ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Tesla បញ្ចេញ​គំរូ​រថយន្ត​ថ្មី មានរូបរាង​ទាក់​ទាញ ពិសេស​មាន​សន្ទុះ និង​ល្បឿន​លឿន ដែល​​អ្នក​មិន​នឹក​ស្មាន​ដល់

Tesla បញ្ចេញ​គំរូ​រថយន្ត​ថ្មី មានរូបរាង​ទាក់​ទាញ ពិសេស​មាន​សន្ទុះ និង​ល្បឿន​លឿន ដែល​​អ្នក​មិន​នឹក​ស្មាន​ដល់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែល​ក្រុម​ហ៊ុន​ផលិត​រថយន្ត Tesla របស់​អាមេរិច​បាន​សន្យា​ទៅ​ដល់​អ្នកគាំទ្រ​ខ្លួន​ថា នឹង​នាំយក​រថយន្ត​ស្ព័រ​ចូល​កាន់​ទីផ្សារពិតមែន ទីបំផុត​ក្រុមហ៊ុន​មានអាយុកាលមិនដល់ 20 ឆ្នាំនេះ បានបង្ហាញ​ពិភព​លោក​​ឲ្យឃើញនូវរថយន្តគំរូរបស់ខ្លួនជាផ្លូវការ ដែលជាពពួក Roadster ផ្ដោតសំខាន់ទៅលើសន្ទុះ និងល្បឿន ដែលអាចជែងជាមួយរថយន្តស្ព័រចាក់សាំងបានផងដែរ។

1

Final 1000x150 copy

លោក Elon Musk ដែលជាអគ្គនាយកប្រតិបត្តិរបស់ Tesla ក្នុងការបង្ហាញជាផ្លូវការនូវ​គម្រូរ​ថយន្ត​អនាគត ដែលនឹងត្រៀមចេញនាឆ្នាំ 2020 ខាងមុខនេះបានប្រាប់ឲ្យដឹងថា រថយន្តមិនប្រើសាំងនេះ មិន​ត្រឹម​តែ​មានរូបរាងទាក់ទាញ កាចសាហាវនោះទេ Tesla បានបំពាក់មកជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន​​នៅ​ក្នុងរថយន្តនេះ ដោយដេញទៅតាមឆ្នាំ ដែលជាពេលរថយន្តនេះចេញលក់ក្នុងទីផ្សារអាមេរិក។ មិនតែប៉ុណ្ណោះ ល្បឿនគឺជាចំនុចស្នូលនៃរថយន្តអគ្គិសនីជំនាន់ថ្មីនេះ ដោយ Tesla Roadster មាន​សមត្ថភាព​អាចបង្កើនល្បឿនចាប់ពី 0 គីឡូម៉ែត្រក្នុងមួយម៉ោង ឡើងទៅល្បឿន 96 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​បាន ដោយចំនាយពេលត្រឹមតែ 1.9 វិនាទីប៉ុណ្ណោះ ជាមួយល្បឿនរត់លឿនបំផុតលោតដល់ 402 គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដែលពិតជាគួរឲ្យកោតសរសើរបច្ចេកវិទ្យាដែល Tesla បានបង្កើនឡើង​នេះ​មែន​ទែន។

2 3 4

មូលហេតុចំបងដែលធ្វើឲ្យរថយន្តនេះមានសន្ទុះលឿន បែបនេះក៏ដោយសារតែ Tesla បានបំពាក់​នូវ​ម៉ាស៊ីន​ចំនួន 3 ក្នុងរថយន្តនេះ ជាមួយនឹងកម្លាំងថ្មសរុប 200kWh ដែល Tesla អះអាង​ជា​សាធារណៈ​ថាសាកថ្មមួយពេល វាអាចដឹកអ្នកដើរលេង ឬនាំអ្នកទៅគ្រប់ទីកន្លែងបានរយៈចម្ងាយដល់ 614 គីឡូម៉ែត្រ​ឯណោះ ឬស្មើរនឹងការធ្វើដំណើរពីរដ្ឋ Los Angeles ទៅកាន់កាន់រដ្ឋ San Francisco ពិតជាបានឆ្ងាយ ហើយថែមទាំងមានសម្លេងរំខានតិចបំផុត ដោយអាចជិះបានត្រឹមតែពីរនាក់ប៉ុណ្ណោះ អមមកជាមួយ​នឹង​ពូក​ស្បែក អេក្រង់ Touchscreen និងមានមុខងារវ័យឆ្លាតក្នុងការនាំផ្លូវជាដើម។

5 6

យ៉ាងណាក៏ដោយជុំវិញការបង្ហាញឲ្យឃើញនូវគំរូរថយន្តស្ព័រល្បឿនលឿន ដែលប្រើប្រាស់ចរន្តអគ្គិសនី​របស់​ Tesla នេះនៅមានសំនួរជាច្រើនដែលត្រូវការចំលើយ ព្រោះ Tesla ពុំបានបញ្ជាក់ប្រាប់​ឲ្យ​យើង​ដឹង​កាន់​តែ​ស៊ីជម្រៅជុំវិញសមត្ថភាពកាន់តែលម្អិតរបស់ Tesla Roadster នេះនោះទេ ព្រោះរថយន្តនេះទម្រាំ​តែ​អាចរកទិញបាន គឺត្រូវរង់ចាំជាង 2​ ឆ្នាំទៀតឯណោះ ដោយតម្លៃប្រហាក់ប្រហែល​ពីប្រភព​អន្តរជាតិ​គឺ​ខ្ទង់ 200,000$ សម្រាប់ស៊េរីធម្មតា ឬលោតដល់ 250,000$ សម្រាប់ Founders Series។

7

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 3:59 PM, 17 November
  • ប្រភព: Slash Gear
  • Tag: យានយន្ត