ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះ​ជា​កាស Beats Edition ឥត​ខ្សែ​ចេញ​ថ្មី​ ពណ៌​ខ្មៅ​លាយ​លឿង​ ពិត​ជា​ទា​ក់​ទាញ

នេះ​ជា​កាស Beats Edition ឥត​ខ្សែ​ចេញ​ថ្មី​ ពណ៌​ខ្មៅ​លាយ​លឿង​ ពិត​ជា​ទា​ក់​ទាញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានដឹង​ស្រាប់ ហើយ​ក្រុមហ៊ុន Beats ឥលូវ មានម្ចាស់​ថ្មីធំ​ជាង​មុន​គ្រប់គ្រង​ហើយ​ គឺ Apple នេះ​ឯង។ ថ្មីៗ​នេះ​​ក្រុមហ៊ុន​ដែល​ជាម្ចាស់ Beats នេះបានធ្វើការប្រកាសចេញនូវ កាស ដែលមាន​ឈ្មោះ​ថា Solo3 ឥតខ្សែ ដដែលគ្រាន់តែលើកនេះជាលក្ខណៈ Third Man Records Limited Edition ដោយ​មាន​ការផ្លាស់ប្ដូរការរចនា។

Pic 1 pic 2

Final 1000x150 copy

វាមានការរចនាឡើងខុសពីកាស Beats Solo3 ធម្មតាឆ្ងាយណាស់ ដោយ​ការរចនានេះ​មាន​រូបរាង​ស្រដៀង​ទៅនឹង Beats Solo3 ធម្មតាក៏ពិតមែនប៉ុន្តែមានកាផ្លាស់ប្ដូរពណ៌កែប្រែទៅជាពណ៌ខ្មៅ និង​អមមក​ជា​មួយនឹង ពណ៌លឿង លាយគ្នាមានទាំងឆ្នូតៗ អក្ស b ដំណាងពាក្ស Beats ក៏លឿង ហើយ​ពាក្យ Solo3 ក៏អញ្ចឹងដែរ។ មិនត្រឹមតែប៉ុណ្ណោះកាស Third Man Records Limited Edition នេះ ​បានបន្ថែមរូបស្លាកសញ្ញា Third Man មកជាមួយផងដែរ បន្ថែមទៀតនោះ ទោះជាកាស​នេះជាប្រភេទ Wireless ក៏ពិតមែនប៉ុន្តែ សម្រាប់អ្នកចង់ប្រើប្រាស់ជាមួយខ្សែក៏បានព្រោះកាសនេះមានរន្ធដោតកាស 3.5mm និង​បាន​បន្ថែមខ្សែសម្រាប់តភ្ជាប់ទៅឧករណ៍ផ្សេងស្រាប់ទៀតផង ហើយវាក៏មានការរចនា​មក​អោយ​ស៊ីនឹងកាសនេះផងដែរ ដោយវាមានពណ៌ខ្មៅអមនឹងពណ៌លឿងដូចគ្នា។ សម្រាប់ការប្រើប្រាស់​ស្ដាប់​ជាមួយនឹងតន្រ្ដីផងនោះ ​អាច​ស្ដាប់បានដល់ទៅ 40 ម៉ោងឯណោះ និងអាចធ្វើការ និយាយ​គ្នា​តាម​កាស​នេះ​បាន ដោយវាផលិតឡើងភ្ជាប់មកជាមួយ Wireless Microphone ជាង​នេះ​ទៅ​ទៀត​នោះ ថ្វីត្បិត​តែ​វា​វែងហើយ​ធំមែន ប៉ុន្តែវាអាចធ្វើការបត់បាន ងាយស្រួលទុកដាក់ខ្លាំងណាស់។

pic 3 pic 4

ក្រុមហ៊ុន Apple បានធ្វើការប្រកាសថ្ងៃខែត្រៀម ចេញលក់នៃកាស Beats Third Man Records Limited Edition នេះ​ហើយ​គឺនៅ​ថ្ងៃទី 24 វិច្ឆិកា ខាងមុខនេះ។ បើនិយាយពីតម្លៃវិញគឺថ្លៃជាង  Solo3 ធម្មតា 30 ដុល្លារ ដែលមានតម្លៃ 330 ដុល្លារ។ សរុបសេចក្ដីមកនេះគ្រាន់តែជា កាសកែច្នៃការរចនា​រូបរាង​ថ្មី​ប៉ុណ្ណោះពុំមានអ្វីច្រើនបន្ថែមមុខងារអ្វី​ឡូយប្លែក​ឡើយ ដោយ​ក្រុមហ៊ុន​កាសនេះ​គ្រាន់តែធ្វើការផ្លាស់ប្ដូរ​ពណ៌អោយកាន់តែទាក់ទាញជាងមុនប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 2:32 PM, 17 November
  • ប្រភព: iDownloadblog
  • Tag: Accessories