ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Apple បាន​ពន្យារ​ពេល​ក្នុ​ង​ការ​ដាក់​លក់ HomePod ហើយ

ក្រុមហ៊ុន Apple បាន​ពន្យារ​ពេល​ក្នុ​ង​ការ​ដាក់​លក់ HomePod ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

HomePod ជាកូន​​បាស​​បញ្ចេញ​​សម្លេង​​ដែល​​មាន​​ភាព​វៃ​​ឆ្លាត​​​មួយ ត្រូវ​​បាន​ក្រុមហ៊ុន Apple ប្រកាស​​ចេញ​ជា​ផ្លូវ​ការ​​នៅ​​ក្នុង​ព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 កន្លង​ទៅ ហើយវាត្រូវបានអ្នកប្រើប្រាស់​ជាច្រើន​គាំទ្រ និង​កោតសរសើរទៅលើគុណភាពសម្លេងដែល HomePod មិនថានៅតាមគេហដ្ឋាន រឺ នៅតាម​ទីតាំង​ផ្សេងៗ។ កូនបាសឥតខ្សែនេះ មានតម្លៃ 349 ដុល្លារ ចេញពី Apple ហើយវាត្រូវបានគេរំពឹងថានឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ នាខែធ្នូនាពេលខាងមុខនេះផងដែរ។

Cover

Final 1000x150 copy

ប៉ុន្តែកាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រាប់សារព័ត៌មាន CNBC ថា HomePod នឹង​មិន​មក​ដល់នៅខែក្រោយនេះទេ ដោយខ្លួនអាចនឹងពន្យាពេលបើកដំណើរការលក់ចេញ កូនបាសឆ្លាតវៃ​មួយ​នេះ រហូតដល់ឆ្នាំក្រោយឯណោះ។ ការចេញយឺតយ៉ាវបែបនេះ ដោយសារតែសម្រុកផលិត iPhone X ដើម្បី​ផ្តត់ផ្គង់​អោយគ្រប់គ្រាន់តាមតម្រូវការ ពីតាមបណ្តាប្រទេសនានា។ Apple បានបញ្ជាក់ថា ក្រុម​ហ៊ុន​​នឹង​​ចាប់​ផ្តើមបញ្ចេញលក់ Homepod នៅសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងអូស្ត្រាលី មុន​គេ នៅ​ក្នុង​​ដើម​​ឆ្នាំ 2018 ឆាប់ៗនេះ រួចនឹងបន្តទៅកាន់ទីផ្សារផ្សេងៗ នៅតាមប្រទេសមួយចំនួនទៀត។

Pic 1

គួររំលឹកផងដែរថា ក្រៅពីការផ្ដល់សម្លេងបានពិរោះល្អ HomePod ត្រូវបាន Apple បំពាក់​ជាមួយ​ឈីប​ A8 អមមកជាមួយ RAM ទំហំ 1GB និង​មាន​អេក្រង់ LED តូចមួយនៅខាងលើ ដើម្បីបង្ហាញ​ដំណឹង​​ទៅ​ដល់​ម្ចាស់​របស់វាថែមទៀត ពិសេស​ប្រើប្រាស់​​ជាមួយនឹង Siri។ កូនបាសឆ្លាតវៃមួយនេះ អាច​ដំណើរ​ការ​ជាមួយ​ស្មាតហ្វូនចាប់ពី iPhone 5s ឡើងលើ និង មានដំណើរ​ការ​ដោយ iOS 11 តែ​ប៉ុណ្ណោះ ។ ហើយចំពោះអតិថិជនដែលគាំទ្រផលិតផល Apple និង​ចង់​បាន HomePod នេះ​មកប្រើប្រាស់​នោះ អាចត្រូវរង់​ចាំ​ដល់​ដើម​ឆ្នាំ 2018 ខាង​មុខ​នេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 2:51 PM, 20 November
  • ប្រភព: idownloadblog
  • Tag: Accessories