ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    G.Skill ចេញ Ram មាន​ល្បឿន​ខ្លាំង​ អាច​លោត​បាន 4400 Mhz

G.Skill ចេញ Ram មាន​ល្បឿន​ខ្លាំង​ អាច​លោត​បាន 4400 Mhz

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន G.Skill គឺជាក្រុមហ៊ុន ផលិត Ram ខ្លាំង​មួយ​ហើយ​ល្បី​ផងដែរ ប៉ុន្តែផ្ដោត​សំខាន់លើ Desktop តែប៉ុណ្ណោះ។ សម្រាប់ មិត្ត​អ្នក​អាន ដែល​ចូល​ចិត្ត build កុំព្យូទ័រ និង​លេង ហ្គេមកុំព្យូទ័រ ច្បាស់​ជា​ស្គាល់​ហើយ​​ ដោយក្រុមហ៊ុន នេះភាគច្រើន គឺផលិតតែ ផលិតផល gaming របស់កុំព្យូទ័រ​ ជាពិសេសនោះគឺ Ram ដែលមាន Bus Speed ខ្លាំង​តែ​ម្ដង។

pic 1

Final 1000x150 copy

ថ្មីៗ នេះផងដែរ ក្រុមហ៊ុន នេះទើបតែ ចេញនូវ Ram សម្រាប់ កុំព្យូទ័រហ្គេម ថ្មី​ទៀត​ហើយ មាន Bus Speed កាន់​តែ​ខ្ពស់។ ដោយ Ram ទើបនឹងចេញនេះស្ថិតក្នុងត្រកូល TridentZ​ ចេញមកមានទំហំ 32GB​ ប្រភេទ DDR4 វាមាន 4 ដើមក្នុងមួយដើមមានទំហំ 8GB ។ បើនិយាយពីល្បឿន Bus Speed របស់វាវិញនោះគឺកប់ខ្លាំងណាស់ មានល្បឿន Bus Speed លោតទៅដល់ 4400Mhz ឯណោះ ប៉ុន្តែ​ស៊ី​ភ្លើង​ត្រឹម​តែ 1.5v ប៉ុណ្ណោះសរុបទាំង 4 ក្នុង មួយដើម 8GB នោះ។ ការចេញនេះគឺ វាផលិត​ឡើង​សម្រាប់​តែ​អ្នក​ប្រើប្រាស់ប្រភេទ Motherboard 370  ជាមួយ CPU ពពួក intel ជំនាន់ទី 8 ដែលមាន 6 គ្រាប់ core ឡើង​តែប៉ុណ្ណោះ ជាពិសេសនោះ ប្រភេទ CPU Core i7-8700K ឡើងទើបអាចដំណើរការ​វាបាន​ល្អ លោតបាន Bus Speed 4400 mhz។ ជាក់ស្ដែងគឺដូចនៅក្នុងរូបភាពនៅខាងក្រោមដែលបានធ្វើ​តេស្តន៍​ប្រើប្រាស់នេះអញ្ចឹងប្រើជាមួយនឹង  Motherboard ស៊េរីខ្ពស់អាច Overclock បាន Asus Rog Maximus ផ្ជាប់មកជាមួយ CPU Core i7-8700K។

pic 2

ដូច្នេះប្រសិនចង់​ Build Desktop ជាមួយនឹង Ram របស់ G.Skill ​ដែលមាន Bus Speed ខ្ពស់​នេះ​អ្នក​ត្រូវ​តែ គិតពី Motherboard របស់អ្នក​ជាមុនសិនថា ប្រភេទ Motherboard 370​ មែនរឺអត់ បន្ទាប់មក ត្រូវ​រើស CPU ប្រភេទខាងលើនេះផងដែរ។ ម្យ៉ាងវិញទៀតនោះការចេញ Ram នេះផងដែរគឺក្រុមហ៊ុន G.Skill បាន​ធ្វើការផ្ដោតសំខាន់ទៅលើអ្នក build desktop ទុក Render និងសម្រាប់អ្នកដែល រៀប​កុំព្យូទ័រ​ចូលចិត្ត​ប្រើប្រាស់ Overclock ផងដែរ។ ទោះជាយ៉ាងណាក៏ដោយវាមិនទាន់​ចេញលក់​នៅឡើយ​ទេ សម្រាប់តម្លៃវិញក៏មិនទាន់បង្ហើបអោយដឹងដែរ​នេះគ្រាន់ជាការផ្ដល់ដំណឹង​អោយ​ដឹងត្រួសៗ​សិន​ប៉ុណ្ណោះ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 11:14 AM, 18 November
  • ប្រភព: Wccftech
  • Tag: Accessories