ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Intel ប្រកាស​ចេញ​បន្ទះ​ឈីប​សម្រាប់​ស្មាត​ហ្វូន ដំបូង​គេ​ដែល​អាច​ប្រើ ប្រព័ន្ធ 5G បាន

ក្រុមហ៊ុន Intel ប្រកាស​ចេញ​បន្ទះ​ឈីប​សម្រាប់​ស្មាត​ហ្វូន ដំបូង​គេ​ដែល​អាច​ប្រើ ប្រព័ន្ធ 5G បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះល្បីថា​ក្រុមហ៊ុន Apple ឈ្លោះគ្នាជាមួយក្រុមហ៊ុន​បន្ទះ​ឈីប​ដ៏​ធំ​គឺ Qualcomm នោះ។ ដូច្នេះ​ក៏​មាន​ពត៌មាន​លេច​ធ្លាយ​ដែរ​ថា​ក្រុមហ៊ុន Apple នឹងឈប់ត្រូវការបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ដោយ​ប្ដូរ​ទៅ​រក Intel វិញម្ដង។ ពត៌មានចចាមអារ៉ាមនេះមិនគួរអោយជឿនោះឡើយពីព្រោះក្រុមហ៊ុន Intel រាល់​ដង​ធ្លាប់​តែ បង្កើតបន្ទះឈីប CPU សម្រាប់កុំព្យូទ័រ រឿងអីក្រុមហ៊ុន Apple អាចមានការសហការអោយ Intel ផលិតបន្ទះឈីបសម្រាប់ស្មាតហ្វូននោះ។

pic 1

Final 1000x150 copy

ប៉ុន្តែការលេចធ្លាយនេះ មិនដល់ប៉ុន្មានសប្ដាហ៍ផងទីបំផុតមិននឹកស្មានដល់សោះ ថា Intel បែរជាប្រកាស​ចេញ បន្ទះឈីបសម្រាប់ស្មាតហ្វូនថ្មីមួយមែនន។ ​បន្ទះឈីបនោះមានឈ្មោះជាផ្លូវការថា Intel XMM 8060។ វាសម្រាប់ប្រើប្រាស់ទៅលើស្មាតហ្វូនទូទៅ ម្យ៉ាងវិញទៀតនោះ បន្ទះឈីបដែលក្រុមហ៊ុន Intel ប្រកាសនេះផងដែរគឺជាបន្ទះឈីបដំបូងគេបង្អស់ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G បានទៀតផង។ សម្រាប់​បន្ទះ​ឈីបដែល ក្រុមហ៊ុន Intel គ្រោងនឹងចេញនេះផងដែរគឺជាក្រុមហ៊ុនមិនទាន់បញ្ជាក់ច្បាស់​នៅឡើយ​នោះ​ទេ​អំពី​សមត្ថភាពខ្លាំងប៉ុណ្ណានោះ និងអាចបំពាក់​នៅលើស្មាតហ្វូនណាខ្លះនោះ​។ មានក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​​ភាគ​ច្រើនច្បាស់ជាជាប់កុងត្រាជាមួយនឹងក្រុមហ៊ុន Qualcomm ហើយ ដូច្នេះពិបាក​ប៉ាន់​ស្មាន​ដឹង​ខ្លាំង​ណាស់​ពីព្រោះ មិនអាចទាន់មានការផ្លាស់ប្ដូរងាយៗនោះទេ។ ម្យ៉ាងវិញទៀត រាល់ស្មាត​ហ្វូន​ភាគ​ច្រើនប្រើប្រាស់បន្ទះឈីប Qualcomm រលូនហើយ អ្នកណាទៅឆាប់ប្ដូរបើមិនទាន់ដឹងថា បន្ទះឈីប Intel យ៉ាងម៉េចផងនោះ ដោយឡែក មានតែ Apple នោះទេឈ្លោះគ្នានឹង Qualcomm  ហើយក៏​មាន​ពត៌មាន​លេច​ធ្លាយ​អំពី Apple មួយសប្ដាហ៍មុន នៃការផ្លាស់ប្ដូរមកភ្ជាប់កុងត្រាទិញ​បន្ទះ​ឈីប​ពី Intel វិញនោះ​ ប្រហែលជា iPhone ស៊េរីក្រោយនេះរបស់ Apple នេះហើយ អាចនឹងមាន​មុន​គេ​​ ហើយអាចប្រើប្រព័ន្ធ 5G ដំបូងគេផងដែរ។

Pic 2

មិនត្រឹមតែប៉ុណ្ណោះបន្ទះឈីបក្រុមហ៊ុន Intel ទើបតែប្រកាសនេះផងនោះ​គឺមិនទាន់ចេញនៅ​ឡើយ​​ទេ។ អាច​ចេញ​នៅមួយឆ្នាំទៀតឯណោះ គឺអាចនឹងចេញពាក់កណ្ដាលឆ្នាំ 2019។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 1:52 PM, 20 November
  • ប្រភព: tech4gamers
  • Tag: Accessories