ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Projector កប់​ស៊េរី អាច​បញ្ចាំង​វីដេអូ​កម្រិត 4K បាន​យ៉ាង​រលូន ថែម​ទាំង​ស្គាល់​មុខងារ HDR10 ទៀត

Projector កប់​ស៊េរី អាច​បញ្ចាំង​វីដេអូ​កម្រិត 4K បាន​យ៉ាង​រលូន ថែម​ទាំង​ស្គាល់​មុខងារ HDR10 ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Projector ភាគច្រើនត្រូវបានយកទៅប្រើប្រាស់ដើម្បីធ្វើបទបង្ហាញនានាតាមសាលារៀន ការិយាល័យ ឬស្ថាប័នផ្សេងៗ ទៅតាមតម្រូវការ តែក៏មានមនុស្សមិន តិចនោះដែរ ដែលចង់បាន Projector មានសមត្ថភាពខ្ពស់ អាចឲ្យពួកគេប្រើប្រាស់ តាមគេហដ្ឋានបាន ដើម្បីទស្សនាខ្សែភាពយន្ត ខ្នាតធំដូចទៅនឹង រោងកុន ព្រោះបើទិញទូរទស្សន៍ មានតម្លៃថ្លៃ អេក្រង់ធំ ក៏មិនអាចទទួលបាន បទពិសោធន៍ដូចនៅ រោងភាពយន្តដែរ ថែមទាំង ពិបាកទុកដាក់ ថែមទៀត។

1

Final 1000x150 copy

អញ្ចឹងបើអ្នកចង់ទទួលបានបទពិសោធន៍ទស្សនាខ្សែភាពយន្តដូចទៅនឹងរោងកុន BenQ មានដំណោះស្រាយ ពិសេសជូន ជាមួយនឹង Projector ថ្មី ដែលបង្កើតឡើងសម្រាប់ អ្នកចង់ទស្សនាខ្សែ ភាពយន្តកម្រិតច្បាស់ នៅតាមគេហដ្ឋាន ជាមួយនឹង CineHome HT2550 ជាមួយរូបរាងតូច ងាយស្រួលទុកដាក់ ថែមទាំងមានសមត្ថភាពអាច បញ្ចាំងវីដេអូកម្រិត 4K ឬ Ultra HD បានយ៉ាងរលូន ធ្វើឲ្យការទស្សនា ត្រជាក់ភ្នែក។ ជាងនេះទៅទៀត CineHome HT2550 ក៏មានមុខងារអាច ប្រើប្រាស់ជាមួយនឹង វីដេអូពពួក HDR10 បានថែមទៀតផង ជួយច្រើនទៅដល់ សាច់គុណភាពវីដេអូ ឲ្យបង្ហាញ និងផលិតពណ៌បាន កាន់តែច្បាស់ ដិត ជាងវីដេអូធម្មតាច្រើន ដែលនឹងធ្វើឲ្យអ្នកទស្សនា ពេញភ្នែកតែម្ដង។

2

Projector របស់ BenQ មួយនេះប្រើប្រាស់កែវបញ្ជាំង ដែលមានកម្រិត 8.3 មេហ្គាភិចសែល វាអាចបញ្ចេញ កម្រិតពន្លឺបានដល់ 2200 ដែលចំនួនប៉ុណ្ណេះ មិនអាចឲ្យយើងយកទៅប្រើប្រាស់ នៅទីកន្លែងមានពន្លឺ ខ្លាំងនោះទេ តែល្អសម្រាប់ការ ប្រើប្រាស់ក្នុងបន្ទប់ ឬអាគារ មានពន្លឺតិច។ ការប្រើប្រាស់ យើងអាចតភ្ជាប់ តាមរយៈឌុយ HDMI ពីកុំព្យូទ័រក៏បាន ឬពីឧបករណ៍ផ្សេងៗ ទៀតដូចជា Chromecast ឬ Amazon Fire ដែលអាចឲ្យយើងកែប្រែ Projector នេះក្លាយទៅជា អេក្រង់វៃឆ្លាតមួយ អាចប្រើប្រាស់ អ៊ីនធឺណែត អាចទស្សនាវីដេអូ Online ឬមើលរឿងភាគ បានយ៉ាងឡូយ ទៀតផង។

3cover

CineHome HT2550 នឹងចេញលក់ក្នុងទីផ្សារជាលើកដំបូង នៅខែមករា ឆ្នាំ 2018 ឆាប់ៗនេះ ក្នុងទីផ្សារអាមេរិក ខាងត្បូង ជាមួយនឹងតម្លៃ ប្រហាក់ប្រហែល 2000$ ហើយវាអាចនឹង មកដល់ទីផ្សារ អាស៊ីយើងផងដែរ ដូច្នេះបើអ្នកចង់ បានមួយអាចរង់ចាំ ដល់ដើមឆ្នាំក្រោយបាន បើអ្នកចូលចិត្ត ទស្សនាវីដេអូ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 12:23 PM, 17 November
  • ប្រភព: BenQ
  • Tag: Accessories