ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទី​បំផុត OnePlus 3 និង 3T ទទួល​បាន​កណែ​អាប់ដេត 8.0 Oreo មុន OnePlus 5 មែន​ទែនហើយ!

ទី​បំផុត OnePlus 3 និង 3T ទទួល​បាន​កណែ​អាប់ដេត 8.0 Oreo មុន OnePlus 5 មែន​ទែនហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានសម្រេចធ្វើការ បញ្ចេញនូវ កំណែអាប់ដេត 8.0 Oreo ផ្លូវការសម្រាប់ ស្មាតហ្វូនរបស់ ខ្លួនហើយ ដែលក្នុងនោះ ខ្លួនបានសម្រេច ទៅលើ ២ ម៉ូឌែលគឺ OnePlus 3 និង OnePlus 3T។ សំណួរសួរថា ចុះ OnePlus 5 បាត់ទៅឯណា?

Cover

Final 1000x150 copy

ដូចដែលប្រិយមិត្តបានដឹង តាមរយៈពត៌មាន ដែលយើងបាន ផ្សាយកន្លងមក គឺថា កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន OnePlus បានបញ្ចេញ កំណែអាប់ដេត Android 8.0 Oreo អោយអ្នកប្រើប្រាស់ សាកល្បងប្រើ ជាលក្ខណៈ Beta នៅលើស្មាតហ្វូន OnePlus 3 និង OnePlus 3T ហើយស្របពេលនោះដែរ គឺ OnePlus 5 ទើបតែបង្ហាញខ្លួន នៅលើឆាកទេ។ ដូចនេះ បើគិតទៅ OnePlus 3 និង 3T បានចេញអោយ សាកល្បងមុន និងបានដឹងច្រើនមុន ពីបញ្ហា ក៏ដូចជា មុខងារផ្សេងៗ ដែលអាចអោយ OnePlus សន្មតថា នឹងអាចបញ្ចេញ អោយប្រើប្រាស់ អាចឡើងជំនាន់ទៅបាន។

ដោយឡែក សម្រាប់ OnePlus 5 នៅត្រូវសិក្សាច្រើន ទាក់ទងទៅនឹង កំណែអាប់ដេត Oreo 8.0 ដែលត្រៀមបញ្ចេញ នៅក្នុងពេល ឆាប់ៗនេះ បន្ទាប់ពីការ បញ្ចេញជាផ្លូវការ សម្រាប់ OnePlus 3 និង 3T។

1

ងាកមកមើល ចំណុចដែលបាន កែប្រែនៅលើ Android Oreo 8.0 សម្រាប់ស្មាតហ្វូន ទាំងពីរវិញ មានដូចជា៖

  • Update ទៅកាន់ 8.0
  • បន្ថែម Parallel Apps
  • បន្ថែមមុខងារ Picture To Picture
  • បន្ថែមមុខងារ Auto Fill
  • បន្ថែមមុខងារ Smart text selection
  • រចនាបថថ្មីនៃ Quick Settings
  • អាប់ដេត Security ចុងក្រោយ
  • Added notification dots
  • New app folder design
  • Now able to upload photos directly to Shot on OnePlus

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេល ចំនួនអ្នកប្រើប្រាស់ ដែលអាចឡើងជំនាន់ OnePlus 3 និង 3T ទៅកាន់ Android Oreo 8.0 ផ្លូវការនោះ គឺមានកំណត់ បានន័យថា មានតែអ្នកប្រើប្រាស់ មួយចំនួនតែប៉ុណ្ណោះ ដែលអាចឡើងបាន។ ចំណុចនេះ ក្រុមហ៊ុន OnePlus ក៏បានប្រកាសផងដែរ ដោយខ្លួននឹង បញ្ចេញ អោយអស់ អ្នកប្រើប្រាស់ នៅចុងឆ្នាំនេះ តែម្តង។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលប្រើ OnePlus 3 និង 3T អាចសាកល្បង ចូលទៅកាន់ Software Update ហើយសាកល្បង Search លេងៗបាន ក្រែង មានសំណាងបាន Oreo លិឍមុនគេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 9:03 AM, 20 November
  • ប្រភព: OnePlus
  • Tag: ទូរស័ព្ទ