៃផ្ទាល់ ឬធ្វើការបំពាក់ទៅលើជើង Tripod ក៏បាន ជាមួយ​នឹង​សមត្ថភាពថតបាន 40 នាទីសម្រាប់វីដេអូកម្រិត 5.7K និង 60នាទីសម្រាប់ថតវីដេអូ 4K តែគួរ​ឲ្យ​ស្ដាយ​វាពុំមានអាវក្រោះការពារទឹកឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 3:05 PM, 20 November
  • ប្រភព: YI
  • Tag: កាម៉េរ៉ា