ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    The Rock សម្តែង​រឿង​ថ្មី និយាយ​ពី​មហន្តរាយ​ដោយ​សត្វ​យក្ស អុក​ឡុក​ទី​ក្រុង!

The Rock សម្តែង​រឿង​ថ្មី និយាយ​ពី​មហន្តរាយ​ដោយ​សត្វ​យក្ស អុក​ឡុក​ទី​ក្រុង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

RAMPAGE គឺជាខ្សែភាពយន្តថ្មីមួយទៀត របស់ផលិតកម្ម Warner Bros. Picture ដែលចូលរួមសម្តែងដោយ តារាល្បីៗជាច្រើន រួមមានដូចជា Dwayne Johnson (The Rock), Jeffrey Dean Morgan, Joe Manganiello, Malin Akerman និងតារាផ្សេងៗ ជាច្រើនរូបទៀត។ អ្វីដែលកាន់តែ ពិសេស​នោះ គឺរឿងនេះ ត្រូវបានដកស្រង់ចេញ វីដេអូហ្គេម កាលពីឆ្នាំ 1980 ដែលបង្ហាញពី ការអុកឡុក ពីសំណាក់ ស្វា កំពូលឆ្លាត និងបិសាចសាហាវ។

Cover

Final 1000x150 copy

ដោយឡែក សម្រាប់សាច់រឿង Rampage វិញ បាននិយាយពី អ្នកវិទ្យាសាស្រ្តមួយរូប បានចិញ្ចឹមសត្វស្វា មួយក្បាល ដែលឆ្លាតហួសនិស្ស័យ តាំងពីកំណើតមក។ ក៏ប៉ុន្តែដោយសារតែ សារធាតុថ្នាំ របស់អ្នកវិទ្យាសាស្រ្ត ខ្លាំងក្លា បានធ្វើអោយ សត្វស្វា ដែលធ្លាប់តែស្លូតបូត ឆ្លាតគួរអោយស្រលាញ់ ប្រែទៅជា កាចសាហាវ និងប្រមូលបក្សពួក នៃបិសាច ជាច្រើន ចូលមកអុកឡុក នៅក្នុងទីក្រុងមួយ ស្ទើរតែដូច អវសាន នៃពិភពលោក ទៅហើយ។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម៖

ខ្សែភាពយន្តនេះដែរ នឹងត្រៀមចាក់បញ្ចាំង នៅក្នុងរោងកុន នៅឆ្នាំក្រោយនេះហើយ គឺត្រូវនឹងថ្ងៃទី 20 ខែមេសា ឆ្នាំ 2018 ដែលអាចនឹង ស្របពេល ទៅនឹងការបញ្ចាំង នៅរោងកុន ក្នុងស្រុកយើងដែរ។ ដូចនេះ បើអ្នកទាំងអស់គ្នា ចង់ដឹងពីសាច់រឿង ទាំងមូល ក៏ដូចជា ចុងក្រោយ រឿងរ៉ាវ នឹងទៅជាយ៉ាងណានោះ កុំភ្លេចកំណត់ថ្ងៃ ទៅមើលណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 10:01 AM, 17 November
  • ប្រភព: WB
  • Tag: ភាពយន្ត