ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Tesla ក៏​មាន Powerbank សម្រាប់​សាក​ថ្ម​ស្មាតហ្វូន​និង​ថេប្លេត​របស់​អ្នក​ដែរ

Tesla ក៏​មាន Powerbank សម្រាប់​សាក​ថ្ម​ស្មាតហ្វូន​និង​ថេប្លេត​របស់​អ្នក​ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Tesla ក្រៅពីប្រកាសឲ្យពិភពលោកបានដឹងនូវគម្រោងនាថ្ងៃអនាគត ក៏ដូចជាបានបង្ហាញនូវ សមិទ្ធផលថ្មីៗ ដែលទទួលបានរួច ក្រុមហ៊ុនផលិតរថយន្តទំនើប ដើរដោយចរន្តអគ្គិសនីមួយនេះ ក៏បានប្រកាសចេញ លក់នូវ Powerbank ដែលជាដុំផ្ទុកថ្ម សម្រាប់សាកស្មាតហ្វូន និងផលិតផលអេឡិចត្រូនិច របស់ខ្លួនជាលើក ដំបូងផងដែរ។ Powerbank នោះត្រូវបានរចនាឡើង យ៉ាងពិសេសសម្រាប់ Fan របស់ Tesla ទាំងអស់ជាមួយ រូបរាងបែបទ្រវែង មានទំហំតូចដូចប្រអប់ ដាក់កាសគ្មានខ្សែមួយ អញ្ចឹងដែរ ការពារ ដោយជ័រស្វិត និងមានលោហៈធាតុ ដាំម៉ាក TESLA នៅពីខាងលើមួយទៀត។

1

Final 1000x150 copy

Powerbank របស់ Tesla នេះក៏មិនខុសពី Powerbank ម៉ាកផ្សេងៗរបស់ចិនប៉ុន្មាននោះទេ​ គ្រាន់តែ Tesla បានចំនាយពេលសិក្សា និងផលិតយ៉ាងយកចិត្តទុកដាក់ ជុំវិញប្រព័ន្ធភ្លើង ធ្វើយ៉ាងណាឲ្យ Powerbank នេះផ្គត់ផ្គង់ចរន្តអគ្គិសនី ទៅកាន់ម៉ាស៊ីនត្រឹមត្រូវគ្រប់កម្លាំង ដោយវាអាចផ្គត់ផ្គង់ កម្លាំង 1.5A/5V បាន អាចសាកបានស្ទើរតែ គ្រប់ឧបករណ៍ទៅហើយ ដោយវាមានឌុយ Micro USB មួយសម្រាប់ សាកស្មាតហ្វូន Android និងមានដុយ Lightning មួយទៀត សម្រាប់សាកថ្ម iPhone ផងដែរ។ ជាងនេះទៅទៀត Powerbank នេះក៏មានភ្លើងសម្រាប់ លោតបញ្ជាក់អំពីកម្លាំងថ្ម នៅពេលជិតអស់ និងនៅពេល អស់ផងដែរ ដែលកម្លាំងថ្មសរុប ទាំងអស់មាន ទំហំត្រឹមតែ 3350mAh ប៉ុណ្ណោះ អាចសាកថ្មស្មាតហ្វូន ធំៗបានតែម្ដង ឬមិនបាន ម្ដងទៀតផង។

2

Powerbank នេះងាយស្រួលប្រើប្រាស់នោះទេ គឺវាបានបំពាក់មក ជាមួយឌុយ USB មួយផងដែរ ដែលយើងអាចធ្វើការ សាកថ្មបាន ពុំចាំបាច់យកឌុយ USB តាមខ្លួននាំតែ រញ៉េរញ៉ៃនោះឡើយ។ បច្ចុប្បន្នវាត្រូវបានលក់ ដាច់អស់ បាត់ទៅហើយ ហើយនឹងមានលក់ បន្ថែមទៀតនៅពេលផលិតផល មកដល់ Stock ថ្មី ដែលរាល់អតិថិជន គ្រប់ទិសទីជុំវិញ ពិភពលោកអាចស្វែង រកទិញ Tesla Powerbank បានតាមរយៈគេហទំព័រ ផ្ទាល់របស់ TESLA នៅក្នុងតម្លៃ 45$

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 10:33 AM, 18 November
  • ប្រភព: Slash Gear
  • Tag: Accessories