ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Lenovo បញ្ចេញ​ថេប្លេត​ទំហំ ៧ អ៊ីង លក្ខណៈ​សម្បត្តិ​មធ្យម និង​ធូរ​ថ្លៃ​ខ្ទង់ ៨០ ដុល្លារ​ប៉ុណ្ណោះ!

Lenovo បញ្ចេញ​ថេប្លេត​ទំហំ ៧ អ៊ីង លក្ខណៈ​សម្បត្តិ​មធ្យម និង​ធូរ​ថ្លៃ​ខ្ទង់ ៨០ ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើទោះជាសព្វថ្ងៃនេះ ទីផ្សារថេប្លេតហាក់ដូចជាមិនមានសំទុះដូចពីមុន ក៏ពិតមែន យ៉ាងណាក៏នៅ តែមានក្រុមហ៊ុន មួយចំនួន នៅតែបន្ដ ផលិតលក់ថេប្លេតដដែល ហើយលក់វានៅក្នុងតម្លៃ កាន់តែទាបទៀតផង។ ដូចនេះហើយធ្វើឱ្យ មនុស្សភាគច្រើន ដែលចង់បានថេប្លេត មានឱកាសច្រើនក្នុងការ ទិញវាយកមកប្រើបាន។ ហើយថ្មីៗ នេះក្រុមហ៊ុន Lenovo ក៏បានបញ្ចេញនូវថេប្លេត ជំនាន់ថ្មីរបស់ខ្លួន បន្ថែមទៀតដែលមាន កម្លាំងម៉ាស៊ីនមធ្យមទេ ប៉ុន្តែមានតម្លៃធូរថ្លៃ មែនទែន ដែលមនុស្សភាគច្រើន មានលទ្ធភាពអាចទិញវា យកមកប្រើបាន។

cover

Final 1000x150 copy

ថេប្លេតរបស់ Lenovo នេះមានឈ្មោះជាផ្លូវការថា Tab 7 និងត្រូវបានបែងចែកចេញជា ២ ម៉ូឌែល គឺម៉ូឌែលធម្មតាមាន តម្លៃប្រហែល ១០០ ដុល្លារ និងម៉ូឌែល Essential មានតម្លៃប្រហែល ៨០ ដុល្លារប៉ុណ្ណោះ។ វាត្រូវបានបំពាក់មកនូវ លក្ខណៈសម្បត្តិ ស្រដៀងគ្នា ដោយមានអេក្រង់ទំហំ ៧ អ៊ីងដូចគ្នា ប៉ុន្ដែកម្រិតបង្ហាញរូបភាព របស់ម៉ូឌែលធម្មតា គឺទំហំ 1280 x 720 ភិចស៊ែល ចំណែឯម៉ូឌែល Essential វិញត្រឹមតែ 1024 x 600 ភិចស៊ែលតែប៉ុណ្ណោះ ។

1

កម្លាំងម៉ាស៊ីនរបស់វា ក៏ត្រូវបានបែងចែកចេញជា ២ ផងដែរ ដោយសម្រាប់ Tab 7 Essential ប្រើប្រាស់បន្ទះឈីប MediaTek MT8167D មានស៊ីភីយូ ៤ គ្រាប់, រ៉េមទំហំ ១ ជីកាប៉ៃ, ទំហំផ្ទុកទិន្នន័យ ១៦ ជីកាប៉ៃ។ ចំណែកម៉ូឌែល Tab 7 ត្រូវបានបំពាក់មកនូវ បន្ទះឈីប MediaTek MT8161 ដែលមានស៊ីភីយូ ៤ គ្រាប់, រ៉េមទំហំ ១ ជីកាប៉ៃ និងទំហំផ្ទុក ១៦ ជីកាប៉ៃដូចគ្នា ក៏ប៉ុន្តែវាអាច Support ជាមួយបច្ចេកវិទ្យា Dolby Atmos តាមរន្ធដោតកាស ដែលអាចបញ្ចេញសម្លេង បានពិរោះល្អ និងតាមរយៈរន្ធបំពង សម្លេងផងដែរ។

2

ថេប្លេតទាំង ២ ដំណើរការដោយ Android Nougat ចេញពីប្រអប់ និងត្រូវបានបំពាក់មកនូវ កាមេរ៉ាខាងក្រោយ ទំហំ ២ មេហ្គាភិចស៊ែល និងខាងមុខទំហំ ៥ មេហ្គាភិចស៊ែល ដែលអាចថតរូបភាព ច្បាស់ល្អ សម្រាប់ ប្រើប្រាស់ Video Calls ផ្សេងៗ។

សរុបមក នេះគឺថេប្លេតដែលស្ថិតនៅក្នុងលំដាប់ថវិការ ដែលសម្រាប់បំពេញការ ប្រើប្រាស់ប្រចាំថ្ងៃ និងការកំសាន្ដ ទូទៅប៉ុណ្ណោះ វាល្អសម្រាប់អ្នក មិនចង់ខ្ជះខ្ជាយ លុយទៅលើ ថេប្លេតស៊េរីខ្ពស់ ឬក៏ iPad ជាដើម។ ហើយប្រសិនបើ ប្រិយមិត្តមានចំណាប់អារម្មណ៍ ចង់ទិញវានោះ អាចចូលទៅកាន់ គេហទំព័ររបស់ Lenovo ដោយផ្ទាល់បាន តាមរយៈតំណរនេះ ។ 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 12:12 PM, 20 November
  • ប្រភព: Android Headline
  • Tag: ថេបប្លេត