ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​គឺ​ជា McLaren 720s គ្រឿង​ក្នុង​ផលិត​ពី​មាស​សុទ្ធ ដែល​ពិបាក​នឹង​រក​ទិញ​បំផុត

នេះ​គឺ​ជា McLaren 720s គ្រឿង​ក្នុង​ផលិត​ពី​មាស​សុទ្ធ ដែល​ពិបាក​នឹង​រក​ទិញ​បំផុត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

McLaren 72០s គឺជារថយន្តស្ព័រទំនើប ស្ថិតនៅក្នុងកម្រិតកណ្ដាលមួយ បង្កើតឡើងសម្រាប់ អ្នកមានធុនមធ្យម ជាមួយរូបរាងទាក់ទាញ កម្លាំងម៉ាស៊ីនខ្លាំង ថែមទាំងទំនើប ទាល់តែមែនទែន។ ចេញពីរោចក្រ McLaren 720s ទាក់យកចិត្ត របស់អ្នកទៅហើយ ចុះបើយកទៅច្នៃបន្ថែម ពីក្រុមអ្នកជំនាញទៀត នោះ តើនឹងធ្វើឲ្យយើង លង់ស្នេហ៍រថយន្តទំនើបមួយនេះ កម្រិតណាទៅ? អញ្ចឹងជួបជាមួយ McLaren 720s ថ្មី ដែលត្រូវបានយក ទៅកែច្នៃបន្ថែម ដោយបន្ថែមមកជាមួយនឹង មាសសុទ្ធនៅផ្នែកខាងក្នុង ធ្វើឲ្យរថយន្តនេះកាន់តែ ទាកទាញខ្លាំង ជាមួយនឹងពណ៌ខ្មៅ ស្រអាប់ ធ្វើឲ្យមហាជនបាក់ចិត្ត ចង់បានគ្រប់ៗគ្នា។

1

Final 1000x150 copy

រថយន្តស្ព័រធុនកណ្ដាលនេះត្រូវបានយកទៅកែច្នៃបន្ថែម ដោយនៅរក្សា ទម្រង់រូបរាង កម្លាំងម៉ាស៊ីនឲ្យនៅដដែល តែត្រូវបានបន្ថែមមក ជាមួយនឹងមាសសុទ្ធ 24 ការ៉ាត់នៅចំនុចពិសេសៗ ជាច្រើន ដូចជាទ្វាខាងឆ្វេង ទ្វាខាងស្ដាំ ចង្កូត ចង្កឹះលេខ និងកន្ទុយត្រី ខាងក្រោយ ដែលលាយឡំជាមួយនឹង កាប៉ោន មើលទៅពិតជាស្រស់ស្អាត មែនទែន ចំនែកយ៉ាន់វិញ ជាសារធាតុ Alloy ស្វិត និងរឹងមាំ តែត្រូវបាន បាញ់ថ្នាំពិសេសចេញពណ៌មាស ចាំងភ្លឺកប់។ ការកែច្នៃបន្ថែមនេះ (លេងឡាន) ធ្វើឡើងក្រោមស្នាដៃ របស់ក្រុមអ្នកជំនាញ McLaren Special Operations ឬហៅកាត់ថា MSO បានដាក់ឈ្មោះឲ្យការ កែរថយន្តនេះថា MSO R Coupe ឬ MSO R Spider ជាការលេងរថយន្តទំនើប ចុងក្រោយគេបង្អស់ ក្នុងគម្រោងរបស់ McLaren ដោយម៉ូឌែល 720s ត្រូវបានចំនាយពេល 120 ម៉ោង ក្នុងការបន្ថែមដោះដូរ គ្រឿងគ្រៅទាំងនោះ។

2

McLaren 72០s នេះក៏ធ្លាប់បានបង្ហាញខ្លួនម្ដងរួចទៅហើយ នៅក្នុងព្រឹត្តិការណ៍ Dubai International Motor Show ឆ្នាំ 2017 នេះ ដោយជារថយន្ត ប្រើប្រាស់ស៊ីឡាំង 4.0L Twin Turbo មានម៉ាស៊ីន 8 ដែលអាចរត់បាន ល្បឿនលឿនបំផុត 341 គីឡូម៉ែត្រ ក្នុងមួយម៉ោង។ សម្រាប់អ្នកដែលចង់បាន ម៉ូឌែល 720s នេះ អ្នកស្វែងរកទិញបាន ក្នុងគេហទំព័រ របស់ McLaren ផ្ទាល់ តែបើចង់បាន Edition កែឡាននេះ គឺត្រូវដាក់ចូល គម្រោងរបស់ MSO ជាមុនសិន ដែលត្រូវចំនាយថវិការ ក្រៅផ្សេងទៀតសម្រាប់ សេវាកម្មទាំងមូល។

3 4 5 6

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 10:52 AM, 16 November
  • ប្រភព: McLaren
  • Tag: យានយន្ត