ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Motorola និង Polaroid ទើប​តែ​បញ្ចេញ​ម៉ាស៊ីន Print រូប​ថត​អនុស្សាវរីយ៍​យ៉ាងឡូយ!

Motorola និង Polaroid ទើប​តែ​បញ្ចេញ​ម៉ាស៊ីន Print រូប​ថត​អនុស្សាវរីយ៍​យ៉ាងឡូយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Motorola និង Polaroid បានសហការគ្នា បញ្ចេញលក់នូវកូនម៉ាស៊ីន ព្រីនរូបថត អនុស្សាវរីយ៍ Insta-Share Printer ដ៏តូចច្រលឹងមួយ ហើយត្រូវបានបង្កើត ជាពិសេសសម្រាប់ Moto Z ព្រោះវាមានបំពាក់ បច្ចេកវិទ្យាភ្ជាប់ Moto Mod ទៅស្មាតហ្វូន Moto Z និងអាចផ្តិត រូបភាពដែលបានថត ចេញមក ភ្លាមៗតែម្តង។

cover

Final 1000x150 copy

សម្រាប់របៀបប្រើប្រាស់ គឺងាយស្រួលមែនទែន យើងគ្រាន់តែភ្ជាប់ Polaroid Pinter នេះជាមួយនឹង Moto Z របស់យើង នោះវានឹង លោតជា Alert នៅលើស្មាតហ្វូន របស់យើងថា វាបានភ្ជាប់ឧបករណ៍ ហើយ។ បន្ទាប់មកយើងអាច ចាប់ផ្តើមថតរូប និងព្រីន រូបបានតែម្តង។ ម៉ាស៊ីនព្រីនដ៏តូច ច្រលឹងនេះ ប្រើប្រាស់ ហ្វីលផ្តិតរូបភាព ជាប្រភេទ Zink ឬហៅថា Zero Ink ដែលម៉ាស៊ីនព្រីននេះ មិនចាំបាច់ប្រើ ទឹកថ្នាំដើម្បីព្រីនទេ។ ហ្វីលផ្តិតរូប របស់វានេះ មានទំហំ 2 x 3 អ៊ីង ហើយថែមទាំងអាច បកបិត ដូចជា Sticker បានទៀតផង។ ចំពោះរូបភាព ដែលផ្តិតចេញ មានគុណភាពល្អ ព្រោះស្មាតហ្វូន Moto Z បានបំពាក់ជាមួយនឹង កាមេរ៉ាទំហំ 13MP កម្រិត Aperture f/1.8 ដែលអាចផ្តិតរូបភាព បានច្បាស់ល្អ។ លើសពីនេះទៅទៀត វាយើងក៏អាចព្រីន រូបភាព ចេញពី Camera Roll ចេញពី Facebook, Instagram និងបណ្ដាញសង្គមដទៃ ផ្សេងទៀតជាច្រើន។

1 2 3

Polaroid Insta-Share Printer នេះនឹងត្រូវដាក់លក់ ចាប់ពីថ្ងៃទី 17 វិច្ឆិកា ស្អែកនេះហើយ ជាមួយនឹងតម្លៃ 200 ដុល្លារ សម្រាប់ទីផ្សារ សហរដ្ឋអាមេរិច ដែលយើងអាចកុម្ម៉ង់បាន តាមរយៈគេហទំព័រ Motorola.com ដោយផ្ទាល់តែម្តង។

ទស្សនាវីឌីអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:29 AM, 16 November
  • ប្រភព: The Verge
  • Tag: កាម៉េរ៉ា