ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone ជំនាន់​ក្រោយ អាច​នឹង​ប្រើ​ប្រាស់​បាន Sim 2 ដូច Android ហើយ!

iPhone ជំនាន់​ក្រោយ អាច​នឹង​ប្រើ​ប្រាស់​បាន Sim 2 ដូច Android ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រភពពី KGI បានបង្ហើប​អោយ​ដឹង​ថា ស្មាត​ហ្វូន​របស់ Apple ដែល​នឹង​ត្រៀម​បង្ហាញ​ខ្លួន នៅឆ្នាំ 2018 ខាង​មុខ​នេះ នឹងអាច​ប្រើប្រាស់ ស៊ីម ២ ដូចជា ស្មាតហ្វូន​ទូទៅ​របស់ Android ដែរហើយ ក៏នឹងអាច​ប្រើប្រាស់ ប្រព័ន្ធ LTE បានទាំងពីរផងដែរ។ នេះបើតាមរបាយការណ៍ ពីលោក Kwok Ming-Kai ដែលជា អ្នកវិភាគមួយរូប ក្នុងក្រុមហ៊ុន KGI Securities។

Cover

Final 1000x150 copy

លោកបាន បន្តថា iPhone ជំនាន់ក្រោយ នឹងប្រើ Baseband Modem របស់ Intel XMM7560 និងរបស់ Qualcomm Snapdragon X20 ជាមួយនឹងសេវា LTE ល្បឿនលឿន។ ជាងនេះទៅទៀត តាមរយៈ ការ​អាប់ហ្គ្រេត Baseband modem របស់​ក្រុមហ៊ុន ទាំងពីរខាងលើនេះ អាចធ្វើអោយ លោកសន្មត់បានថា Apple កំពុងតែផ្តោតយ៉ាងមាំ ទៅ​លើ iPhone ស៊ីម 2 ខាងមុខនេះ តាមរយៈការផ្គត់ផ្គង់ពី Qualcomm និង Intel។

1

ទោះជាយ៉ាងណា iPhone ជំនាន់ក្រោយ នៅសល់រយៈពេលខ្ទង់ 10 ខែជាងទៀត ឯណោះ ហើយ​សម្រាប់​អ្វី​ដែល​ថ្មី ហើយប្លែក គឺយើងមានតែរង់ចាំ អ៊ុតមើលទាំងអស់គ្នា។ ម្យ៉ាងបើសិនជា ដូចគាត់ខាងលើ បក​ស្រាយ​ពិតមែននោះ វាពិតជាល្អ សម្រាប់អ្នកប្រើប្រាស់ iPhone មួយចំនួន ដែលមានការងារច្រើន ត្រូវការ​ការ​​ទំនាក់ទំនង តាមរយៈស៊ីមច្រើន ដោយមិនចាំបាច់ ត្រូវទិញ iPhone ច្រើនគ្រឿង។ ចុះសម្រាប់អ្នក តើ​យល់​យ៉ាង​ណា​ដែរ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 11:31 AM, 18 November
  • ប្រភព: macx
  • Tag: ទូរស័ព្ទ